សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

បុគ្គលិកសិក្សាសាទរការផ្ទេរមុខងារអប់រំទៅរដ្ឋបាលថ្នាក់ក្រោមជាតិ

បុគ្គលិកសិក្សាសម្ដែងសេចក្ដីរីករាយសាទរចំពោះការផ្ទេរមុខងារអប់រំពីថ្នាក់ក្រសួងមន្ទីរទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ខណៈរដ្ឋាភិបាលបានសម្រេចដាក់គម្រោងនេះឱ្យអនុវត្តនៅទូទាំងប្រទេសចាប់ពីខែមករា ឆ្នាំ២០២៤ ។

បុគ្គលិកសិក្សាមួយចំនួនក្នុងក្រមខណ្ឌនៃការអប់រំកម្រិតបឋមសិក្សាមត្តេយ្យសិក្សា និងកាអប់រំក្រៅប្រព័ន្ធ ក្នុងខេត្តបាត់ដំបងអះអាងថាគម្រោងសាកល្បងនៃការផ្ទេរមុខងារអប់រំ ដែលពីមុនការងារនេះស្ថិតនៅក្រោមឱវាទក្រសួង និងមន្ទីរអប់រំយុវជននិងកីឡាឱ្យទៅនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុងស្រុកខណ្ឌវិញនោះបានជួយសម្រួលដល់ពួកគាត់ច្រើនក្នុងការបង្រៀន និងរៀន ។

ការអះអាងរបស់ក្រុមគ្រូបង្រៀន គឺស្របពេលដែលមន្ទីរអបរំ រាជធានីខេត្តចំនួន២៤ (ដកខេត្ត បាត់ដំបងចេញ) បានផ្ទេរគ្រូបឋម និងមត្តេយ្យសិក្សា នៃគ្រឹះស្ថានសាធារណៈទាំងគ្រូក្របខណ្ឌទាំងគ្រូជាប់កិច្ចសន្យា និងគ្រូមត្តេយ្យសហគមន៍ សរុបចំនួន៦៦.៣២៣នាក់ ដើម្បីបន្តការអនុវត្តគម្រោង នៃការផ្ទេរមុខងារអបរំក្នុងឆ្នាំ២០២៤ ។

ទន្ទឹមនឹងនេះដែរថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិប្រើប្រាស់ក្នុង ឆ្នាំ២០២៤ មានទំហំជា ទឹកប្រាក់សរុប ចំនួន១. ៧០០លានដុល្លារ (មួយពាន់ប្រាំពីររយលានដុល្លារ) គឺស្មើនឹងប្រមាណ ២០ភាគរយនៃថវិកាជាតិ ។

201 views
វីដេអូទាំងអស់
មិនមានវីដេអូទៀតទេ