គ្រួសារអ្នកពិការភ្នែកនៅសៀមរាបស្នើឱ្យបើកប្រាក់ឧបត្ថម្ភទៀងទាត់

លោក ឡូយ លុយ បង្ហាញប័ណ្ណសមធម៌ ដែលផ្តល់ដោយអាជ្ញាធរដើម្បីទទួលបានប្រាក់ឧបត្ថម្ភ។ រូបថតកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

គ្រួសារមួយនៅខេត្តសៀមរាប ដែលមានអ្នកពិការភ្នែក៤នាក់ ក្នុងចំណោមសមាជិក៥នាក់ អំពាវនាវសុំឱ្យរដ្ឋជួយបើកប្រាក់ឧបត្ថម្ភឱ្យបានទៀងទាត់ ព្រោះពួកគាត់ខកខានក្នុងការទទួលប្រាក់ចំនួនបាន៤ខែ ដោយមិនដឹងមូលហេតុ ខណៈដែលពួកគាត់ជួបការលំបាកដោយសារបាត់បង់ចំណូលទាំងស្រុងអំឡុងពេលវិបត្តិកូវីដ១៩។

កសិករមួយចំនួននៅស្រុកស្អាងបន្ថយការដាំបន្លែ៨០ភាគរយ

ដីចម្ការដែលកសិករទុកចោល នៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២១។រូបកសិករផ្តល់ឲ្យ

កសិករនៅឃុំទឹកវិល ស្រុកស្អាង លោក ហាក់ សុភាព ថ្លែងថា លោកដាំបន្លែលើផ្ទៃដី២ហិកតា រួមមានខ្ទឹមស្លឹក និងបន្លែរួមផ្សំផ្សេងទៀត។​ លោកថា បើគិតតែត្រឹមពាក់កណ្តាលឆ្នាំ២០២១នេះ លោកខាតបង់លើការដាំបន្លែប្រមាណ៥០០០ដុល្លារទៅ៦០០០ដុល្លារ ដោយសារដាំបានហើយមិនមានទីផ្សារ។​

អ្នកភូមិនៅខេត្តកណ្តាលរងផលប៉ះពាល់ជិត១០ឆ្នាំពីសំរាមដែលចាក់គរក្នុងព្រែក

អ្នកភូមិកាយសំរាមចេញពីដីរបស់គាត់នៅព្រែកតាគង់ នៅភូមិកោះទាវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី២១ខែឧសភាឆ្នាំ២០២១។ ខេមបូចា/ អាន វិចិត្រ

លោក ស៊ិន ថា និយាយថា៖«បើខ្យល់មកម្តងៗ ធ្វើឱ្យអ្នកហូបកាហ្វេធំក្លិនស្អុយគ្រប់គ្នា តែមិនដឹងធ្វើម៉េចចេះតែទ្រាំៗហូបទៅ។ បងអើយពិបាកៗដល់ហើយ យើងពិបាកថាណាស់។ ស្អុយទាំងអស់គ្នា នៅជុំវិញព្រែកនេះតែម្តង សូម្បីតែដើរទៅតាមព្រែកទៅលិចក៏ស្អុយដែរ បើនាំគ្នាចាក់សំរាមឡើងច្រើនទៀតហើយ»។

កម្មការិនីម្នាក់ស្មុគស្មាញគេងមិនលក់ ព្រោះគ្មានលុយសម្រាលកូន

អ្នកស្រី ម៉ាង អៀងសារី អង្គុយនៅមុខបន្ទប់ជួល ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រូបភាពផ្តល់ឲ្យ

កម្មការិនីរោងចក្រម្នាក់អះអាងថា រូបគាត់ដល់ថ្ងៃសម្រាលកូនកាន់តែស្មុគស្មាញទ្វេដងព្រោះមិនមានលុយសម្រាប់ចំណាយគ្រប់គ្រាន់នាំឱ្យគេងមិនលក់ បើទោះជាគាត់ដឹងថា ភាពស្មុគស្មាញនេះធ្វើឱ្យប៉ះពាល់ដល់កូនក្នុងផ្ទៃក៏ដោយក៏មិនអាចជម្នះភាពស្មុគស្មាញនេះបានដែរ។​​

បុរសពិការប្រឹងលក់ទឹកសុទ្ធដើម្បីបានលុយទិញថ្នាំនិងអាហារ

លោកអ៊ុច ភា អង្គុយនៅលើរទេះរុញ ទទួលលុយលក់ទឹកសុទ្ធពីភ្ញៀវ នៅលើផ្លូវ៦០ម៉ែត្រ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៩ខែឧសភាឆ្នាំ២០២១។ ខេមបូចា/ អាន វិចិត្រ

លោក អ៊ុច ភា៖«សុខភាពលំបាក ប៉ុន្តែបើមិនចេញលក់ធ្វើម៉េច? បានអីហូប បានអីទិញថ្នាំជាប្រចាំនោះ»។