
- វីដេអូ -
ភាពស្រពិចស្រពិលនៃគម្រោងព្រែកជីកហ្វូណនតេជោបន្សល់ក្ដីកង្វល់ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់
ថ្វីដ្បិតតែមានអះអាងពីសំណាក់ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល ថាមិនឱ្យព្រួយបារម្ភយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋដែលបានដឹងថា ប៉ះពាល់ដោយគម្រោងព្រែកជីក ហ្វូណន តេជោ កំពុងរស់នៅក្នុងសភាពភិតភ័យ និងទុក្ខព្រួយអំពីអនាគតដ៏ស្រពិចស្រពិល ។ ក្ដីបារម្ភរបស់ប្រជាពលរដ្ឋ គឺការបាត់បង់ភូមិឋាន ផ្ទះសម្បែង ដីធ្លី ចម្ការ ច្បារដំណាំ និងផលរបរដែលកំពុងតែផ្ដល់ចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ខណៈពួកគាត់ទន្ទឹងរង់ចាំពោរពេញដោយមន្ទិលសៅហ្មងអស់រយៈពេលប្រមាណ ៩ខែកន្លងទៅហើយ ប៉ុន្តែនៅឡើយពុំទាន់ទទួលបានព័ត៌មានលម្អិតជាក់ទាក់ទិននឹងការទូទាត់សំណង ទោះបីជាពួកគាត់ត្រូវបានគេហៅឱ្យផ្ដិត មេដៃលើបញ្ជីទ្រព្យសម្បត្តិ…