សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ខេមបូចា ព័ត៌មាន

ទិដ្ឋភាពខ្លះ​ៗ​​នៃ​សកម្មភាព​ត្រៀមរៀបចំព្រះរាជពិធី​បុណ្យ​អុំទូក

ប្រិយមិត្ត​ទស្សនិកជន​ជាទីគោរព និង​ជាទី​​មេត្រី ! នេះ​គឺ​ជាវីដេអូ​​ទិដ្ឋភាព​ខ្លះ​ៗ​​នៃ​សកម្មភាពហាត់​សម និង​​ត្រៀមរៀបចំព្រះរាជពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះខែ អក​អំបុក នៅ​​ថ្ងៃ​ទី១៣ និង​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ​។ ដើម្បី​ព្រះរាជពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះខែ អក​អំបុក ដែល​មាន​រយៈ​ពេល​ ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ គណៈក​ម្មាធិការជាតិ​​ រៀបចំ​បុណ្យ​ជាតិ-អន្តរជាតិ ​សហការ​ជាមួយ​ក្រសួង…
ដើមចេកនៅក្នុងដីចម្ការក្រុមហ៊ុន ហ៊ងអាញ់យ៉ាឡាយអណ្ដូងមាស ក្នុងខេត្តរតនគិរី បន្ទាប់ពីក្រុមហ៊ុននេះបានបិទចម្ការរបស់ខ្លួន។ រូបថតកាលពីខែឧសភា ឆ្នាំ២០២៤។ (រូបភាព៖ ហ៊ីម ខទៀត)

កម្មករក្រុមហ៊ុនវៀតណាម​ហ៊ងអាញ់​យ៉ាឡាយ​​​​នៅបន្តរងគ្រោះ​រាប់ឆ្នាំក្រោយក្រុមហ៊ុនបិទ

ស្រុក​អណ្ដូងមាស/ខេត្តរតនគិរី៖ អស់រយៈពេល​ជិត​បី​ឆ្នាំ​ កម្មករ​ក្នុង​ស្រុក​ប្រហែល​ជា​៣០០​នាក់ ដែល​មាន​៥០​ភាគរយ​ជាស្រ្តី បានធ្វើ​ការ​ឱ្យ​ក្រុម​ហ៊ុន​ចម្ការ​ចេក​របស់​ក្រុម​ហ៊ុន​វៀតណាម​ហ៊ងអាញ់យ៉ាឡាយ(Hoang Anh Gia Lai) ​លើ​ផ្ទៃ​ដី​ដាំដុះ​២៤៥​ហិកតា​ក្នុង​ឃុំ​តាឡាវ ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី​។​
សហជីពប្រហែល៧០នាក់បានតវ៉ានៅមុខការិយាល័យមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់នៅទីក្រុងភ្នំពេញកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។(ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

អង្គការសង់ត្រាល់បញ្ជាក់ថា របាយការណ៍គឺដើម្បី​កែលម្អ​លក្ខខណ្ឌការងាររបស់​កម្មករ ខណៈក្រសួងមហាផ្ទៃ​បើក​ការ​ស៊ើបអង្កេត

មជ្ឈមណ្ឌលសម្ព័ន្ធភាព​ការងារ​និងសិទ្ធិមនុស្ស ហៅកាត់ សង់ត្រាល់ (CENTRAL) បានបញ្ជាក់ថា របាយការណ៍របស់ខ្លួន ដែល​លើកឡើង​ពីការរឹតត្បិត​សេរីភាពនៃសមាគម​ មានចេតនា​សំដៅ​កែលម្អ​លក្ខខណ្ឌ​របស់​កម្មករ​ និង​ធានាការគោរព​សិទ្ធិ​របស់​សហជីពកម្មករនិងមេដឹកនាំ​សហជីព ។
ពិធីដង្ហែព្រះបរមសពសម្ដេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីតម្កល់បូជានៅមុខវត្តបទុមវតី រាជធានីភ្នំពេញ។ (ខេមបូចា/ ព្រីង សំរាំង)

ពិធីដង្ហែព្រះបរមសពសម្ដេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស

ថ្នាក់ដឹកនាំកំពូលៗ កងកម្លាំងទាហាន ប៉ូលិស ព្រះសង្ឃ និង​មន្ត្រីរាជការ​គ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋរាប់ពាន់អង្គ/នាក់ បានចូលរួមពិធីដង្ហែព្រះបរមសពសម្ដេច​អគ្គមហា​សង្ឃ​រាជាធិបតី ទេព វង្ស នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីតម្កល់បូជានៅមុខវត្តបទុមវតី រាជធានីភ្នំពេញ បន្ទាប់​តម្កល់​​រយ:ពេល​១០០ថ្ងៃ​ដើម្បី​ឱ្យ​ពុទ្ធបរិស័ទ​បាន​ចូល​គោរព​ព្រះវិញ្ញាណក្ខន្ធនៅ​វត្តឧណ្ណាលោម។

បុគ្គលិក​មណ្ឌល​សុខភាព​ពញាពន់​និង​ពលរដ្ឋ​រីករាយ​ដោយ​ទទួល​បាន​អគារ​សម្ភព​ថ្មី

អគារ​សម្ភព​ថ្មី គឺ​ជា​ក្ដី​សង្ឃឹម​ថ្មី​នៃ​បុគ្គលិក​មណ្ឌល​សុខភាព​ញាពន់ និង​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​ពញាពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ 
សមាជិកក្រុមប្រឹក្សាចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត/ក្រុង ស្រុក/ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ (ខេមបូចា/ ព្រីង សំរាំង)

សមាជិកក្រុមប្រឹក្សាចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត/ក្រុង ស្រុក/ខណ្ឌ

សមាជិកក្រុមប្រឹក្សាចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត/ក្រុង ស្រុក/ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមាជិកអង្គការសង្គមស៊ីវិល តំណាងមន្ត្រីរដ្ឋាភិបាល តំណាងស្ថានទូត និងក្រុមអ្នកសារព័ត៌មានចូលរួមក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកក្នុងរាជធានីភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

សង្គមស៊ីវិល អ្នកសារព័ត៌មានបារម្ភពីការរឹតត្បិតសេរីភាពសារព័ត៌មាន តែក្រសួង​ថា​ដំណើរការល្អធម្មតា

ក្រុម​សង្គម​ស៊ីវិល សមាគមអ្នកសារព័ត៌មាន និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន​បាន​លើក​ឡើង​ថា​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅ​តែ​មានការ​រឹតត្បិត ព្រម​ជា​មួយ​នឹង​មាន​ការ​បន្ត​ចាប់​ឃុំ​ខ្លួន​អ្នក​កាសែត​ផងដែរ​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ ដោយ​បាន​អះអាង​ថា​ស្ថាន​ភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ឡើង​។​

តំណាង​សហជីព កម្មករ ​កសិករ ទាមទារការ​គោរព​សិទ្ធិ​និង​​លក្ខខណ្ឌ​ការងារ​ប្រសើរឡើង​ក្នុង​ឱកាស​​ខួប​ទី​១៣៨ នៃ​ទិវា​ពលកម្ម​អន្តរជាតិ

បន្ទាប់​ពីការ​ប្រារព្ធ​ពិធី​នៅ​សួន​​ទី​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (CDC) និង​ដង្ហែ​​ប្រទក្សិណ​រមណីយដ្ឋានប្រវត្តិសាស្ត្រ​​វត្ត​ភ្នំមួយ​ជុំ​ ស្រែក​អំពាវនាវ​ស្នើ​សូម​ឱ្យ​ប្រមុខ​រដ្ឋាភិបាល ​ស្ថាប័ន​ពាក់ព័ន្ធ​ និង​ប្រទេស​ម្ចាស់​ជំនួយ ជួយ​ដោះស្រាយ​នូវ​បញ្ហា​ក៏​ដូច​ជា​កង្វល់​ទាំង​ឡាយ​​ក្រោម​ប្រធានបទ “លើក​កម្ពស់​ការងារ​សមរម្យ​សម្រាប់​ទាំង​អស់​គ្នា” តំណាង​សហជីព កម្មករ កសិករចំនួន ១រយ​នាក់ ក្នុង​ចំណោម​អ្នក​ចូលរួម​ប្រមាណជាង ១​ពាន់​នាក់ ដែល​ដឹកនាំ​ដោយ​សហភាព​ការងារ​កម្ពុជា (CLC) បាន​ដង្ហែ​ញត្តិ​តាម​រថយន្ត​ និង​រ៉ឹម៉ក​ទេសចរណ៍ទៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០២៤ ។

មន្រ្តីរដ្ឋាភិបាលថា ការងារគណនេយ្យភាពសង្គមចូលរួមលុបបំបាត់អំពើពុករលួយបានមួយចំណែកធំ

មន្រ្តីរដ្ឋាភិបាល រួមមានអភិបាលរងខេត្ត អភិបាលស្រុក និងមេឃុំ ថ្លែងថា ការងារគណនេយ្យភាពសង្គមបានជួយពង្រឹងនិងសម្រួលការផ្ដល់សេវាទទួលសេវា និងចូលរួមលុបបំបាត់អំពើពុករលួយនៅថ្នាក់ក្រោមជាតិបានមួយចំណែកធំ ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម