សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

​កិច្ច​ប្រឹងប្រែង​​ជួយ​សង្គ្រោះ​​បាន​បញ្ចប់​​ខណៈ​មនុស្ស​ ​៣​៦​នាក់​​ស្លាប់​​រួម​ទាំង​​កុមារ​​ ៦​​នាក់​​បន្ទាប់​​ពី​ការ​បាក់​​រំលំ​ អគារ​​នៅ​ខេត្ត​កែប​

ក្រុម​អ្នក​ជួយ​សង្គ្រោះ​សែង​សាកសព​ចេញពី​អគារ​បាក់​រលំ​​នៅ​ខេត្ត​កែ​។​ ​រូបភាព​៖​ ​ហ្វេសប៊ុក​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​

កិច្ចប្រឹងប្រែង​ជួយសង្គ្រោះ​ត្រូវ​បាន​បញ្ចប់​នៅមុន​ថ្ងៃត្រង់​កាលពី​ថ្ងៃអាទិត្យ​ដោយក្រុម​ជួយសង្គ្រោះ​បាន​រក​ឃើញ​សាកសព​៣​៦​នាក់​ពី​គំនរ​បាក់បែក​នៃ​អគារ​ដែល​ដួល​រ​លំនៅ​ក្រុង​កែប​ ​ខណៈ​អ្នកនៅរស់​រាន​មានជីវិត​២​៣​នាក់​ត្រូវ​បាន​បញ្ចូន​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​។​

​អ្នកស្រី​ ​ម៉ាន​ ​រី​ ​អាយុ​ ៥​៩​ឆ្នាំ​ ​ធ្វើការងារ​ជាមួយ​កូនប្រុស​និង​កូនប្រសាស្រី​របស់​អ្នកស្រី​ក្នុង​ការដ្ឋាន​សំណង់​នេះ​។​ ​អ្នកស្រី​កំពុង​កើប​ខ្សាច់​នៅក្បែរ​ច្រក​ចូល​មួយ​នៅ​ជាន់​ ​ផ្ទាល់​ដី​ ​ហើយ​ស្ថិតនៅ​ចម្ងាយ​ប្រហែល​៥​ទៅ​៦​ម៉ែត្រ​នៅ​ខាងក្រៅ​អគារ​នោះ​នៅ​ម៉ោង​ប្រហែល​ ​៤​ និង​៤​៥​នាទី​ល្ងាច​កាលពី​ថ្ងៃសុក្រ​នៅ​ពេល​អគារ​ក​ម្ពស់​៥​ជាន់​ ​ដែល​សង់​ជិត​រួចរាល់​នេះ​ ​បាន​បាក់​រលំ​។​

​កូនប្រុស​របស់​អ្នកស្រី​កំពុង​ធ្វើការ​នៅឡើយ​។​ ​ចំណែក​កូនប្រសាស្រី​ឈ្មោះ​ ​ឆេ​ន​ ​ធួន​ ​ដែល​មានផ្ទៃពោះ​បួន​ខែ​ផង​នោះ​ ​កំពុង​សម្រាក​នៅ​ខាងក្នុង​ ​ដោយសារ​នាង​មិនសូវ​ស្រួលខ្លួន​។​ ​អ្នកស្រី​បាន​ប្រាប់​ខេ​ម​បូ​ចា​ថា​ ​អ្នកស្រី​ចាប់ផ្តើម​ស្រែក​ឆោឡោ​ឲ្យ​គេ​ជួយ​។​

​អ្នកស្រី​បាន​បញ្ជាក់​ឡើងវិញ​ថា​៖​ ​«​បងប្អូន​អើយ​ ​សូម​ជួយ​កូន​ខ្ញុំ​ផង​»​ ​ខណៈ​ពេល​ក្រុម​មនុស្ស​ប្រមូលផ្តុំ​គ្នា​នៅ​ជុំវិញ​គំនរ​បាក់បែក​ហើយ​អាជ្ញា​ក្នុងស្រុក​បាន​ចាប់ផ្តើម​មក​ ​ដល់​ផង​ដែរ​។​

​កូនប្រុស​របស់​អ្នកស្រី​ឈ្មោះ​ ​ភា​ សុ​ផុន​ ​អាយុ​២​៥​ឆ្នាំ​រង​របួស​ ​ប៉ុន្តែ​បាន​ឆ្លងផុត​ពី​គ្រោះ​ ​ថ្នាក់​។​ ​ចំណែក​ប្រពន្ធ​របស់​គាត់​ឈ្មោះ​ ​ឆេ​ន​ ​ធួន​ ​អាយុ​២​០​ឆ្នាំ​បាន​ស្លាប់​ក្នុង​ហេតុ​ ​ការណ៍​នេះ​។​

