សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

​រដ្ឋាភិបាល​កម្ពុជា​ឆ្លើយ​តប​នឹង​របាយការណ៍​សហភាព​អឺរ៉ុប​ស្តីពី​លទ្ធភាព​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​

រដ្ឋ​មន្រ្តី​ក្រសួងការ​បរទេស​ ​លោក​ ​ប្រាក់​ សុខុន​។​ ​រូបភាព​ផ្តល់ឲ្យ​

​ក្រសួង​កា​បរទេស​កម្ពុជា​បានឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​កម្ពុជា​បាន​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​បឋម​របស់​សហភាព​អឺរ៉ុប​ស្តីពី​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​ដោយធ្វើ​ការ​ពន្យល់​ “​យ៉ាង​លម្អិត​” ​អំពីអ្វី​ដែល​កម្ពុជា​បាន​ធ្វើ​ ​ដើម្បី​ធ្វើឲ្យប្រសើរ​ឡើង​នូវ​ឱកាស​ចូលរួម​ផ្នែក​នយោបាយ​ ​សិទ្ធិ​ដីធ្លី​ ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​និង​សេរីភាព​ក្នុង​ការ​ជួបជុំ​។​

​សហភាព​អឺរ៉ុប​ (​EU) ​ពិចារណា​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ “​អ្វីៗ​គ្រប់យ៉ាង​លើកលែង​អាវុធ​” ​ហៅ​កាត់​ថា​ ​EBA​ ​ដោយសារតែ​មានការ​បារម្ភ​ពី​បញ្ហា​សិទ្ធិមនុស្ស​និង​នយោបាយ​ ​រួម​ទាំង​ការ​រំលាយ​គណបក្សប្រឆាំង​នៅ​ប្រទេស​នេះ​កាលពី​ឆ្នាំ​២​០​១​៧​ ​ហើយ​ ​EU ​គ្រោង​នឹង​ធ្វើការ​សម្រេច​ចិត្ត​ចុងក្រោយ​នៅ​ខែ​កុម្ភ៾៾:​។​

​គណៈកម្មការ​អឺរ៉ុប​ទុក​ពេល​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​មួយ​ខែ​ ​ដើម្បី​ឆ្លើយតប​ ​បន្ទាប់ពី​បាន​ដាក់​ជូន​របាយការណ៍​របស់​ខ្លួន​កាលពី​ខែមុន​។​ ​គណៈកម្មការ​នេះ​ទាមទារ​ឲ្យ​មាន​ ​ការ​កែ​លម្អ​ “​ពិតប្រាកដ​និង​អាច​ជឿ​ទុកចិត្ត​បាន​” ​លើ​បញ្ហា​សិទ្ធិមនុស្ស​និង​នយោបាយ​ ​ប្រសិនបើ​កម្ពុជា​ចង់​រក្សា​ភាព​អនុគ្រោះ​ពន្ធ​នេះ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ក្រសួង​បានឲ្យ​ដឹង​ថា​ ​ខ្លួន​បាន​ឆ្លើយតប​ទៅ​គណៈកម្មការ​នេះ​រួចហើយ​។​ ​ក្រសួង​កា​បរទេស​បានឲ្យ​ដឹង​តាមរយៈ​សេចក្តីថ្លែង​ការណ៍​នេះ​ថា​ ​«​សេចក្តី​ឆ្លើយតប​ចុងក្រោយ​នេះ​ ​គឺជា​របាយការណ៍​គ្រប់​ជ្រុង​ជ្រោង​អំពី​សកម្មភាព​និង​វិធានការណ៍​នានា​ ​ដែល​រាជរដ្ឋាភិបាល​បាន​អនុវត្ត​ ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ទាំងឡាយ​ដែល​ជា​ការ​ព្រួយបារម្ភ​របស់​គណៈកម្មការ​អឺរ៉ុប​ ​ជាអាទិ៍​រួម​មាន​ការគោរព​សិទ្ធិ​ក្នុង​ការចូលរួម​នយោបាយ​ ​សិទ្ធិ​ដីធ្លី​ ​សេរីភាព​បញ្ចេញមតិ​និង​សេរីភាព​បង្កើត​សមាគម​ជាដើម​»​។​

​ក្រសួង​ក៏បាន​ទទូច​ឲ្យ​សហភាព​អឺរ៉ុប​ពិចារណា​ពី​ផល​ប៉ះពាល់​ដែល​អាច​មាន​លើ​កម្មការិនី​ ​ដែល​នឹង​កើតមាន​ដោយសារ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ ​EBA​ ​។​

​ក្រសួង​បានឲ្យ​ដឹង​ទៀត​ថា​ ​«​ក្នុង​ចន្លោះ​ពេល​ដែល​គណៈកម្មការ​អឺរ៉ុប​ចេញ​សេចក្តី​សម្រេច​ចុងក្រោយ​របស់​ខ្លួន​នៅ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​០​ខាងមុខនេះ​ ​រាជរដ្ឋាភិបាល​សង្ឃឹម​ថា​ ​គណៈកម្មការ​អឺរ៉ុប​នឹង​ពិចារណា​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​សុ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​រាល់​អនុសញ្ញា​អន្តរជាតិ​ទាំងអស់​ ​ក្រោម​លក្ខខណ្ឌ​អនុគ្រោះ​ពន្ធ​ “​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​-​E​B​A​” ​ដែល​អាច​ផ្តល់​ផល​ប៉ះពាល់​សង្គម​ដល់​កម្មការិនី​ប្រមាណ​ជិត​មួយលាន​នាក់​ ​និង​ផល​ប៉ះពាល់​ដោយប្រយោល​ដល់​ក្រុម​គ្រួសារ​សាច់ញាតិ​ដែល​រស់នៅ​ពឹងផ្អែក​លើ​ប្រាក់ឈ្នួល​របស់​ពួកគេ​ ​រួម​ទាំង​ការ​ ​គោរព​នូវ​គោលការណ៍​អធិបតេយ្យភាព​និង​ការ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​»​។​

សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ថា​ ​សំណុំរឿង​ដែល​កំពុង​បន្ត​ចោទប្រកាន់​លើ​លោក​ កឹ​ម​ ​សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ (CNR​P​) ​ក៏​ជា​កង្វល់​មួយ​ក្នុងចំណោម​កង្វល់​ចម្បង​របស់​ខ្លួន​ផង​ដែរ​។​

​សវនាការ​សំណុំរឿង​របស់​លោក​ កឹ​ម​ ​សុខា​ ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១​៥​ ​ខែ​មករា​ ​នេះ​បើ​តាម​ការ​ជូនដំណឹង​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​សប្តាហ៍​នេះ​។​

​លោក​ ​ម៉ាយ​ ផុ​ម​ផេ​អូ​ (​Mike​ ​P​o​m​p​e​o) ​រដ្ឋមន្ត្រី​កា​បរទេស​អាមេរិក​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃពុធ​អំពី​ទណ្ឌកម្ម​អន្តរជាតិ​ថា​ ​ក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​តាម​ឃ្លាំមើល​សវនាការ​របស់​លោក​ កឹ​ម​ ​សុខា​។​

​លោក​ ផុ​ម​ផេ​អូ​ ​បាន​អះអាង​ថា​ ​«​យើង​មិនគ្រាន់តែ​និយាយ​អំពី​ពួកគេ​ទេ​។​ ​យើង​ចាត់វិធានការ​គាំទ្រ​ពួកគេ​ ​យើង​ការពារ​ពួកគេ​នៅ​ជុំវិញ​ពិភពលោក​ ​ពីព្រោះ​វា​គឺជា​កាតព្វកិច្ច​របស់យើង​ក្នុង​ការ​ធ្វើ​បែប​នេះ​។​ ​ជាក់ស្តែង​ ​យើង​កំពុង​តាម​ឃ្លាំមើល​សវនាការ​ជម្រះ​ក្តី​លើ​លោក​ កឹ​ម​ ​សុខា​ ​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​»​។​

​ប្រទេស​កម្ពុជា​គឺជា​អ្នកទទួល​ផលប្រយោជន៍​ធំបំផុត​ទី​២​តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​E​B​A​ ​ដែល​ស្មើនឹង​១​៨​ភាគរយ​នៃ​ការនាំចូល​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​E​B​A​ ​ទៅកាន់​តំបន់​អឺរ៉ុប​កាលពីឆ្នាំមុន​ ​នេះ​បើ​តាម​ការ​លើកឡើង​របស់​សហភាព​អឺរ៉ុប​។​

​កម្ពុជា​បាន​នាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប​មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រហែល​ ​៥​,​៨​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២​០​១​៨​ ​ដែល​៩​៥​ភាគរយ​នៃ​ទំហំ​ទឹកប្រាក់​នេះ​បាន​មកពី​ការ​នាំ​ ​ចូល​ដោយ​រួច​ពន្ធ​ក្រោម​លក្ខខណ្ឌ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ ​នេះ​បើ​តាម​ការ​លើកឡើង​របស់​សហភាព​អឺរ៉ុប​។​ ​សហភាព​អឺរ៉ុប​បាន​បន្ថែម​ថា​ វិ​ស​័​យស​ម្លៀ​ក​បំពាក់​និង​វាយ​ភណ្ឌ​គឺ​ស្មើ​ប្រហែល​បី​ភាគ​បួន​នៃ​ការនាំចូល​ទៅកាន់​សហភាព​អឺរ៉ុប​៕

46 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម