សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ខេមបូចា ព័ត៌មាន

សមាជិកក្រុមប្រឹក្សាចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត/ក្រុង ស្រុក/ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ (ខេមបូចា/ ព្រីង សំរាំង)

សមាជិកក្រុមប្រឹក្សាចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត/ក្រុង ស្រុក/ខណ្ឌ

សមាជិកក្រុមប្រឹក្សាចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត/ក្រុង ស្រុក/ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

​ខណៈ​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ កម្មករ​កាត់ដេរ​រាប់ពាន់​នាក់​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់ឈ្នួល​

នៅ​ឆ្នាំ​នេះ កម្មករ​រាប់ពាន់​នាក់​នៅ​រោងចក្រ​សម្លៀក​បំពាក់ និង​ស្បែកជើង​ចំនួន១២ដែល​បិទទ្វារ បាន​ធ្វើការ​តវ៉ា​​ បន្ទាប់​ពី​ម្ចាស់រោងចក្រ​ខកខាន​បង់ថ្លៃ​ប្រាក់ខែ និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ ដែល​រោងចក្រ​បាន​ជំពាក់ ខណៈ​​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ជា​សាកល បាន​បង្ក​ឲ្យ​រោងចក្រ​ចំនួន​រាប់រយ​ផ្អាក​ដំណើរការ។

ពលរដ្ឋ​កម្ពុជា​ត្រលប់​មក​ពី​ថៃ​វិញ​ព្រោះ​តម្រូវ​​ការងារ​មាន​តិច​

ពេល​សម្លេង​ទូរសព្ទ​ហៅ​ចូល​មក​អ្នក​ស្រី​ នួន​ សារឿន​ កូន​ប្រុស​តូច​របស់​គាត់​បាន​លើក​វា​ហើយ​ក៏​បាន​ហុច​ទៅ​ឱ្យ​​អ្នក​ស្រី ​ខណៈ​ដែល​សមាជិក​ដទៃ​ទៀត​ក្នង​គ្រួសារ​ជជែក​គ្នា​លឺៗ​នៅ​ក្នុង​ផ្ទះ​របស់​អ្នកស្រី​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​។

បុគ្គលិក​នៃ​អតីត​សណ្ឋាគារ​ដែល​ប្រើ​ជា​កន្លែង​ដាក់​ដាច់​ដោយ​ឡែក​សម្រាប់​អ្នក​ជំងឺ​កូវីដ១៩ នាំ​គ្នា​តវ៉ា​ទាមទារ​ប្រាក់ឈ្នួល

អតីត​បុគ្គលិក​ប្រមាណ ៥០នាក់​​នៃអតីត​សណ្ឋាគារ អាំងទ័រកុង​ទីណង់តាល់ នៅរាជធានី​ភ្នំពេញ​ ដែល​ត្រូវ​បាន​លក់ និងបន្ទាប់មក បិទទ្វារ កាលពីឆ្នាំមុន ហើយដែលឥឡូវនេះ ត្រូវបានគេ​ទុកប្រើប្រាស់​ជា​សាល​មន្ទីរពេទ្យ​សម្រាប់​អ្នកឆ្លង​វីរុស​កូវីដ១៩ បាននាំគ្នា​តវ៉ា​នៅខាងក្រៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពីថ្ងៃសុក្រ ដើម្បីទាមទារ​ប្រាក់​ឈ្នួល​និង​អត្ថ​ប្រយោជន៍​ដែល​មិន​ទាន់​បាន​ទូទាត់​សង។

ចំនួន​កូដកម្មនិង​បាតុកម្ម​កើន​ឡើង ប៉ុន្តែ​សហជីព​ថា ការ​រឹត​ត្បិត​នៅ​តែ​បន្ត​មាន​

ចំនួន​កូដកម្ម និង​បាតុកម្ម​បាន​កើន​ឡើង​យ៉ាង​គំហុក​នៅ​ឆ្នាំ​២០១៩ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​​មួយ​របស់​ក្រសួង​ការងារ។ ប៉ុន្តែ​ក្រុម​សហជីព​និយាយ​ថា ការ​កើន​ឡើង​នេះ​គឺ​កើត​ឡើង​ស្រប​ពេល​មាន​ការ​រឹតត្បិត​ប្រឆាំង​នឹង​កម្មករ ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ការ​រៀបចំ​​ដោយ​សេរី។

​កម្មករ​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​ ​ខណៈ​សេចក្តី​សម្រេច​លើ​ ​EBA​ ​ជិត​មក​ដល់​៖​ ​«​ពួក​យើង​នឹង​មិន​នៅ​ស្ងៀម​នោះ​ទេ​»​

​កម្មករ​រោងចក្រ​កំពុងតែ​ទន្ទឹង​រង់ចាំ​ដោយ​ក្តី​ព្រួយបារម្ភ​នូវ​សេចក្តី​សម្រេច​របស់​សហភាព​អឺរ៉ុប​ជុំវិញ​ការ​ដាក់ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម​មក​លើ​កម្ពុជា​។​ ​ស្រប​ពេល​ដូចគ្នា​នេះ​ ​កម្មករ​ភាគច្រើន​កំពុង​ជាប់​បំណុល​ ​កម្មករ​មួយ​ចំនួន​ត្រូវ​រង​សម្ពាធ​ដោយ​គោល​នយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជួយ​កាត់បន្ថយ​ចំណាយ​សម្រាប់​ម្ចាស់​រោងចក្រ​ ​និង​ដំណើរការ​អាជីវកម្ម​ហាក់ដូចជា​ថមថយ​នៅ​តាម​រោងចក្រ​នានា​។

កិច្ចសហប្រតិបត្តិការ Lancang-Mekong គួរតែស្ថិតនៅក្នុងទិសដៅនៃ“ ការគាំទ្រគ្នាទៅវិញទៅមកខាងអេកូឡូស៊ី”

"ការថែរក្សាប្រព័ន្ធអេកូឡូស៊ីទន្លេប្រកបដោយសុខភាព​​ និងតុល្យភាពផលប្រយោជន៍របស់មនុស្ស និងធម្មជាតិ" គឺជាដំបូន្មានដែលអ្នកជំនាញខាលមីឌុលតុនប្រធានមជ្ឈមណ្ឌលសិក្សាការអភិវឌ្ឍសង្គមនៃសាកលវិទ្យាល័យជូឡាឡុងកនប្រទេសថៃបានផ្តល់គំនិតផ្តួចផ្តើមសហប្រតិបត្តិការពហុភាគីមេគង្គ - ឡានឆាង (អិលអិមអេស) - ចាប់ផ្តើមដោយប្រទេសចិនក្នុងឆ្នាំ ២០១៥ ដោយមានការចូលរួមពីប្រទេសចំនួន ៦ រួមមានចិនមីយ៉ាន់ម៉ាថៃឡាវកម្ពុជានិងវៀតណាម។

ព័ត៌មានថ្មី

អត្ថបទពេញនិយម