សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

​តុលាការ​ក្រើន​រំឭក​លោក​ កឹ​ម​ ​សុខា​ ​ឲ្យ​គោរព​លក្ខខណ្ឌ​នៃ​ការ​ដោះលែង​នៅ​ក្រៅ​ឃុំ​ ​បណ្តោះ​អាសន្ន​ ​បន្ទាប់ពី​លោក​ធ្វើ​ដំណើរ​ទៅតាម​ខេត្ត​

​លោក​ កឹ​ម​ ​សុខា​ ​អតីត​មេដឹកនាំ​គណបក្ស​ស​ង្រ្គោះ​ជាតិ​ជួប​ជាមួយ​ពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ​ ​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅ​ភាគ​ពាយព្យ​ និង​ភាគ​ខាងត្បូង​ប្រទេស​កម្ពុជា​កាលពីដើម​ខែ​នេះ​។​ ​រូ​បភាព​​ ​ហ្វេសប៊ុក​

​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២​០​ ​ខែ​កក្កដា​ ​បាន​ចេញ​លិខិត​មួយ​ក្រើន​រំឭក​លោក​ កឹ​ម​ ​សុខា​ ​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ឲ្យ​គោរព​លក្ខខណ្ឌ​នៃ​ការ​ដាក់ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ​បន្ទាប់ពី​លោក​បាន​ធ្វើដំណើរ​ជា​ ​លើកដំបូង​ទៅកាន់​ខេត្ត​មួយ​ចំនួន​ចាប់តាំង​ពី​លោក​ត្រូវ​បាន​ដោះលែង​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​កាលពី​ចុង​ឆ្នាំមុន​។​

អំឡុង​ដំណើរ​ទស្សនកិច្ច​នៅដើមខែនេះ​ ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​ ​បាន​ចុះទៅ​តាម​ខេត្ត​ភាគ​ពាយព្យ​និង​ភាគ​ខាងត្បូង​នៃ​ប្រទេស​នេះ​ ​និង​មាន​គម្រោង​ចុះ​ទស្សនកិច្ច​តាម​ខេត្ត​ភាគ​ឦ​សាន្ត​នា​ពេល​ខាងមុខ​ផង​ដែរ​ ​នេះ​បើ​តាម​ការ​អះ​អា​របស់​អ្នក​រួម​ដំណើរ​ជាមួយ​លោក​។​

​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បដិសេធ​ថា​ ​ដំណើរ​ទស្សនកិច្ច​នេះ​មិន​ពាក់ព័ន្ធ​រឿង​នយោបាយ​ទេ​ ​ខណៈ​តំណាង​ក្រសួងយុត្តិធម៌​បាន​និយាយ​ថា​ ​វា​អាស្រ័យ​លើ​តុលាការ​ថា​ ​តើ​លោក​ កឹ​ម​ ​សុខា​ ​ពិតជា​បាន​រំលោភ​លក្ខខណ្ឌ​ដោះលែង​នៅ​ក្រៅ​ឃុំ​ដែល​ហាមឃាត់​លោក​មិន​ឲ្យ​ចូលរួម​សកម្មភាព​នយោបាយ​ឬ​ចាកចេញ​ពី​ប្រទេស​មែន​ឬ​យ៉ាងណា​។​

​លោក​ចៅក្រម​ កូ​យ​ ​សៅ​ ​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​បាន​ចេញ​លិខិត​មួយ​កាលពី​ថ្ងៃ​ទី​២​០​ ​ខែ​កក្កដា​ ​ដោយ​រំឭក​លោក​ កឹ​ម​ ​សុខា​ ​ឲ្យ​គោរព​លក្ខខណ្ឌ​នៃ​កា​រដាក់​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។​

​ចៅក្រម​ កូ​យ​ ​សៅ​ ​បាន​លើកឡើង​ក្នុង​លិខិត​នោះ​ថា​៖​ ​«​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​កត់​ ​សម្គាល់​ឃើញ​ថា​ ​សកម្មភាព​ទាំងអស់​នេះ​ ​អាច​នឹង​ឈាន​ទៅ​ហួស​ព្រំដែន​ឬ​នាំទៅ​ដល់​ការ​បំពាន​លើ​កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​»​ ​ដោយ​បាន​បន្ថែម​ថា​ ​ជនជាប់ចោទ​ កឹ​ម​ ​សុខា​ ​ត្រូវ​បាន​ដាក់ឲ្យ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលា​ ​ការ​ដោយ​ហាមឃាត់​មិន​ឲ្យ​ចាកចេញ​ពី​កម្ពុជា​និង​មិន​ត្រូវ​ធ្វើសកម្មភាព​នយោបាយ​នោះ​ឡើយ​។​

