សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Jack Brook

កសិករភូមិពូលុ ម៉ាលី គីម ឈរនៅលើចម្ការកៅស៊ូទំហំបីហិកតារបស់ខ្លួន ដែលក្រុមហ៊ុន Socfin បានឈូសឆាយ និងដាំដុះដើមកៅស៊ូដែល គីម កំពុងធ្វើសព្វថ្ងៃ។ ប៉ុន្តែក្រុមហ៊ុនទាមទារឱ្យលោកសងថ្លៃដាំដុះនិងរៀបចំដីវិញ។ (ខេមបូចា/ Jack Brook)

ការសម្រុះសម្រួលទំនាស់ជាច្រើនឆ្នាំបណ្ដាលឱ្យកសិករជនជាតិដើមភាគតិច​ពូនងជំពាក់បំណុលក្រុមហ៊ុនចម្ការកៅស៊ូពហុជាតិសាសន៍

រយៈពេល​ជាង​មួយទសវត្សរ៍​បន្ទាប់ពី​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុនចម្ការកៅស៊ូ​ពហុជាតិ​សាសន៍​មួយ​ឈ្មោះ Socfin Group បាន​ឈូសឆាយនិងរឹបអូសយកដោយបង្ខំនូវ​ដីចម្ការ ដីព្រៃ​កប់ខ្មោច និងដីព្រៃ​តំណម​របស់​សហគមន៍ជនជាតិដើមភាគតិចពូនង​នៅក្នុង​ខេត្តមណ្ឌលគិរី ឥឡូវនេះ ក្រុមហ៊ុន​មាន​បំណង​ប្រមូល​លុយ​រាប់ម៉ឺនដុល្លារអាមេរិកពី​កសិករទាំងនេះ​សម្រាប់​ថ្លៃចំណាយ​លើ​«ការរៀបចំដី»​ និងថ្លៃ​ផ្សេងៗទៀត។​
គណនីហ្វេសប៊ុកដែលត្រូវបានលុបចោលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាព Fresh News)

រដ្ឋាភិបាលហាមក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta ចូលប្រទេសកម្ពុជា បន្ទាប់ពីពួកគេស្នើឱ្យព្យួរហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី

រដ្ឋាភិបាល​កម្ពុជា​បាន​ហាមឃាត់​សមាជិក​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​រ​បស់​ក្រុមហ៊ុន Meta ​ចំនួន​២២​រូប ​មិន​ឱ្យ​ចូលឬមាន​វត្តមាន​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ នេះបើយោង​តាម​​សេចក្តី​ថ្លែងការណ៍​មួយ​ ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួងការបរទេស ​កាលពី​ថ្ងៃ​អង្គារ។ 
សាខាធនាគារអេស៊ីលីដា ក្នុងរាជធានីភ្នំពេញ។ (ខេមបូចា/ព្រីង សំរាំង)

IFC ស្នើឱ្យពិនិត្យឡើងវិញលើសេចក្តីសម្រេចរបស់ក្រុមឃ្លាំមើលក្នុងការស៊ើបអង្កេតលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួនប្រាំមួយនៅកម្ពុជា

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) កាលពីថ្ងៃសុក្របានស្នើឲ្យពិនិត្យឡើងវិញចំពោះ​សេចក្តី​សម្រេចរបស់ការិយាល័យភាពអនុលោម ទីប្រឹក្សាដោះស្រាយ​វិវាទ ក្នុងការស៊ើបអង្កេតលើគ្រឹះស្ថាន​ហិរញ្ញវត្ថុចំនួនប្រាំមួយដែលទទួល​បាន​មូលនិធិពី​ IFC ហើយ​គ្រឹះស្ថានទាំង​៦​នេះ​ផ្តល់ប្រាក់កម្ចីខ្នាតតូចនៅកម្ពុជា។
ទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងរាជធានីភ្នំពេញ រូបថតកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋាភិបាលបញ្ចប់ភាពជាដៃគូវិស័យឯកជនហ្វេសប៊ុក និងបណ្ដេញតំណាងក្រុមហ៊ុនចេញពីកម្ពុជា

បន្ទាប់​ពី​ទំព័រហ្វេស​ប៊ុក​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ត្រូវ​​ព្យួរ​មិន​ឱ្យ​ប្រើ​ប្រាស់បណ្ដោះ​អាសន្ន ដោយសារ​តែរឿង​ចោទ​ថា ​បាន​ប្រើ​ប្រាស់​ទំព័រ​មួយ​នេះ​គំរាម​កំហែង​លើ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង ​រដ្ឋាភិបាល​បាន​ប្រកាស​កាលពី​ថ្ងៃសៅរ៍​ថា ​ក្រុម​ហ៊ុន​តំណាង​របស់​​ហ្វេសប៊ុក​នៅ​កម្ពុជា ត្រូវ​បណ្ដេ​ញ​ចេញ​ពី​ប្រទេស​កម្ពុជា​។​
មន្ទីរសម្រាកព្យាបាលមិត្តភាពមណ្ឌលនៃក្តីសង្ឃឹម ជាមន្ទីរសម្រាកព្យាបាលមួយក្នុងចំណោមមន្ទីរសម្រាកព្យាបាលចំនួនបី ដែលត្រូវបានបិទកាលពីខែឧសភា ត្រូវបានគេចាក់សោទ្វារមុខ និងរុំស្កុតប៉ូលិសកាលពីថ្ងៃទី២២ ខែមិថុនា។ (ខេមបូចា/Jack Brook)

