សហជីព​ទទូច​ឲ្យ​មាន​ការ​ពង្រឹង​បទដ្ឋាន​សាងសង់​តឹងរ៉ឹង​ជាង​មុន​ ​បន្ទាប់​ពី​មាន​មនុស្ស​ ​៣៦​នាក់​ទៀត​ស្លាប់​ដោយ​សារ​ការ​បាក់​រលំ​អគារ​

​ក្រុម​សហជីព​ធ្វើ​សន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​។​ ​រូបភាព​៖​ ខេ​ម​បូ​ចា

​កាលពី​ថ្ងៃពុធ​ ​ក្រុម​សហជីព​ការងារ​បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​ឲ្យ​ពង្រឹង​បទដ្ឋាន​សាងសង់​ឲ្យបាន​តឹងរ៉ឹង​ជាង​នេះ​ ​ដើម្បី​ទប់​ស្កាត់​សោកនាដកម្ម​នា​ពេល​អនាគត​ ​ដូចជា​ករណី​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប​ដែល​បណ្តាលឲ្យ​មនុស្ស​ ៣​៦​នាក់​ស្លាប់​កន្លងមក​នេះ​។​

​សហ​ព័ន្ធ​សហជីពកម្មករ​សំណង់​និង​ព្រៃឈើ​កម្ពុជា​និង​ ​មជ្ឈមណ្ឌល​ស​ម្ព័ន្ធ​ភាព​ការងារ​ (​សង់​ត្រា​ល់) ​បាន​រៀបចំ​សន្និសីទកាសែត​មួយ​ក្នុង​ក្រុងភ្នំពេញ​ ​ដើម្បី​ធ្វើការ​អំ ​ពាវ​នាង​ ​ដោយ​ពួកគាត់​លើកឡើង​ថា​ ​ពលកម្ម​កុមារ​នៅ​តាម​ការដ្ឋាន​សំណង់​ត្រូវតែ​បញ្ចប់​ ​ហើយ​ក្រុមហ៊ុន​សាងសង់​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​គុណភាព​សំណង់​របស់​ខ្លួន​។​

​កុមារ​ ៦​នាក់​ស្ថិត​ក្នុងចំណោម​មនុស្ស​៣​៦​នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ ​បាក់​រលំ​អគារ​ក​ម្ពស់​៧​ជាន់​នៅ​ខេត្ត​កែប​កាលពី​ថ្ងៃសុក្រ​។​

​លោក​ ​សុខ​ ​គី​ន​ ​ប្រធាន​សហ​ព័ន្ធ​សហជីពកម្មករ​សំណង់​និង​ព្រៃឈើ​កម្ពុជា​បាន​និយាយ​ថា​ ​ក្រសួងការងារ​និង​ក្រសួង​រៀបចំ​ដែនដី​និង​សំណង់​ត្រូវតែ​ពង្រឹង​ការ​ត្រួត​ ​ពិនិត្យ​ការ​សាងសង់​។​

លោក​បាន​និយាយ​ថា​ ​ក្រសួង​រៀបចំ​ដែនដី​និង​សំណង់​ចាំបាច់​ត្រូវ​ពង្រឹង​ការ​ចេញ​លិខិតអនុញ្ញាត​សាងសង់​និង​ការ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​របស់​ខ្លួន​ ​ដើម្បី​ពិនិត្យមើល​គុណភាព​និង​បទដ្ឋាន​សាងសង់​ ​ដើម្បី​លុបបំបាត់​ហា​នី​ភ័យ​នា​ពេល​អនាគត​ ​។​

​លោក​ ​សុខ​ ​គី​ន​ ​បាន​និយាយ​ថា​ ​ក្នុងពេលជាមួយគ្នា​នេះ​ដែរ​ ​ក្រសួងការងារ​ត្រូវតែ​ធានា​សុវត្ថិភាព​របស់​កម្មករ​។​

​លោក​ ​សុខ​ ​គី​ន​ ​បាន​និយាយ​ថា​៖​ ​«​ក្រុម​អធិការកិច្ច​មកពី​ក្រសួងការងារ​ត្រូវ​ចុះទៅ​ការដ្ឋាន​សំណង់​ [ ​និង​ពិនិត្យ​ ] ​ថា​ ​តើ​កម្មករ​មាន​ស​ម្ភារៈ​ការពារ​សុវត្ថិភាព​ដែរ​ទេ​? ​ថា​តើ​ការងារ​ ​អនុវត្ត​តាមច្បាប់​ការងារ​ដែរ​ឬទេ​ ​ហើយ​ [​គ្មាន​] ​ពលកម្ម​កុមារ​និង​ពិនិត្យមើល​ជីវភាពរស់នៅ​ ​ថា​តើ​កម្មករ​ទាំងអស់​នោះ​មាន​កន្លែង​ស្នាក់​នៅ​ ​បង្គន់​អនាម័យ​និង​មិន​រស់នៅ​ក្នុង​ការដ្ឋាន​សំណង់​»​។​