លោក​ចៅក្រម​ កូ​យ​ ​សៅ​ ​បាន​សរសេរ​ថា​៖​ ​«​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ធ្វើការ​ក្រើន​រំឭក​ជនជាប់ចោទ​ ​ត្រូវ​មានស្មារតី​គោរព​ឲ្យបាន​ហ្មត់ចត់​ ​ម៉ឺងម៉ាត់​ ​និង​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​កាតព្វកិច្ច​ ​ដែល​តុលាការ​តម្រូវ​ដាក់លើ​ជនជាប់ចោទ​ ​ដូច​មាននៅ​ក្នុង​ដីកាសម្រេច​ខាងលើ​នេះ​ ​ហើយដែល​មាន​អានុភាព​រហូតដល់​ពេល​សាលក្រម​ត្រូវ​បាន​ប្រកាស​»​។​

​លោក​ ​សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ជា​គណបក្សប្រឆាំង​ដ៏​ធំ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​កាលពី​ឆ្នាំ​២​០​១​៧​នោះ​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រួមគំនិត​ជាមួយ​មហាអំណាច​បរទេស​ដែល​តាម​ចោទ​ថា​ ​ជាមួយ​អាមេរិក​ ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​។​

​លោក​ ​សុខា​ ​បាន​អះអាង​ថា​ ​លោក​បាន​ធ្វើ​ទៅ​តាមច្បាប់​និង​ប្រកបដោយ​តម្លា​ភាព​ក្នុង​ការ​ព្យាយាម​យកឈ្នះ​ការបោះឆ្នោត​។​ ​ដំណើរ​ជំនុំ​ជម្រះ​ក្តី​របស់​លោក​កំពុង​បន្ត​នៅឡើយ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​លិខិត​នេះ​បាន​បន្ថែម​ថា​ ​កា​រដាក់​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​នេះ​គឺ​ដើម្បី​ប្រយោជន៍​និង​សន្តិសុខ​ផ្ទាល់ខ្លួន​របស់​ជនជាប់ចោទ​សម្រាប់​សវនាការ​បន្ត​នា​ពេល​ខាងមុខនេះ​។​

​លោក​ ​ចាន់​ ចេ​ន​ ​សហ​មេធាវី​ការពារ​លោក​ កឹ​ម​ ​សុខា​ ​បាន​អះអាង​កាលពី​ថ្ងៃ​ទី​ ​២​១​ ​ខែ​ ​កក្កដា​ថា​ ​លោក​បានឃើញ​លិខិត​របស់​តុលាការ​ហើយ​ ​ដោយ​លោក​ហៅ​លិខិត​នេះ​ថា​ ​ជា​ការ​គំរាមកំហែង​ដល់​សេរីភាព​នៃ​ការ​ដើរហើរ​របស់​កូនក្តី​លោក​។​

​លោក​​​មានប្រសាសន៍ថា​៖​«​នេះ​គឺជា​លិខិត​រំឭក​ ​ប៉ុន្តែ​វាក​៏​ជា​ការ​គំរាម​មិន​ឲ្យ​៽​ធ្វើដំណើរ​ទៅ​ខេត្ត​ដទៃទៀត​»​។​

​នៅ​ពេល​សួរ​ថា​ ​តើ​លោក​ កឹ​ម​ ​សុខា​ ​នឹង​បន្ត​ធ្វើតាម​គម្រោង​របស់​លោក​ឬ​យ៉ាងណា​នោះ​ ​លោក​ ​ចាន់​ ចេ​ន​ ​បាន​មានប្រសាសន៍ថា​៖​«​កូនក្តី​របស់​ខ្ញុំ​ [កឹ​ម​ ​សុខា​] ​យល់ច្បាស់​ពី​អ្វី​ដែល​លោក​គួរ​ធ្វើ​និង​អ្វី​ដែល​លោក​មិនគួរ​ធ្វើ​»​ ​ដោយ​លោក​បាន​បន្ថែម​ថា​ ​កូនក្តី​របស់​លោក​នឹង​គោរព​ទៅ​តាមច្បាប់​។​

​លោក​បាន​មានប្រសាសន៍ថា​ ​អំឡុង​ពេល​ធ្វើដំណើរ​នា​ពេលថ្មីៗនេះ​ ​ដែល​លោក​ក៏បាន​ចូលរួម​ផង​ដែរ​ ​គឺថា​ ​ភាគច្រើន​លោក​ កឹ​ម​ ​សុខា​ ​បាន​ជួប​ពលរដ្ឋ​ក្រៅ​ ​ផ្លូវការ​ ​ហើយ​ការ​ជួប​នោះ​មិនបាន​រំលោភ​លើ​លក្ខខណ្ឌ​នៃ​ការ​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ដោយ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលា​។​

​លោក​ ​ចាន់​ ចេ​ន​ ​បាន​មានប្រសាសន៍​៖​ ​«​ភាគច្រើន​គឺជា​ការ​សួរសុខទុក្ខ​ [​សាធារណជន​] ​ហើយ​មិន​រំលោភច្បាប់​ ​ឬ​មាន​សកម្មភាព​ណា​ដែល​តុលាការ​បាន​ហាមឃាត់​នោះ​ទេ​»​។​

​លោក​បាន​មានប្រសាសន៍ថា​៖​ ​«​គោលបំណង​ [​របស់​លោក​ កឹ​ម​ ​សុខា​ ] ​គឺ​ស្វែងយល់​ផលិតផល​កសិកម្ម​ ​ជីវភាពរស់នៅ​របស់​កសិករ​ ​អំឡុង​ស្ថានភាព​កូ​វី​ដ​ ​១​៩​»​ ​ដោយ​លោក​បាន​បន្ថែម​ថា​ ​លោក​ កឹ​ម​ ​សុខា​ ​ចូលចិត្ត​ពិភាក្សា​ពី​រឿង​កសិកម្ម​ដោយសារ​លោក​ក៏​ជា​កសិករ​ម្នាក់​ដែរ​។​

​លោក​ ​ចាន់​ ចេ​ន​ ​បាន​មានប្រសាសន៍ថា​ ​អំឡុង​ពេល​ធ្វើដំណើរ​នេះ​ ​លោក​ ​សុខា​ ​ក៏បាន​ចូលរួម​កម្មវិធី​រំឭក​ខួប​អ្នកវិភាគ​នយោបាយ​ដែល​ត្រូវ​គេ​សម្លាប់​គឺ​លោក​ ​កែម​ ឡី ​នៅ​ក្នុង​ខេត្ត​តាកែវ​ ​ទៅ​ទស្សនកិច្ច​ខេត្ត​សៀមរាប​ ​ដើម្បី​ស្វែងយល់​ពី​ផល​ប៉ះ​ ​ពាល់​លើ​វិ​ស​័​យ​ទេសចរណ៍​ដោយសារ​ការ​រីក​រាលដាល​វី​រុ​ស​កូ​វី​ដ​១​៩​និង​បាន​ឈប់​ដើម្បី​ជួប​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​នៅ​ខេត្ត​បន្ទាយ​មានជ័យ​ដែល​មាន​ជំងឺ​ផង​ដែរ​។​

​លោក​ ​ចាន់​ ចេ​ន​ ​បាន​បន្ថែម​ថា​ ​តុលាការ​បាន​ហាមឃាត់​លោក​ កឹ​ម​ ​សុខា​ ​មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស​និង​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​៖​ ​«​ដូច្នេះ​ ​វា​គឺជា​សិទ្ធិ​របស់​លោក​ក្នុង​ការ​ធ្វើសកម្មភាព​ផ្សេងៗ​ទៀត​»​។​

​លោក​ ​មា​ច​ សុ​វណ្ណា​រ៉ា​ ​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចូលរួម​ការធ្វើដំណើរ​នេះ​ដែរ​បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ទី​២​០​ ​ខែ​កក្កដា​ថា​ ​លោក​ កឹ​ម​ ​សុខា​ ​មិន​ពាក់ព័ន្ធ​នឹង​សកម្ម​នយោបាយ​ទេ​។​

​នៅ​ពេល​សួរ​ថា​ ​តើ​លោក​បារម្ភ​រដ្ឋាភិបាល​នឹង​ចោទប្រកាន់​លោក​ ​សុខា​ ​ថា​ ​បាន​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ឬ​យ៉ាងណា​ ​លោក​ សុ​វណ្ណា​រ៉ា​ ​បាន​និយាយ​ថា​៖​«​លោក​គ្រាន់តែ​ទៅ​សួរសុខទុក្ខ​ [​សាធារណជន​] ​ដើម្បី​ជជែក​ជាមួយ​ពួកគាត់​ជាទូទៅ​អំពី​ជីវភាពរស់នៅ​»​។​

​លោក​បាន​មានប្រសាសន៍ថា​ ​លោក​ ​សុខា​ ​បាន​ចុះទៅ​ខេត្ត​កំពង់ចាម​ ​ត្បូងឃ្មុំ​ ​តាកែវ​ ​ពោធិ៍សាត់​ ​បាត់​ដំបង​ ​បន្ទាយ​មានជ័យ​ ​និង​សៀមរាប​ ​ព្រមទាំង​ខេត្ត​កំពត​ ​កែប​និង​ខេត្ត​ព្រះ​សី​ហ​នុ​។​ ​លោក​ យែ​ម​ ប៉ុញ្ញ​ឫទ្ធិ​ ​អតីត​តំណាងរាស្ត្រ​និង​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត​ ​ដែល​ក៏​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើសកម្មភាព​នយោបាយ​នោះ​ ​ក៏បាន​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ​។​

​លោក​បាន​មានប្រសាសន៍ថា​ ​លោក​ កឹ​ម​ ​សុខា​ ​មិន​ពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយ​ដូចជា​ការ​ថ្លែង​ទៅកាន់​សកម្មជន​ ​ឬ​ពិភាក្សា​ពី​ប្រជាធិបតេយ្យ​ឬ​ដំណើរ​ការបោះឆ្នោត​នោះ​ទេ​។​

​លោក​ សុ​វណ្ណា​រ៉ា​ ​មានប្រសាសន៍ថា​៖​ ​«​លោក​មិន​និយាយ​ពី​រឿង​នោះ​ទេ​។​ ​លោក​មិនបាន​រៀបចំ​ការ​ជួបជុំ​ ​ដើម្បី​ជួប​ជាមួយ​សកម្មជន​នោះ​ទេ​”​។​

​លោក​ កឹ​ម​ ​សុខា​ ​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​២​០​ ​ខែ​កក្កដា​ដោយ​ថ្លែង​អំណរគុណ​ដល់​បងប្អូន​ជនរួមជាតិ​ដែល​បាន​សួរ​ទុក្ខ​លោក​ចាប់តាំង​ពី​លោក​ទទួល​បានការ​បន្ធូរ​ប​ន្ធ​យ​លក្ខខណ្ឌ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ​កាលពី​ថ្ងៃ​ទី​ ​១​០​ ​ខែវិច្ឆិកា​ ​និង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​អំឡុង​ខែ​កក្កដា​។​

​លោក​បាន​សរសេរ​ថា​៖​ ​«​ខ្ញុំ​នៅតែ​មាន​ក្តី​នឹក​រ​ឭ​ក​ ​ចង់​ជួប​ ​ចង់​ស្តាប់​និង​ចង់​ ​និយាយ​ឆ្លើយឆ្លង​សួរសុខទុក្ខ​ជាមួយ​បងប្អូន​នៅកន្លែង​នានា​បន្ត​ទៀត​ឲ្យតែ​មានឱកាស​»​។​

​លោក​ ​មុត​ ​ចាន់​ថា​ ​ប្រធាន​ក្រុម​ការងារ​បាន​មានប្រសាសន៍ថា​ ​អំឡុង​ដំណើរ​ទស្សនកិច្ច​នេះ​ ​លោក​ កឹ​ម​ ​សុខា​ ​មិនបាន​រៀបចំ​ការ​ជួបជុំ​នោះ​ទេ​ ​ប៉ុន្តែ​គ្រាន់តែ​ជា​ការ​ជួប​ធម្មតា​ជាមួយ​ប្រជាពលរដ្ឋ​។​

​លោក​​​មានប្រសាសន៍ថា​៖​ ​«​ការ​សំណេះសំណាល​ទាំងនេះ​គឺ​ធ្វើឡើង​ពី​មនុស្សម្នាក់​ទៅ​មនុស្សម្នាក់​ ​ដូច្នេះ​យើង​អាច​សួរសុខទុក្ខ​ពលរដ្ឋ​ ​សួរនាំ​អំពី​៽​ជីវភាព​ប្រចាំថ្ងៃ​។​ ​ដូច្នេះ​វា​មិនមែន​ជា​បញ្ហានយោបាយ​ទេ​»​។​

​ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​លោក​ ​ជិន​ ​ម៉ា​លីន​ ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​មានប្រសាសន៍ថា​ ​ផ្អែក​តាមច្បាប់​ ​ចៅក្រម​ស៊ើប​អង្កេត​គឺជា​ភាគី​ដែល​អាច​កំណត់​ថា​ ​តើ​ ​សកម្មភាព​របស់​លោក​ កឹ​ម​ ​សុខា​ ​បាន​រំលោភបំពាន​លក្ខខណ្ឌ​នៅ​ក្រៅ​ឃុំ​ឬ​យ៉ាងណា​។​

​លោក​បាន​មានប្រសាសន៍ថា​៖​ ​«​វា​អាស្រ័យ​លើ​តុលាការ​ដើម្បី​កំណត់​ថា​ ​តើ​សកម្មភាព​នេះ​គឺជា​សកម្មភាព​នយោបាយ​ដែល​បាន​រំលោភ​ដីកា​របស់​តុលាការ​ឬក៏​អត់​។​ ​ដូច្នេះ​ប្រសិនបើ​ ​វា​ជា​ការ​រំលោភបំពាន​ ​នោះ​តុលាការ​នឹង​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​។​

ទាំង​លោក​ ​ម៉ា​លីន​ ​និង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​ពី​នីតិវិធី​ដែល​នឹង​ត្រូវ​អនុវត្ត​នោះ​ទេ​ ​ប្រសិនបើ​លោក​ ​សុខា​ ​រំលោភ​លើ​លក្ខខណ្ឌ​ដោះលែង​នៅ​ក្រៅ​ឃុំ​មែន​នោះ​។​

​លោក​ គុ​ជ​ ​គឹម​ឡុង​ ​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បង្វែរ​សំណួរ​ទៅ​លោក​ចៅក្រម​ស៊ើបសួរ​។​

​លោក​ ​អ៊ី​ រិន្ទ ​ជា​អ្នកនាំពាក្យ​តុលាការ​ម្នាក់ទៀត​បាន​បដិសេធ​មិន​ផ្តល់​ពត៌មាន​លម្អិត​ជុំវិញ​ករណី​នេះ​ ​ហើយ​បាន​បង្វែរ​សំណួរ​ដោយ​ឲ្យ​ពិនិត្យមើល​ដីកា​សណ្ឋាន​ស្ថាពរ​នៃ​ការស៊ើបអង្កេត​លើ​ការចោទប្រកាន់​បទ​ក្បត់ជាតិ​លើ​លោក​ កឹ​ម​ ​សុខា​ ​របស់​តុលាការ​កាលពីឆ្នាំមុន​។​

​លោក​ ​ឯម​ សុ​វណ្ណា​រ៉ា​ ​អ្នកវិភាគ​នយោបាយ​បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ទី​ ​២​០​ខែ​កក្កដា​ថា​ ​ការអនុញ្ញាត​ឲ្យ​លោក​ កឹ​ម​ ​សុខា​ ​ធ្វើដំណើរ​ក្នុង​ប្រទេស​គឺជា​ការ​ព្យាយាម​របស់​គណបក្សប្រជាជន​កម្ពុជា​ក្នុង​ការ​កាត់បន្ថយ​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ​ ​ខណៈ​សហភាព​អឺរ៉ុប​គ្រោង​នឹង​លុបចោល​មួយ​ផ្នែក​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​«​អ្វីៗ​គ្រប់យ៉ាង​លើកលែង​អា​៽វុ​ធ​»​ ​នៅ​ខែ​សីហា​នេះ​។​

​លោក​​​មានប្រសាសន៍ថា​៖​ ​«​ខ្ញុំ​គិតថា​ ​អាច​នឹង​មាន​ការចរចា​ផ្ទៃក្នុង​ជាមួយ​គណបក្សប្រជាជន​កម្ពុជា​ដោយ​កាត់បន្ថយ​ភាព​តានតឹង​ពី​ឆាក​អន្តរជាតិ​និង​សហភាព​អឺរ៉ុប​»​។​

​លោក​​​មានប្រសាសន៍ថា​ ​សកម្មភាព​នា​ពេល​ថ្មីៗ​របស់​លោក​ ​សុខា​ ​ទំនងជា​ទាក់ទិន​នឹង​កិច្ចការ​សង្គម​និង​បញ្ហា​មនុស្សធម៌​។​

​លោក​​​មានប្រសាសន៍ថា​ “​តាម​ទ​ស្សនៈ​របស់​ខ្ញុំ​ ​សកម្មភាព​ទាំងនេះ​មិន​សមជា​បញ្ហានយោបាយ​ទេ​” ​ដោយ​លោក​បាន​បន្ថែម​ថា​ ​ច្បាប់​បច្ចុប្បន្ន​មិនបាន​កំណត់​ឲ្យបាន​ច្បាស់​អ្វី​ទៅ​ចាត់ទុកថា​ ​ជា​សកម្មភាព​នយោបាយ​។​

​លោក​ សុ​វណ្ណា​រ៉ា​ ​បាន​មានប្រសាសន៍ថា​៖​ ​«​ខ្ញុំ​មិន​មាន​សុទិដ្ឋិនិយម​ទាំងស្រុង​ថា​ ​រដ្ឋាភិបាល​នឹង​ស្តា​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ ​ហើយ​យើង​នឹង​ត្រូវ​រង់ចាំ​មើល​ការ​វិវឌ្ឍ​ច្រើនជាង​នេះ​»​។​

​លោក​ ​សុខ​ ​ឥ​សាន​ ​អ្នកនាំពាក្យ​គណបក្សប្រជាជន​បាន​មានប្រសាសន៍ថា​ ​លោក​ កឹ​ម​ ​សុខា​ ​នឹង​រំលោភ​បម្រាម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ប្រសិនបើ​លោក​ធ្វើ​យុទ្ធនាការ​នយោបាយ​ឬ​និយាយ​អំពី​ការបោះឆ្នោត​។​

​ដោយ​សំដៅ​ដល់​ការធ្វើដំណើរ​នា​ពេល​ថ្មីៗ​របស់​លោក​ កឹ​ម​ ​សុខា​ ​លោក​បាន​មានប្រសាសន៍ថា​៖​«​គាត់​មិនបាន​បង្កើត​ការឃោសនា​នយោបាយ​ទេ​។​ ​គាត់​គ្រាន់​ ​តែ​ចេញ​ទៅក្រៅ​ដើម្បី​សួរសុខទុក្ខ​និង​ជជែក​ជាមួយ​ប្រជាពលរដ្ឋ​ ​ដែល​ជា​សិទ្ធិ​របស់​គាត់​»​។​

​លោក​ ​សុខ​ ​ឥ​សាន​ ​មានប្រសាសន៍ថា​៖​ ​«​តាមធម្មតា​ ​ប្រសិនបើ​យើង​ចេញ​ ​ពី​ផ្ទះ​ ​យើង​នឹង​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ឬ​ទទួលទាន​អាហារ​និង​ជជែក​ជាមួយគ្នា​លេង​ ​ដូច្នេះ​វា​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ​»​។​ 

​លោក​បាន​បន្ថែម​ថា​ ​គណបក្សប្រជាជន​មិន​ខ្វល់​នឹង​ទ​ស្សនៈ​របស់​អ្នកវិភាគ​ន​យោ​បាយ​ទេ​ ​ហើយ​ថា​ ​រដ្ឋាភិបាល​មិន​បារម្ភនឹង​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ​ទេ​៕

78 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម