សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ខេមបូចា ព័ត៌មាន

យន្តហោះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រូបភាពថតថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ (ខេមបូចា/ ព្រីង សំរាំង)

នាយករដ្ឋមន្ត្រី៖ ព្រលានយន្តហោះពោធិ៍ចិនតុងនឹងមិនមានការលក់​ឱ្យ​ក្រុមហ៊ុនឯកជនទេ

លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានលើកឡើងថា​ ដរាបណាគាត់នៅធ្វើជានាយករដ្ឋមន្ត្រី ព្រលានយន្តហោះពោធិ៍ចិនតុងនឹងមិនមានការលក់ឱ្យក្រុមហ៊ុនឯកជននោះឡើយ ទាំងក្នុងពេលឥឡូវនេះ និងទៅពេលអនាគត។
កំពង់ផែខេត្តព្រះសីហនុ ថតកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ការ​ដំឡើង​ពន្ធថ្មី​របស់​អាមេរិក​៤៩%លើ​កម្ពុជា អាចគំរាម​កំហែង​ដល់​វិស័យ​ពាណិជ្ជកម្ម​

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសពី​ការ​ដាក់​ពន្ធ​ឆ្លើយ​តប​ចំនួន​៤៩​%​លើ​ប្រទេស​កម្ពុជា ​នៅ​ថ្ងៃ​ទី៣ ខែមេសា និង​​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី​៩ ខែ​មេសា​ ឆ្នាំ២០២៥។ ព័ត៌មាន​នេះ​បាន​ផ្ទុះ​នៅ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ដែល​​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ពី​មន្ត្រី​រដ្ឋាភិបាល និង​អ្នក​ជំនួញ​។​ រដ្ឋបាល​លោក​ ត្រាំ បាន​ចាត់ទុក​ថា​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​៦០ «​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​អាមេរិក»។ ការ​កំណត់អត្រាពន្ធ​របស់​អាមេរិក​លើ​កម្ពុជា គឺ​ស្ថិត​នៅ​ចន្លោះ​វៀត​ណាម ៤៦% និង​ចិន​៥៤% ដែល​ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​តែ​មួយ។ ចិន​ជា​ប្រទេស​មាន​អតិរេក​ (ច្រើន​លើស)​ពាណិជ្ជកម្ម​ធំបំផុត​របស់អាមេរិក និង​វៀតណាម​ជា​ប្រទេស​ធំទី​បី​។​…
សាកសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលបានទទួលមរណភាពដោយសារគ្រោះរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ដែលតម្កល់ធ្វើបុណ្យនៅភូមិ បាល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។ (រូបភាព៖ ហ្វេសប៊ុកផេកក្រសួងការងារ)

រដ្ឋាបាលកម្ពុជាបានជួយជាថវិកាមួយចំនួនដល់ក្រុមគ្រួសារ​សព​​និងអ្នករបួសដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃ

រដ្ឋាភិបាលកម្ពុជាបានជួយជាថវិកាមួយចំនួនដល់ក្រុមគ្រួសារសព និងអ្នករបួសដោយសារគ្រោះរញ្ជួយដីនៅទីក្រុងបាងកក ប្រទេសថៃ ព្រមទាំងចាត់តំណាងដើម្បីទៅចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព ដែលប្រារព្ធពិធីបុណ្យនៅខេត្តបន្ទាយមានជ័យ និងសួរសុខទុក្ខអ្នករងរបួសនៅខេត្តកំពង់ធំ និងនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ។
ទីតាំងអគារកម្ពស់ជាង៣០ជាន់ដែលដួលរលំដោយការរញ្ជួយដីនៅទីក្រុងបាងកក ប្រទេសថៃ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ហើយក្នុងចំណោមកម្មករទាំងអស់នោះក៏មានកម្មករខ្មែរផងដែរ។ (រូបភាព៖ Prachatai)

មានពលករខ្មែរមួយរូបហើយបានទទួលមរណភាពដោយគ្រោះរញ្ជួយដីនៅប្រទេសថៃ

យ៉ាងហោចណាស់ មានពលករខ្មែរមួយរូប ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ២៣ឆ្នាំ ដែលមានទីលំនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ជាក់ថា ទទួលមរណភាពដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃ បើគិតត្រឹមម៉ោង៣និង៣០នាទី រសៀលថ្ងៃទី៣១ ខែមីនានេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការងារ។
ទីតាំងអគារកម្ពស់៣០ជាន់ដែលដួលរលំដោយគ្រោះរញ្ជួយដីនៅទីក្រុងបាងកក ប្រទេសថៃ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ហើយក្នុងចំណោមកម្មករដែលបាត់ខ្លួនក្នុងគំនរអគារនោះក៏មានកម្មករខ្មែរពីរនាក់ផងដែរ។ (រូបភាព៖ Prachatai)

ពលករខ្មែរពីរនាក់កំពុងបាត់ខ្លួនក្នុងគំនរអគារដួលរលំដោយគ្រោះ​រញ្ជួយ​ដីនៅប្រទេសថៃ

ធ្វើបច្ចុប្បន្នភាពព័ត៌មាននៅរសៀលថ្ងៃទី២៩ ខែមីនា៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ នៅប្រទេស​មីយ៉ាន់ម៉ា និងប្រទេសថៃ កាលពីរសៀលថ្ងៃសុក្រ បានកើនឡើង​ជាង៧០០នាក់ និងអ្នករងរបួសជាង ១ ០០០​នាក់ហើយ។ ក្នុងចំណោមអ្នកបាត់ខ្លួ​ននៅទីតាំងអគារកើតហេតុនៅទីក្រុងបាងកក ក៏មានពលករខ្មែរពីរនាក់ផងដែរ។
នគរបាលខេត្តបន្ទាយមានជ័យ បានឆ្មក់ចូលបង្ក្រាបពីរទីតាំងដែលជាប់ពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធអនឡាញខុសច្បាប់ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានរកឃើញជនជាតិថៃចំនួន ៦៣នាក់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។ (រូបភាព៖ អគ្គស្នងការនរគបាលជាតិ)

សាលាដំបូងខេត្តបន្ទាយមានជ័យចោទប្រកាន់ជនជាតិថៃចំនួន​៨នាក់​ពីបទបង្ខាំងមនុស្សខុសច្បាប់

សាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែមីនា បានចោទប្រកាន់ជនជាតិថៃចំនួន ៨នាក់ ពីបទបង្ខាំងមនុស្សខុសច្បាប់ បន្ទាប់ពីបានឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែមីនា ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដោយឆ្មក់ចូលបង្ក្រាបពីរទីតាំងដែលជាប់ពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធអនឡាញខុសច្បាប់។ យោងតាមអ្នកនាំពាក្យសាលាដំបូងខេត្ត។
ទីតាំងអគារកម្ពស់ជាង៣០ជាន់ដែលដួលរលំដោយការរញ្ជួយដីនៅទីក្រុងបាងកក ប្រទេសថៃ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ហើយក្នុងចំណោមកម្មករទាំងអស់នោះក៏មានកម្មករខ្មែរផងដែរ។ (រូបភាព៖ Prachatai)

ទីតាំងអគារដែលដួលរលំដោយការរញ្ជួយដីនៅប្រទេសថៃ ក៏មានកម្មករខ្មែរធ្វើការនៅទីនោះដែរ

ធ្វើបច្ចុប្បន្នភាពព័ត៌មាននៅវេលាម៉ោង៥៖១០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥៖ នៅទីក្រុងបាងកក ការដួលរលំអគារដែលបណ្តាលមកពីការរញ្ជួយដីត្រូវបានគេរាយការណ៍ថាបានជាប់គាំងកម្មករយ៉ាងហោចណាស់ ៨១ នាក់ និងបានសម្លាប់មនុស្សបីនាក់ ខណៈដែលទីក្រុងនេះបានចូលទៅក្នុងភាពអាសន្ន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ។ ផ្នែកផ្សេងទៀតនៃតំបន់ក៏បានជួបប្រទះនឹងការញ័រផងដែរ។

គម្រោងឥណទានកាបូននៅតែយាយីជីវភាពជនជាតិដើមភាគតិច

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង​នា​តំបន់​​អារ៉ែង​​ នៃ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង កំពុង​តស៊ូ​​​រក្សាការពារ​​ដី​កេរ​ដូនតា​របស់​ពួកគាត់ ​ពី​ការ​ដាក់​បញ្ចូល​​ក្នុង​គម្រោង​រេដបូកនៃ​​តំបន់​ជួរ​ភ្នំ​​ក្រវាញ​ខាងត្បូង ។
នគរបាល​ខេត្តបន្ទាយមានជ័យ ​បាន​ឆ្មក់​ចូល​បង្ក្រាបពីរទីតាំងដែល​ជាប់ពាក់ព័ន្ធនឹង​បទល្មើស​តាមប្រព័ន្ធ​អនឡាញខុសច្បាប់ ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​បាន​រក​ឃើញ​ជនជាតិថៃ​ចំនួន ៦៣នាក់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។

នគរបាលខេត្តបន្ទាយមានជ័យបានរៀបចំនីតិវិធីបញ្ជូនជនជាតិថៃចំនួន៧នាក់ទៅកាន់តុលាការ

នគរបាលខេត្តបន្ទាយមានជ័យ​ បានរៀបចំនីតិវិធីបញ្ជូនជនជាតិថៃចំនួន ៧នាក់ ដែលសង្ស័យថាជាមេខ្លោងជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស​តាមប្រព័ន្ធ​អនឡាញខុសច្បាប់ទៅកាន់តុលាការខេត្ត បន្ទាប់បានឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែមីនា ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ លោក សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យបានបញ្ជាក់​នៅថ្ងៃទី២៦ ខែមីនា។

ព័ត៌មានថ្មី

អត្ថបទពេញនិយម