​ការ​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប​កើតមាន​ ​បន្ទាប់ពី​មាន​ករណី​បាក់​រលំ​អគារ​ដូចគ្នា​នៅ​ខេត្ត​ព្រះ​សី​ហ​នុ​កាលពី​ខែ​មិថុនា​ដែល​បាន​បណ្តាលឲ្យ​មនុស្ស​២​៨​ស្លាប់​និង​២​៦​ ​នាក់​ទៀត​រង​របួស​។​ ​កាលពី​ខែមុន​ ​សាលា​ឆាន់​ដែល​កំពុង​ដំណើរការ​សាងសង់​នៅ​វត្ត​មួយ​នៅ​ខេត្ត​សៀមរាប​បាន​បាក់​រលំ​និង​បណ្តាលឲ្យ​មនុស្សបីនាក់​ស្លាប់​ផង​ដែរ​។​

​លោក​ ​ឃុន​ ​ថា​រ៉ូ ​ជា​មន្ត្រី​សម្របសម្រួល​គម្រោង​នៅ​អង្គការ​ ​សង់​ត្រា​ល់ ​បាន​និយាយ​ថា​ ​ការទទួលខុសត្រូវ​គឺជា​រឿង​សំខាន់​ក្នុង​ការ​ទប់​ស្កាត់​សោកនាដកម្ម​នា​ពេល​អនាគត​។​

​លោក​ ​ឃុន​ ​ថា​រ៉ូ ​បាន​និយាយ​ថា​៖​ ​«​ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ​បណ្តោយឲ្យ​មានការ​ធ្វេសប្រហែស​ដែល​បណ្តាលឲ្យមាន​មនុស្ស​ស្លាប់​ ​ហើយ​ពួកគេ​មិន​ប្រឈម​នឹង​ការ​ដាក់ទោស​ទណ្ឌ​ទេ​ ​រឿង​នេះ​នឹង​កើតឡើង​ម្តងទៀត​»​។​

​ម្ចាស់​អគារ​នៅ​ខេត្ត​កែប​ឈ្មោះ​ ​ឯក​ ​សារុន​ ​អាយុ​ ៦​៥​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ​ ឈី​វ​ ​សុធី​ ​អាយុ​ ៦​១​​ឆ្នាំ​ត្រូវ​បាន​ឃាត់ខ្លួន​ ​បន្ទាប់ពី​ការ​បាក់​រំលំ​នេះ​ ​និង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​មនុស្សឃាត​ដោយ​អចេតនា​និង​បង្ក​របួស​ស្នាម​ដោយ​អចេតនា​ ​ប៉ុន្តែ​បាន​ដោះ​ ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​កាលពី​ថ្ងៃចន្ទ​។​

​លោក​ ​ហេង​ ​សួរ​ ​អ្នកនាំពាក្យ​ក្រសួងការងារ​មិន​អាច​ទាក់ទង​ ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បានទេ​។​

​លោក​ ​ស៊ូ​ ​ឆ្លូញ​ ​អនុប្រធាន​សហ​ព័ន្ធ​សហជីពកម្មករ​សំណង់​និង​ព្រៃឈើ​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃពុធ​ថា​ ​ក្រុមហ៊ុន​សាងសង់​ដែល​ល្មើស​នឹង​ច្បាប់​អនុញ្ញាត​ ​គឺ​មានការ​ពាក់ព័ន្ធ​នឹង​ការ​បាក់​រលំ​អគារ​នា​ពេលថ្មីៗនេះ​។​

​នៅ​ក្រុង​ព្រះ​សី​ហ​នុ ​ក្រសួង​រៀបចំ​ដែនដី​បាន​លើកឡើង​ថា​ ​អគារ​ក​ម្ពស់​៧​ជាន់​ដែល​បាក់​រលំ​នេះ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​។​ ​ចំណែក​នៅ​ខេត្ត​កែប​វិញ​ ​ក្រសួង​អះអាង​ថា​ ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​សាងសង់​ត្រឹម​ក​ម្ពស់​៥​ជាន់​ប៉ុណ្ណោះ​ ​ប៉ុន្តែ​អគារ​នេះ​ត្រូវ​បាន​គេ​សាងសង់​ដល់​៧​ជាន់​។​

​លោក​ ​ឆ្លូញ​ ​បាន​និយាយ​ថា​៖​ ​«​យើង​មិន​ចង់​ឃើញ​ឧប្បត្តិហេតុ​កើតមាន​ចំពោះ​កម្មករ​សំណង់​ទៀត​ទេ​»​៕

4 views
ព័ត៌មានទាក់ទង
ព័ត៌មានថ្មីៗ »
អត្ថបទពេញនិយម »