សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ផុន សុទ្ធីរ័ត្ន

បុគ្គលិកភោជនីយដ្ឋានម្នាក់បានដករូបថតរបស់អង្គការសមាគមធាងត្នោតចេញពីកន្លែងតាំងពិព័រណ៌៍បន្ទាប់ពីអាជ្ញាធរចុះបិទការតាំងពិព័រណ៌៍នេះនៅក្នុងខណ្ឌច្បារអំពៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។(រូបភាព៖ បង្ហោះផ្សាយលើទំព័រហ្វេសប៊ុករបស់អង្គការសមាគមធាងត្នោត)។

សង្គមស៊ីវិល​​ជំរុញ​​អាជ្ញាធរ​ឲ្យអនុញ្ញាត​សមាគមធាងត្នោតបន្តពិព័រណ៍រូបថតឡើងវិញ

អង្គការ​សង្គម​ស៊ីវិល​ចំនួន​៦២​ រួម​ទាំង​អង្គការលីកាដូ មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា និង​សហគមន៍​មូល​ដ្ឋា​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​អនុញ្ញាត​ឲ្យអង្គការ​សមាគមធាងត្នោត​បន្ត​កម្មវិធី​ពិព័រណ៍​រូប​ថត​ឡើង​វិញ បន្ទាប់​ពី​កម្មវិធី​នេះ​ត្រូវ​អាជ្ញាធរបិទ​កាលពី​ពីរ​សប្ដាហ៍​កន្លង​ទៅ​។​
អ្នកប្រឹក្សាសុខភាពផ្លូវចិត្តបង្ហាញបទពិសោធន៍ និងគន្លឹះស្វែងរកការព្យាបាលក្នុងកម្មវិធីមួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)

អ្នកជំនាញ​លើកទឹកចិត្តឲ្យសកម្មជនជាស្រ្តី​យកចិត្តទុកដាក់​លើ​សុខ​ភាព​ផ្លូវ​ចិត្ត

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ ឬ​ហៅ​កាត់​ថា​ CCHR បាន​លើក​​ចំណុច​សំខាន់​នៃ​ការ​គាំទ្រ​សុខ​ភាព​ផ្លូវ​ចិត្ត​ដល់​សកម្មជន​ជា​ស្រ្តី​ ដែល​ជា​ផ្នែក​មួយ​នៃយុទ្ធនាការរយៈពេល ១៦ថ្ងៃ ប្រឆាំងនឹងអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ​។​ អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​រៀបចំកម្មវិធី​នេះ​កាលពី​ដើមខែធ្នូ ហើយ​ក្នុង​ឱកា​ស​នោះ​អ្នក​ផ្ដល់​សេវា​ប្រឹក្សា​សុខភាព​ផ្លូវ​ចិត្ត​បាន​និយាយ​ថា​ស្រ្តី​ដែល​ជា​សកម្ម​ជន​ការពារ​សិទ្ធិ​មនុស្ស​គឺ​ប្រឈម​នឹង​អំពើ​ហិង្សា ការបៀតបៀន និង​ការ​រើស​អើង​។​
ប្រឡាយទឹកទទឹង២ម៉ែត្រដែលជីកដោយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីកាលពីឆ្នាំ២០២១ ដែលកាត់ផ្ដាច់ផ្លូវចេញចូលរបស់កសិករទៅក្នុងដីស្រែចម្ការរបស់ពួកគេ ។ រូបថតនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ (ខេមបូចា / ផុន សុទ្ធីរ័ត្ន)

កសិករ​ខេត្តតាកែវ​អាក់អន់ចិត្ត​នឹង​សំណងថ្លៃដី១ដុល្លារក្នុង១ម៉ែត្រការ៉េ​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍ព្រលានយន្តហោះថ្មី

កសិករជិត ១០០នាក់​នៅក្នុងស្រុក​បាទី ដែលដីរបស់ពួកគាត់​ត្រូវបាន​យកទុកសម្រាប់ការអភិវឌ្ឍ​គម្រោង​ព្រលាន​យន្តហោះ​អន្តរជាតិ​តេជោ តាខ្មៅ ដែលមានតម្លៃ​ ១,៥ពាន់លានដុល្លារ កំពុងនាំគ្នា​អំពាវនាវ​ដល់​រដ្ឋាភិបាលថ្មី​ដើម្បីរក​ដំណោះស្រាយ​ចំពោះការបាត់បង់មុខរបរ​ចិញ្ចឹមជីវិត ​បន្ទាប់ពី​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) របស់​មហាសេដ្ឋី​ ពុង ឃាវសែ បានជីកប្រឡាយធ្វើព្រំដី ។ ពួកគេ​អះអាងថា ការស្វែងរក​ដំណោះស្រាយ​ពី​អាជ្ញាធរ​មូលដ្ឋាន​ចំពោះបញ្ហា​នេះដែល​បានអូសបន្លាយពេល​អស់​ពីរឆ្នាំ គឺពុំមានប្រសិទ្ធភាពឡើយ ។ ​
កម្មករធ្វើដំណើរទៅធ្វើការតាមរយៈរថយន្តនៅជាយរាជធានីភ្នំពេញ។ រូបថតកាលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)

សង្គមស៊ីវិលជំរុញឱ្យបង្កើតគោលនយោបាយសុវត្ថិភាពកម្មករសម្រាប់កម្រិតរោងចក្រ

អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​ដែល​ធ្វើ​ការ​លើ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ជា​ថ្មី​ម្ដង​ទៀត​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​អនុវត្ត​គោលនយោបាយ​នៅ​តាម​រោងចក្រ​ស្ដី​ពី «​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​កម្មករនិយោជិតកម្ពុជា» និង​​ដាក់​កំហិត​ឱ្យ​រោង​ចក្រត្រូវ​តែ​​អនុវត្ត។​​​
វាគ្មិនកិត្តិយសរួមមានតំណាងក្រសួង តំណាង UN Women នៅកម្ពុជា តំណាងបណ្ដាញអ្នកសារព័ត៌មានស្រ្តីកម្ពុជា អ្នកសរសេរប្លុក និងតំណាងសហគមន៍ពលករទេសន្តរប្រវេសន៍ កំពុងអង្គុយជជែកពិភាក្សាអំពីប្រធានបទ រូបថតនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ ផុន សុទ្ធីរ័ត្ន)

អង្គការសហប្រជាជាតិចេញផ្សាយរបាយការណ៍ជាភាសាខ្មែរអំពីការប្រើប្រាស់ពាក្យពេចន៍ ដើម្បីលើកកម្ពស់ដល់ស្រ្តីចំណាកស្រុក

ភ្នាក់ងារសហប្រជាជាតិដើម្បីសមភាពយេនឌ័រ និងការលើកកម្ពស់ភាពអង់អាចរបស់ស្រ្តី ហៅ​កាត់ UN Women បានចេញផ្សាយ​របាយការណ៍ជាភាសាខ្មែរមួយស្ដីពី​«ពាក្យពេចន៍ដែល​មាន​អត្ថប្រយោជន៍»ដែលជាកម្រងសន្ទានុក្រមវាក្យសព្ទសម្រាប់អ្នកសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយក្នុងការចូលរួមរាយការណ៍និងប្រើប្រាស់ដោយមានទំនួលខុសត្រូវដើម្បីលើកកម្ពស់ដល់ពលករទេសន្តរប្រវេសន៍ជាស្រ្តី និងការបញ្ឈប់អំពើហិង្សាលើស្រ្តី។
ប្រជាសហគមន៍បឹងតាមោក ប្រមូលផ្តុំគ្នានៅក្បែរអេស្កាវ៉ាទ័រ បន្ទាប់ពីការតវ៉ាប្រឆាំងនឹងការកាយដីសម្រាប់ទុកបង្ហូរទឹកកខ្វក់ចូលកន្លែងនេសាទក្រោយផ្ទះពួកគាត់ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា /សុវណ្ណ ស្រីពេជ្រ)

ពលរដ្ឋមានវិវាទដីធ្លីមិនទាន់ជឿជាក់ថា អាជ្ញាធររបស់រដ្ឋាភិបាលថ្មីនឹងផ្តល់យុត្តិធម៌ដល់ពួកគាត់

ពល​រដ្ឋ​មកពីសហគមន៍មួយចំនួនដែលមានវិវាទដីធ្លីមិនមានសុទិដ្ឋិនិយមចំពោះអាជ្ញាធរ​ដោះ​ស្រាយ​វិវាទក្រៅប្រព័ន្ធ​តុលាការដែល​ទើប​បង្កើត​ថ្មីរបស់រដ្ឋាភិបាលនោះទេ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសកាលពីខែមុនថា ស្ថាប័នរដ្ឋាភិបាលនេះ អាចដោះស្រាយ​រឿង​ក្តី​រដ្ឋប្បវេណីបានលឿនជាងតុលាការកម្ពុជា ប៉ុន្តែអ្នកមាន​វិវាទដីធ្លីមិន​សូវ​ទុកចិត្ត​ចំពោះ​ប្រព័ន្ធ​ដែលអនុវត្ត​ដោយអាជ្ញាធរ​មូលដ្ឋានដែលពួកគាត់​មិនទុកចិត្តរួចហើយនោះ​។
ទឹកគ្រឿងបាត់ដំបងជាមុខម្ហូបដែលជាទីពេញនិយមមួយរបស់ទីក្រុងនេះ។ (ហ្វេសប៊ុក/ក្រសួងទេសចរណ៍)

ម្ហូបអាហារអ្នកក្រុងបាត់ដំបងត្រូវបញ្ជូលក្នុងបញ្ជីនៃបណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់យូណេស្កូ

បាត់ដំបង ជាទីក្រុងដែលសម្បូរទៅដោយវប្បធម៌ និងអាហារប្រពៃណី បានក្លាយជា​ទីក្រុង​ដំបូងគេរបស់កម្ពុជាដែលចូលរួមជាមួយបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UCCN) សម្រាប់ទិសដៅអាហារដ្ឋាន ដោយអាជ្ញាធរមូលដ្ឋាន និងអាជីវករសន្យា​ថា ​នឹងបង្កើនការផ្សព្វផ្សាយ និងបន្តកែលម្អផលិតផលរបស់ពួកគេ ដើម្បីទាក់ទាញភ្ញៀវ​ទេសចរ​កាន់តែច្រើន។
ទឹកជំនន់ឡើងលិចតំបន់មួយចំនួនក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា/ ហ៊ែល កំសាន)

ពលរដ្ឋរស់នៅតាមបណ្ដោយស្ទឹងព្រែកត្នោតជាយក្រុងភ្នំពេញស្នើអាជ្ញាធរ​ជួយបណ្ដោះទឹកបណ្ដើរៗកុំចាំដល់ទឹកឡើងខ្លាំង

ពលរដ្ឋងាយរងគ្រោះដោយទឹកជំនន់ដែលរស់នៅតាមបណ្ដោយស្ទឹងព្រែកត្នោតក្នុងខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញស្នើឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ចាត់វិធានការបណ្ដោះទឹកភ្លៀងជា​បណ្ដើរៗ​ដោយថាកុំចាំឱ្យទឹកឡើងខ្លាំង។
ក្រុមគ្រូបង្រៀន និងអាណាព្យាបាលសិស្សប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីប្រារព្ធទិវាគ្រូបង្រៀនពិភពលោក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

គ្រូៗ និងសមាជិកនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យស្នើសុំរដ្ឋាភិបាលថ្មី​ដំទ្បើងប្រាក់បៀវត្សជូនគ្រូបង្រៀនបន្ថែម

លោកគ្រូ អ្នកគ្រូ និងសមាជិកនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅតែបន្តស្នើឱ្យរដ្ឋាភិបាលថ្មីជួយ​ដំឡើង​​​ប្រាក់ខែដល់គ្រូបង្រៀនក្នុងចន្លោះពី៣-៤លានរៀល ក្នុងពិធីទិវាគ្រូបង្រៀនពិភពលោក​ នៅថ្ងៃទី៥ ខែតុលា​ ឆ្នាំ២០២៣។

ព័ត៌មានថ្មី

អត្ថបទពេញនិយម