
អាជ្ញាធរអាមេរិកចាប់ឃុំខ្លួនព្រះអង្គ ប៊ុត ប៊ុនតិញ ជាង១សប្តាហ៍ដោយចោទថា ស្នាក់នៅហួសទិដ្ឋាការ
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានអាជ្ញាធរអន្តោប្រវេសន៍សហរដ្ឋអាមេរិក ហៅកាត់ថា ICEចាប់ឃុំខ្លួនជាមួយអ្នកដំណើរមួយចំនួនផ្សេងទៀត កាលពីថ្ងៃទី១១ ខែវិច្ឆិកា សប្ដាហ៍មុននេះ នៅអាកាសយានដ្ឋានអន្តរជាតិ Louis Armstrong New Orleans។ ដោយក្រសួងសន្តិសុខមាតុភូមិអាមេរិក(DHS) ចោទប្រកាន់ថា ព្រះអង្គបានស្នាក់នៅហួសកំណត់ទិដ្ឋាការ។ ហើយបច្ចុប្បន្ន ព្រះអង្គ កំពុងឃុំខ្លួននៅមណ្ឌលឃុំឃាំង Pine Prairie ក្នុងរដ្ឋ Louisiana។


























