
សិស្សសាលាពេញនិយមប្រើសេវារថយន្តក្រុង តែវិបត្តិកូវីដ១៩ ធ្វើឲ្យសេវានេះអាក់ខានទៅវិញ
រាល់ព្រឹក ថា ម៉េងស្រ៊ាន ចេញពីផ្ទះរបស់ខ្លួននៅម៉ោង៥ និង៣៥នាទីព្រឹក និងដើរប្រហែល២០០ម៉ែត្រទៅកាន់កន្លែងរង់ចាំជិះរថយន្តក្រុងសាធារណៈ ដែលត្រូវចេញដំណើរនៅម៉ោង៥ និង៤០នាទី ទៅកាន់វិទ្យាល័យបាក់ទូក។ សិស្សវ័យ១៧ឆ្នាំរូបនេះ ជិះរថយន្តក្រុងចេញពីផ្ទះនៅខណ្ឌជ្រោយចង្វារទៅកាន់ខណ្ឌ៧មករា រៀងរាល់ថ្ងៃ។