រដ្ឋាភិបាលបិទមន្ទីរសម្រាកព្យាបាលបីកន្លែង ធ្វើឲ្យគម្រោងមនុស្សធម៌របស់ស្ថាបនិកកាសែត ឌឹ ខេមបូឌា ដេលី ត្រូវបញ្ចប់

អាជ្ញាធរកម្ពុជាកាលពីខែឧសភា បានបិទមន្ទីរ​សម្រាក​ព្យាបាល​បីកន្លែង​នៅរាជធានី​ភ្នំពេញ ហើយបានចាប់ផ្តើម​គ្រប់គ្រងមន្ទីរពេទ្យមិនស្វែងរកប្រាក់ចំណេញមួយកន្លែង​កាលពីឆ្នាំមុន​ ជាព្រឹត្តិការណ៍​បន្តបន្ទាប់ ដែលបង្ហាញពីការបន្តផ្តោត​គោលដៅលើ​អង្គការ ដែលមាន​ទំនាក់ទំនង​ជាមួយកាសែត ឌឹ ខេមបូឌា ដេលី។
ទីតាំងឆបោកនៅលើភ្នំបូកគោ ខេត្តកំពត (ខេមបូចា/ Jack Brook)

របាយការណ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក៖ កម្ពុជាមិនបានគោរពតាម «ស្តង់ដារអប្បបរមា» ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចេញ​របាយ​ការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកម្ពុជាមិន​បាន​គោរ​ព​តាម «ស្តង់ដារអប្បបរមា» ក្នុង​ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ហើយ «មិនបានខិតខំប្រឹងប្រែងជា​ដុំកំភួន​ ដើម្បីធ្វើដូច្នេះទេ» ក្នុងរយៈពេល​ពីរ​ឆ្នាំ​ជាប់គ្នា​នេះ។
ខ្លោងទ្វារចូលមណ្ឌលអប់រំកែប្រែទី១ ក្នុងរាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ (ខេមបូចា/ ព្រីង សំរាំង)

របាយការណ៍សង្គមស៊ីវិលបង្ហាញថាចំនួនកុមារជាប់ឃុំឃាំងមានការកើនឡើង

សង្គម​ស៊ីវិល​ថា «ចំនួន​អនីតិជនជាប់​ឃុំ​កើន​ឡើង​» ​នៅ​​តាម​ពន្ធនាគារ​ភាគ​ច្រើន​ដែល​នេះជា​ «អត្រាគួរ​ឱ្យ​ព្រួយបារម្ភ»។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ​។​
អ្នកស្រី ហេង ហ៊ា និងកូនស្រីឈរមើល ខណៈដែលចម្ការស្វាយចន្ទីរបស់គេនៅស្រុកអណ្តូងមាស ត្រូវត្រាក់ទ័រឈូសបំផ្លាញកាលពីថ្ងៃទី១០ ខែឧសភា។ ត្រាក់ទ័រ ធ្វើការឱ្យក្រុមហ៊ុនកៅស៊ូ ៧មករា ផារី ដែលទទួលបានសម្បទានដីសេដ្ឋកិច្ចត្រួតលើគ្នានឹងដីចម្ការពួកគេនៅខេត្តរតនគិរី។ (ខេមបូចា/ Jack Brook)

ការគំរាមកំហែង ការបំផ្លិចបំផ្លាញ និងការលក់ដីដោយបង្ខំ៖ ក្រុមហ៊ុនចម្ការកៅស៊ូបានបំផ្លាញចម្ការជនជាតិដើមភាគតិចចារ៉ាយ

អ្នក​ស្រី ហ៊ា និងកូនស្រីអាយុបួនឆ្នាំបាន​ឈរ​មើល ខណៈ​ដែល​​គ្រឿង​ចក្រ​ ដែល​​ឈូស​ឆាយ​​ឲ្យ​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ ដែលគ្រប់​គ្រងដោយ​កូនស្រីរបស់អតីត​មេ​បញ្ជា​ការ​​ជាន់​ខ្ពស់​ម្នាក់​របស់​កម្ពុជា បាន​​​បំផ្លាញ​​ជីវភាព​​​របស់ពួក​​​គេ​។
កម្មករចំណាកស្រុកម្នាក់ស៊ីឈ្នួលបាញ់ថ្នាំលើចម្ការដំឡូងមីរបស់អ្នកដទៃក្នុងព្រៃនៅភូមិព្រៃវែងក្នុងខែមីនាឆ្នាំ២០២៣។ (CamboJA/Jack Brook)

ការដាំដុះដំឡូងមីកាន់តែច្រើន ធ្វើឲ្យខូចកម្មវិធីអភិរក្សនៃស្រូវត្រយងនាំមុខគេ

ការពង្រីកដីចម្ការ​របស់កសិករខ្នាតតូចតាមរយៈការ​រុករាន​ដី​ព្រៃឈើ​បាន​ធ្វើឱ្យកាន់​តែងាយស្រួល ដោយ​​សារ​​តែ​​កំណើន​​នៃ​​កម្ចីមីក្រូហិ​រញ្ញវត្ថុ​ដែល​ងាយ​រក​បាន​ដោយ​​កសិករ​រស់​​នៅក្នុងតំបន់​ការ​ពារ​​នានា។

ព័ត៌មានថ្មី

អត្ថបទពេញនិយម