​ក្រុម​ជួយសង្គ្រោះ​បាន​ធ្វើ​ការរុករក​តាំងពី​ព្រលប់​ថ្ងៃសុក្រ​រហូតដល់​ព្រឹក​ថ្ងៃ​ ​អាទិត្យ​ ​ដើម្បី​យ​កមនុស្ស​ចេញពី​គំនរ​បាក់បែក​ ​ស្រប​ពេល​ចំនួន​អ្នក​ស្លាប់​នៅ​ត្រឹម​ ​៧​នាក់​ ​គិត​មកដល់​ព្រឹក​ថ្ងៃសៅរ៍​។​

​លោក​ ​សំ​ ​សារិន​ ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កែប​បាន​ប្រាប់​ខេ​ម​បូ​ចា​ថា​ ​អគារ​នេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សាងសង់​ត្រឹម​ក​ម្ពស់​៥​ជាន់​ ​ប៉ុន្តែ​បាន​បន្ត​សាងសង់​ដល់ក​ម្ពស់​៧​ ​ជាន់​។​

​កាលពី​ថ្ងៃអាទិត្យ​ដោយ​ប្រកាស​បញ្ចប់​កិច្ចប្រឹងប្រែង​ជួយសង្គ្រោះ​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​និយាយ​ថា​ ​មាន​មនុស្ស​៣​៦​នាក់​បាន​ស្លាប់​និង​២​៣​នាក់​រង​របួស​ ​ដែល​ក្នុង​នោះ​មាន​ស្ត្រី​ ​១​៤​នាក់​បាន​ស្លាប់​និង​ ​៨​នាក់​បាន​រង​របួស​។​

​លោក​ ​ហ៊ុន​ ​សែន​ ​មានប្រសាសន៍ថា​៖​ ​«​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​សោកសៅ​បំផុត​សម្រាប់​ប្រទេស​យើង​»​។​

​លោក​បាន​មានប្រសាសន៍ថា​ ​ការ​បាក់​រំលំ​នេះ​ទំនងជា​បណ្តាលមកពី​ ​កំហុស​របស់​មេ​កា​សំណង់​ ​ហើយ​ថា​ ​មេ​កា​សាងសង់​រូប​នេះ​បាន​ស្លាប់​ក្នុង​ហេតុការណ៍​បាក់​រំលំ​នេះ​ហើយ​ដែរ​។​ ​លោក​បាន​បន្ថែម​ថា​ ​ម្ចាស់​អគារ​ត្រូវ​បាន​ចាប់ខ្លួន​ ​ហើយនឹង​ត្រូវ​បញ្ជូន​ទៅកាន់​តុលាការ​ខេត្ត​កំពត​ក្បែរ​ខាងនេះ​។​

​ការ​បាក់​រំលំ​អគារ​នៅ​ខេត្ត​កែប​កើតមាន​បន្ទាប់ពី​ការ​បាក់​រំលំ​អគារ​មួយ​នៅ​ខេត្ត​ព្រះ​សី​ហ​នុ​កាលពី​ខែ​មិថុនា​ ​ដែល​បណ្តាលឲ្យ​មនុស្ស​២​៨​នាក់​ស្លាប់​ ​ដោយឡែក​ ​ហេតុការណ៍​មួយទៀត​នៅ​ខេត្ត​សៀមរាប​កាលពី​ខែមុន​នោះ​ ​បាន​បណ្តាលឲ្យ​មនុស្សបីនាក់​ស្លាប់​។​

​លោក​ ​ហ៊ុន​ ​សែន​ ​បាន​មានប្រសាសន៍ថា​ ​រដ្ឋាភិបាល​បាន​អនុម័ត​ច្បាប់​ស្តីពី​សំណង់​ថ្មី​មួយ​កាលពី​ពីរ​ខែមុន​ ​ហើយ​រដ្ឋាភិបាល​សង្ឃឹម​ថា​ ​ច្បាប់​នេះ​នឹង​បង្កើន​បទដ្ឋាន​សាងសង់​នៅ​ក្នុង​ប្រទេស​នេះ​។​

​លោក​បាន​មានប្រសាសន៍ថា​៖​ ​«​ខ្ញុំ​សង្ឃឹម​ថា​ ​បន្ទាប់ពី​ច្បាប់​ស្តីពី​សំណង់​នេះ​ត្រូវ​បាន​អនុវត្ត​ពេញលេញ​ហើយ​ ​បញ្ហា​នេះ​នឹង​ត្រូវ​បាន​កាត់បន្ថយ​»​។​

​លោក​ ​ហ៊ុន​ ​សែន​ ​បាន​បន្ថែម​ថា​ ​អ្នកនៅរស់​រាន​មានជីវិត​នឹង​ទទួល​បាន​សំណង​ចាប់ពី​ ​១​០​.​០​០​០​ដុល្លារ​ដល់​ ​២​០​.​០​០​០​ដុល្លារ​ក្នុង​ម្នាក់ៗ​ ​ចំណែក​គ្រួសារ​អ្នក​ស្លាប់​នឹង​ទទួល​បាន​ ​៥​០​.​០​០​០​ដុល្លារ​ក្នុង​សាកសព​មួយ​។​

​ទឹកប្រាក់​ដែល​ទទួល​បាន​ពី​សប្បុរស​ជន​មាន​ជាង​ ​១​,​៧​ ​លាន​ដុល្លារ​ ​ដែល​ក្នុង​នោះ​ក៏មាន​ព្រះមហាក្សត្រ​ ​សី​ហ​មុនី​ ​សម្តេច​ម៉ែ​ ​និង​មេ​ដឹ​នាំ​បក្ស​ប្រឆាំង​គឺ​លោក​ កឹ​ម​ ​សុខា​ ​ដែល​កំពុង​ត្រូវ​បាន​ជំនុំ​ជម្រះ​ពី​បទ​ក្បត់ជាតិ​និង​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចូលរួម​សកម្មភាព​នយោបាយ​ផង​ដែរ​។​

​លោក​ ​ហ៊ុន​ ​សែន​ ​បាន​មានប្រសាសន៍ថា​៖​ ​«​នេះ​មិនមែន​ជា​ពេលវេលា​ដែល​ត្រូវ​ឈ្មោះ​គ្នា​ទេ​ ​ប៉ុន្តែ​វា​គឺជា​ពេលវេលា​សម្រាប់​ខ្មែរ​ជួយ​ខ្មែរ​។​ ​ខ្ញុំ​ស្វាគមន៍​ជំហរ​របស់​លោក​ កឹ​ម​ ​សុខា​ ​ហើយ​បើ​ទោះបីជា​គាត់​មាន​បញ្ហា​ខ្លះ​ ​ប៉ុន្តែ​ការ​ជួយ​ពលរដ្ឋ​គឺជា​បញ្ហា​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​»​។​

​លោក​ ​ហ៊ុន​ ​សែន​ ​មានប្រសាសន៍​បន្ត​ដោយ​រិះគន់​អ្នក​ទាំងឡាយ​ណា​ ​ជាពិសេស​អ្នកណាម្នាក់​ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​ចង់​រក​អ្នកទទួលខុសត្រូវ​ ​ក្រោយ​ពី​មាន​ហេតុការណ៍​ភ្លាម​ៗ​ជាង​ជាង​ផ្តល់​ការ​គាំទ្រ​។​

លោក​បាន​មានប្រសាសន៍ថា​៖​ ​«​សុខា​ ​ចូលរួម​សោកស្តាយ​និង​ចូលរួម​រំលែកទុក្ខ​ ​ដូច្នេះ​លោក​ កឹ​ម​ ​សុខា​ ​គឺ​ប្រសើរ​ជាង​មន្ត្រី​ខ្លះ​ក្នុង​ជួរ​រដ្ឋាភិបាល​»​។​

​លោក​ ​ហ៊ុន​ ​សែន​ ​បាន​បន្ថែម​ថា​ ​លោក​ ​កែន​ ​សត្ថា អភិបាល​ខេត្ត​កែប​នឹង​មិន​ត្រូវ​បាន​ដកចេញ​ពី​តំណែង​ទេ​។​

​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​ចេញ​ដោយ​រដ្ឋា​បាល​ខេត្ត​កែប​កាលពី​ថ្ងៃអាទិត្យ​បានឲ្យ​ដឹង​ថា​ ​ក្នុងចំណោម​អ្នក​ស្លាប់​ទាំង​៣​៦​នាក់​នោះ​ ​មាន​កុមារ​៦​នាក់​។​

​តាមធម្មតា​ ​កម្មករ​សំណង់​រស់នៅ​ក្នុង​ការដ្ឋាន​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ​ ​ជា​ទម្លាប់​មួយ​ដែល​រដ្ឋាភិបាល​ចង់​បញ្ចប់​ ​ប៉ុន្តែ​នៅតែ​កើតមាន​ដដែល​៕

29 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម