សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

​កម្មករ​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​ ​ខណៈ​សេចក្តី​សម្រេច​លើ​ ​EBA​ ​ជិត​មក​ដល់​៖​ ​«​ពួក​យើង​នឹង​មិន​នៅ​ស្ងៀម​នោះ​ទេ​»​

កម្មកររោងចក្រធ្វើការក្នុងរោងចក្រមួយកន្លែង។ រូបភាពផ្តល់ឲ្យ

​កម្មករ​រោងចក្រ​កំពុងតែ​ទន្ទឹង​រង់ចាំ​ដោយ​ក្តី​ព្រួយបារម្ភ​នូវ​សេចក្តី​សម្រេច​របស់​សហភាព​អឺរ៉ុប​ជុំវិញ​ការ​ដាក់ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម​មក​លើ​កម្ពុជា​។​ ​ស្រប​ពេល​ដូចគ្នា​នេះ​ ​កម្មករ​ភាគច្រើន​កំពុង​ជាប់​បំណុល​ ​កម្មករ​មួយ​ចំនួន​ត្រូវ​រង​សម្ពាធ​ដោយ​គោល​នយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជួយ​កាត់បន្ថយ​ចំណាយ​សម្រាប់​ម្ចាស់​រោងចក្រ​ ​និង​ដំណើរការ​អាជីវកម្ម​ហាក់ដូចជា​ថមថយ​នៅ​តាម​រោងចក្រ​នានា​។

​កម្មករ​ប្រមាណ​ប្រាំ​បី​សែន​នាក់​ ​នៅ​ក្នុង​ឧស្សាហកម្ម​វាយនភណ្ឌ​អាច​នឹង​រង​ផល​ប៉ះពាល់​ ​ខណៈ​សហភាព​អឺរ៉ុប​កំពុង​ពិចារណា​លើ​ការ​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា​ ​«​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​»​ ​ហៅ​កាត់​ថា​ ​E​B​A​ ​ជុំវិញ​បញ្ហានយោបាយ​ ​និង​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​នេះ​។​

​សហភាព​អឺរ៉ុប​បាន​ធ្វើ​ការសិក្សា​វាយ​តម្លៃ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​ ​ដើម្បី​ពិនិត្យមើល​ថា​តើ​កម្ពុជា​បាន​បំពេញ​តាម​លក្ខខណ្ឌ​កំណត់​ឡើង​ក្នុង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​E​B​A​ ​ឬទេ​ ​និង​បាន​លើកឡើង​ថា​ ​កា​រដាក់​សម្ពាធ​ផ្លូវច្បាប់​ទៅលើ​មេដឹកនាំ​ពលករ​ ​និង​ការ​រំលាយ​គណបក្សប្រឆាំង​នៅ​ក្នុង​ប្រទេស​អាច​ជាហេតុ​ផល​គ្រប់គ្រាន់​មួយ​ដើម្បី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មក​លើ​កម្ពុជា​។​ ​សហភាព​អឺរ៉ុប​ក៏បាន​ទាមទារ​ឲ្យ​មាន​ ​«​ការ​កែប្រែ​ស្ថានការណ៍​ឲ្យបាន​ប្រសើរ​ឡើងវិញ​បែប​ពិតប្រាកដ​ ​និង​គួរឲ្យ​ជឿ​ទុកចិត្ត​»​ ​ខណៈ​ដែល​គណបក្ស​ស​ង្រ្គោះ​ជាតិ​ ​ជា​គណបក្សប្រឆាំង​ចម្បង​នៅ​កម្ពុជា​នៅតែ​ប្រឈម​នឹង​ការ​ហាមឃាត់​ ​ហើយ​មេដឹកនាំ​គណបក្ស​នេះ​គឺ​លោក​ កឹ​ម​ ​សុខា​ ​កំពុង​ជាប់​សវនាការ​ពី​បទ​ក្បត់ជាតិ​។​

​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​នៃ​រាជធានី​ភ្នំពេញ​ ​កម្មករ​មួយ​រូប​ឈ្មោះ​ ​យ៉ាង​ ​សា​មាន​ ​បាន​និយាយ​ថា​ ​នាង​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​មក​លើ​រូប​នាង​ ​និង​កម្មករ​រោងចក្រ​ដទៃទៀត​ ​ប្រសិនបើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​E​B​A​ ​ត្រូវ​បាន​ដកចេញ​។​ ​សហគមន៍​អឺរ៉ុប​ ​និង​សហរដ្ឋអាមេរិក​ជាទី​ផ្សារ​ធំ​ជាងគេបង្អស់​មួយ​ដែល​ទទួល​ទិញ​សំលៀកបំពាក់​នាំចេញ​ពី​កម្ពុជា​។​

​កញ្ញា​ ​សា​មាន​ ​អាយុ​ ​២​៧​ឆ្នាំ​ ​បាន​និយាយ​ថា​៖​ ​«​ខ្ញុំ​គិតថា​កម្មករ​ភាគច្រើន​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​នោះ​ទេ​។​ ​វា​នឹង​ធ្វើឲ្យ​យើង​បង្ខំចិត្ត​ចាកចេញ​ពី​ស្រុកកំណើត​ ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​»​។​

​កញ្ញា​ ​សា​មាន​ ​បាន​និយាយ​ថា​ ​នាង​ជាប់​បំណុល​ ​ដូច​អ្នក​ដែល​ធ្វើការ​ជាមួយ​នាង​ភាគច្រើន​ដែរ​ ​និង​មិន​អាច​បាត់បង់​ការងារ​នេះ​បានទេ​។​

​កញ្ញា​ ​សា​មាន​ ​បាន​បន្ត​ថា​ ​នា​ពេលថ្មីៗនេះ​ ​រោងចក្រ​ដែល​នាង​ធ្វើការ​ ​ឈ្មោះថា​ ​A​keen​text​ ​ស្ថិតនៅ​លើ​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ ​ហាក់​មិន​មានការងារ​គ្រប់គ្រាន់​ ​ដើម្បីឲ្យ​កម្មករ​របស់​ខ្លួន​នោះ​ទេ​។​ ​ម្ចាស់​រោងចក្រ​ក៏បាន​ប្រាប់​ទៅ​ក្រុម​កម្មករ​ផង​ដែរ​ឲ្យ​ពន្លឿន​ផលិតកម្ម​ ​ដែល​នេះ​អាច​ជា​សញ្ញា​មួយ​បង្ហាញ​ថា​ ​រោងចក្រ​កំពុង​រំពឹង​ថា​ ​នឹង​មាន​សម្ពាធ​មក​លើ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ខ្លួន​។​

​ប៊ី​ ​សុភី​ ​ជា​កម្មករ​ម្នាក់ទៀត​នៅ​រោងចក្រ​ ​A​keen​text​ ​បាន​និយាយ​ថា​ ​បញ្ហា​ហាក់ដូចជា​ ​រោងចក្រ​មិន​អាច​ទទួល​បាន​វត្ថុធាតុដើម​គ្រប់គ្រាន់​។​

​អ្នកស្រី​ ​សុភី​ ​អាយុ​ ​៤​៥​ ​ឆ្នាំ​ ​ដែល​បាន​ធ្វើការ​នៅ​រោងចក្រ​នេះ​អស់​រយៈពេល​ ​១​០​ឆ្នាំ​មក​ហើយ​ ​បាន​និយាយ​ថា​៖​ ​«​ឥឡូវនេះ​អ្នកបញ្ជា​ទិញ​ធំ​ៗ​មិន​ផ្តល់​វត្ថុធាតុដើម​ដល់​កម្មករ​ដើម្បី​ផលិត​ ​ព្រោះ​ពួកគេ​ខ្លាច​បញ្ហា​ ​E​B​A​»​។​

​អ្នកនាំពាក្យ​ក្រសួងការងារ​ ​លោក​ ​ហេង​ ​សួរ​ ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បាន​នោះ​ទេ​។​ ​យ៉ាងណាក្តី​ ​លោក​ហេង​ ​សួរ​ ​បាន​ប្រាប់​កាសែត​ ​P​h​no​m​ ​P​e​n​h​ ​Post​ ​ថា​ ​ដំណើរការ​យឺតយ៉ាវ​នៃ​អាជីវកម្ម​របស់​រោងចក្រ​នានា​គឺ​ ​មិនមែន​ដោយសារតែ​សេចក្តី​សម្រេច​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​E​B​A​ ​ដែល​ខិត​ជិត​ចូល​មកដល់​នោះ​ទេ​ ​ប៉ុន្តែ​គឺ​ដោយសារ​ការ​ភ័យខ្លាច​វី​រុ​ស​កូរ៉ូ​ណា​ពី​ចិន​ទៅវិញ​ទេ​។​

ស៊ា​ង​ ​វិចិត្រ​ ​អាយុ​ ​៣​៦​ឆ្នាំ​ ​ជា​តំណាង​សហជីព​ម្នាក់​នៅ​រោងចក្រ​ ​South​land​ ​បាន​និយាយ​ថា​ ​កម្មករ​កំពុង​ស្ថិតនៅ​ក្រោម​សម្ពាធ​រួច​ទៅ​ហើយ​ ​បន្ទាប់ពី​រដ្ឋាភិបាល​បាន​លុបចេញ​នូវ​ថ្ងៃឈប់​សម្រាក​ចំនួន​ប្រាំមួយ​ថ្ងៃ​ ​និង​បាន​កាត់បន្ថយ​ថ្លៃឈ្នួល​ម៉ោង​ធ្វើការ​វេន​យប់​ ​ដើម្បី​បន្ថយ​ការ​ចំណាយ​សម្រាប់​ម្ចាស់​រោងចក្រ​។​

លោក​ ​វិចិត្រ​ ​បាន​និយាយ​ថា​៖​ ​«​កម្មករ​របស់យើង​មិនទាន់​បាន​ត្រៀម​ខ្លួន​សម្រាប់​បញ្ហា​ ​E​B​A​ ​នោះ​ទេ​»​។​

​ឡាញ់​ ​នាង​ ​អាយុ​ ​២​៦​ ​ឆ្នាំ​ ​ដែល​តែងតែ​ធ្វើការ​វេន​យប់​នៅ​រោងចក្រ​ ​E​-​Garment​ ​ក្នុង​ខេត្ត​តាកែវ​ ​បាន​និយាយ​ថា​ ​ច្បាប់​ពីមុន​ ​ដែល​បាន​ផ្តល់ឲ្យ​អ្នកធ្វើការ​វេន​យប់​ចំនួន​ ​៣​០​ ​ភាគរយ​បន្ថែម​លើ​អត្រា​ប្រាក់ឈ្នួល​វេន​ថ្ងៃ​ ​គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ​ ​ដោយសារតែ​ការលំបាក​ក្នុង​ការ​ធ្វើការ​ពេលយប់​។​

​ឡាញ់​ ​នាង​ ​បាន​និយាយ​ថា​ ​នាង​ត្រូវធ្វើ​ការ​ពី​ម៉ោង​ ​៧​យប់​ ​ដល់ម៉ោង​៦​ ​ព្រឹក​ ​ដោយមាន​ចន្លោះ​ពេល​សម្រាក​តែ​មួយម៉ោង​ប៉ុណ្ណោះ​។​

​ឡាញ់​ ​នាង​ ​បាន​និយាយ​ថា​៖​ ​«​ខ្ញុំ​ធ្វើការ​វេន​យប់​ទទួល​បាន​ប្រាក់ខែ​លើស​៣​០​ភារ​យ​នៃ​វេន​ថ្ងៃ​ ​ហើយ​ខ្ញុំ​ត្រូវ​ប្រឹង​ទាល់តែ​អស់កម្លាំង​»​។​

​ឡាញ់​ ​នាង​ ​បន្ថែម​ថា​៖​ ​«​ភាគច្រើន​ ​ខ្ញុំ​អាច​គេង​បានតែ​១​ទៅ​២​ម៉ោង​ ​នៅ​ពេលថ្ងៃ​ ​ព្រោះ​វា​ក្តៅ​ពេក​នៅ​បន្ទប់​ជួល​ ​ហើយ​វា​ថ្លង់​ទៀត​»​។​

​ឡាញ់​ ​នាង​ ​បាន​បន្ត​ទៀត​ថា​ ​នាង​ដាក់ពាក្យ​សុំច្បាប់​បួន​ ​ឬ​ប្រាំ​ថ្ងៃជា​រៀងរាល់​ខែ​ ​ដោយសារតែ​នឿយហត់​ខ្លាំង​ ​និង​ព្រួយបារម្ភ​ពី​ការ​រង​របួស​ជាមួយនឹង​ម៉ាស៊ីនដេរ​ ​ព្រោះ​នាង​ត្រូវធ្វើ​កា​រទាំង​ងងុយ​។​

​គោល​នយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ដកចេញ​នូវ​ប្រាក់​បន្ថែម​ ​៣​០​ភាគរយ​សម្រាប់​ការ​ធ្វើការ​វេន​យប់​ ​ដោយធ្វើ​ឲ្យ​ប្រាក់ឈ្នួល​វេន​យប់​ស្មើនឹង​ប្រាក់ឈ្នួល​វេន​ថ្ងៃ​។​

​លោក​ ​ប៉ាវ​ ​ស៊ីណា​ ​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ ​បាន​មានប្រសាសន៍ថា​ ​សម្ពាធ​ផ្នែក​ហិរញ្ញវត្ថុ​ ​គឺ​ទំនង​នឹង​ពន្យារ​បន្ថែម​លើ​កិច្ចពិភាក្សា​ស្តីពី​ប្រាក់ឈ្នួល​អប្បបរមា​នៅ​ឆ្នាំនេះ​។​

​លោក​ ​ស៊ីណា​ ​បាន​និយាយ​ថា​៖​ ​«​អ្នក​វិនិយោគ​ ​នឹង​តម្រូវ​ឲ្យ​និយោជក​កាត់បន្ថយ​ការ​ចំណាយ​របស់​ពួកគេ​ ​ព្រោះតែ​បញ្ហា​ ​E​B​A​»​។​

​លោក​ ​ខេន​ ​លូ​ ​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា​ ​ហៅ​កាត់​ថា​ ​G​MA​C ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បានទេ​។​

​កាលពីឆ្នាំមុន​ ​ធនាគារ​ពិភពលោក​បាន​ព្យាករណ៍​ថា​ ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​អាច​ធ្លាក់ចុះ​ប្រមាណ​ ​៦​៥​០​ ​លាន​ដុល្លារ​ ​ប្រសិនបើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​E​B​A​ ​ត្រូវ​បាន​ព្យួរ​។​

នៅ​រោងចក្រ​ ​Call​i​s​to​ ​Apparel​ ​ក្នុង​ក្រុងភ្នំពេញ​ ​កម្មករ​និយាយ​ថា​ ​ពួកគេ​មិន​ដឹង​ថា​ ​នឹង​ត្រូវ​រំពឹង​អ្វី​នោះ​ទេ​។​ ​កម្មករ​ម្នាក់​ឈ្មោះ​ ​គីម​ ​ឡុង​ ​អាយុ​ ​៤​០​ឆ្នាំ​ ​បាន​និយាយ​ថា​ ​អ្នកស្រី​សង្ឃឹម​ថា​​រោងចក្រ​នឹង​មិន​បង្ខំចិត្ត​បិទទ្វារ​នោះ​ទេ​។​ ​អ្នកការ​ធ្វើការ​ជាមួយ​អ្នកស្រី​ម្នាក់ទៀត​ឈ្មោះ​ ​នុត​ ​ស្រីពៅ​ ​អាយុ​ ​២​២​ឆ្នាំ​ ​បាន​បន្ថែម​ថា​ ​កម្មករ​នឹង​មិន​ទទួលយក​ការ​បាត់បង់​ការងារ​ដោយ​ស្រួល​ៗ​នោះ​ទេ​។​

​ស្រីពៅ​ ​បាន​និយាយ​ថា​៖​ ​«​ប្រសិនបើ​បញ្ហា​នេះ​កើតឡើង​ចំពោះ​កម្មករ​ ​យើង​នឹង​មិន​នៅ​ស្ងៀម​នោះ​ទេ​»​៕

41 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម