សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ឃួន ណារីម​

រថយន្តនគរបាលអមដំណើរលោក កឹម សុខា មកកាន់សវនាការនៅសាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

លោក កឹម សុខា បដិសេធថាលោក​មិន​​​ជាប់​ពាក់​ព័ន្ធ​បដិវត្តន៍​ពណ៌

នៅក្នុងសវនាការលើកទីប្រាំមួយលើបណ្តឹងឧទ្ធរណ៍ កាលពីថ្ងៃព្រហស្បតិ៍ លោក កឹម សុខា អតីត​មេដឹកនាំគណបក្សប្រឆាំង បានបដិសេធថា មិន​ជាប់​​ពាក់​ព័ន្ធ​នឹង​បាតុ​កម្មទេ​​ អំឡុងពេល​មាន​យុទ្ធនាការ​​មួយ​ដែល​​គេហៅថា ថ្ងៃចន្ទពណ៌ខ្មៅ ដែលរៀប​​ចំដោ​យសកម្មជនសិទ្ធិមនុស្ស ដោយលោកបានអះអាងបន្ថែមទៀតថា ការចោទ​​ប្រកាន់លោក​ពីបទក្បត់ជាតិមិនមានពាក់ព័ន្ធនឹងបាតុកម្មនោះទេ។
ការិយាល័យសមាគមអាដហុកនៅរាជធានីភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

គណបក្សប្រជាជនកម្ពុជាប្តឹងមន្ត្រីជាន់ខ្ពស់សមាគម​អាដហុក ក្រោយ​​​ធ្វើការអត្ថាធិប្បាយតាមប្រព័ន្ធផ្សព្វ​ផ្សាយ

គណបក្ស​ប្រជាជនកម្ពុជា ​បាន​ដាក់​ពាក្យ​ប្ដឹងលោក ស៊ឹង សែនករុណា ​អ្នកនាំពាក្យសមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដោយ​ចោទ​ថា ​បាន​ធ្វើ​អត្ថាធិប្បាយ​ដែល​​បង្ក​​ចលាចល និង​​ញុះ​ញង់​​​ឲ្យ​មាន​ការស្អប់ រើសអើង​​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​ចេតនា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការបោះឆ្នោតព្រឹទ្ធសភា នីតិកាល​ទី​៥ ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះបើយោងតាមពាក្យបណ្តឹង ដែលចុះផ្សាយដោយសារព័ត៌​មាន​ Fresh News។
ស្លាកសញ្ញាគណបក្សភ្លើងទៀននៅឯទីស្នាក់ការកណ្ដាលរបស់គណបក្សនៅរាជធានីភ្នំពេញ។ ថតនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ។ (ខេមបូចា/ព្រីង សំរាំង)

ប៉ូលិសចាប់ខ្លួនមន្ត្រីបក្សភ្លើងទៀនពីររូបទៀតពី​បទក្លែងបន្លំឯកសារ ខណៈការបោះឆ្នោតព្រឹទ្ធសភា​ខិតជិតមកដល់

មន្ត្រីគណបក្ស​ភ្លើងទៀន២រូបទៀត​ ត្រូវបានចាប់ខ្លួន​ពីបទ​ប្រើប្រាស់​លិខិតក្លែង​ដើម្បីចុះ​បញ្ជី​ឈ្មោះ​ប្រជាជន​ដោយគ្មានការយល់ព្រមរបស់ពួកគេ ដើម្បីដាក់ជា​បេក្ខជនបម្រុង​សម្រាប់​មុខ​តំណែង​​ក្រុមប្រឹក្សា។ ការចាប់ខ្លួននេះ​បាននាំឱ្យ​ចំនួន​សរុប​នៃ​ការឃុំខ្លួនមេដឹកនាំ​គណបក្ស​ប្រឆាំងកើនឡើង​ដល់​៤នាក់​ហើយ នៅក្នុង​ខែ​មករា ឆ្នាំ២០២៤នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសកម្មវិធីពិសេសដើម្បីជំរុញការវិនិយោគនៅខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ ហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត)

កម្មវិធីវិនិយោគពិសេសត្រូវបានដាក់ឱ្យអនុវត្តនៅខេត្តព្រះសីហនុ ខណៈក្លិបបាញ់កាំភ្លើងស៊ីបត្រូវបានបញ្ជាឱ្យបិទ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃពុធបានប្រកាសដាក់​ឱ្យអនុវត្ត​កម្មវិធី​ពិសេស​បីចំណុច​រួម​ជាមួយនឹង​អត្ថប្រយោជន៍វិនិយោគ ដើម្បីដោះស្រាយ​សំណង់អគារ​ជាប់គាំង​នៅ​ក្នុងខេត្តព្រះសីហនុ ព្រមទាំង​ទាក់ទាញវិនិយោគិន​ និងជំរុញសេដ្ឋកិច្ច​នៅក្រោយការ​ជាប់គាំង​ជាច្រើនឆ្នាំ។ កម្មវិធីនេះ​ស្របតាមផែនការ​ប្រែក្លាយខេត្តព្រះសីហនុ​ទៅជា​តំបន់សេដ្ឋកិច្ច​ពិសេស​ពហុគោលបំណង ។
លោក កឹម សុខា ចាកចេញពីផ្ទះរបស់លោក ដើម្បីចូលរួមស្តាប់សាលក្រមកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

តុលាការច្រានចោលសំណើដកការរឹតត្បិតលើការសួរសុខទុក្ខលោក កឹម សុខា នាថ្ងៃដំបូងនៃសវនាការលើបណ្តឹងឧទ្ធរណ៍របស់លោក

សវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​លោក កឹម សុខា បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​អង្គារ ដោយ​សាលា​ឧទ្ធរណ៍​បាន​បដិសេធ​សំណើ​របស់​លោក​ក្នុង​ការបន្ធូរ​បន្ថយ​លក្ខខណ្ឌតឹងរឹងនៃ​ការ​ឃុំ​ខ្លួន​លោក​ក្នុង​ផ្ទះ។ លោក​បាន​ស្នើ​ឲ្យ​តុលាការ​ផ្តល់​សិទ្ធិ​​ចូល​សួរសុខទុក្ខ​ ដើម្បី​ឲ្យ​លោក​អាច​ជួប​ជាមួយ​ប្រជាពលរដ្ឋបាន។
ទឹកជ្រោះប៊ូស្រាខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ (ខេមបូចា/ឃួន ណារីម)

ព្រលានយន្តហោះថ្មីមណ្ឌលគិរីនឹងជួយជំរុញកំណើនទេសចរណ៍ សេដ្ឋកិច្ច តែក៏មានក្ដីបារម្ភពីការបាត់បង់ព្រៃឈើ

រដ្ឋាភិបាលកម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​មួយ​ឈ្មោះ​ថា​​ Focus Trans Global Venture Co Ltd (FTGV) សិក្សា​ពី​ការ​សាង​សង់​អាកាស​យានដ្ឋាន​ថ្មី​មួយ​ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​ជា​ការ​វិនិយោគ​តាម​ទម្រង់​សាងសង់ ធ្វើអាជីវកម្ម និង​ផ្ទេរ ឬ​ហៅ​កាត់​ថា​ BOT នេះ​បើ​តាមសេចក្តីសម្រេចរបស់ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ២០២៤​។ ​អ្នក​នាំពាក្យ​អាកាស​ចរណ៍​ស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា បាន​ឲ្យ​ដឹង​ថា​អាកាស​យានដ្ឋាន​នេះ​​គ្រោង​ចំណាយថវិកាចំនួន​​៣០០​លាន​ដុល្លារ ប៉ុន្តែ​ថវិកា​អាច​កើន​​ឡើង​ដល់​រាប់​ពាន់​លាន​ដុល្លារ​ដោយ​រួមបញ្ចូល​ទាំង​ការ​សាងសង់​ទីក្រុង​រណប និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពហុបំណង​។​​ លោក​មាន​ប្រសាសន៍​ថា​ក្រុម​ហ៊ុន​…
អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ ថ្លែងទៅកាន់អ្នកភូមិនៅឯសាលាខេត្ត នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ។ (អង្គការ លីកាដូ)

អ្នកភូមិនៅខេត្តសៀមរាបតវ៉ាប្រឆាំងអាជ្ញាធរអប្សរា ដើម្បីបន្តរស់នៅភូមិកំណើតរបស់ពួកគេ

កាលពីថ្ងៃចន្ទ ប្រជាពលរដ្ឋ​ជាច្រើនរយគ្រួសារ​ដែលរស់នៅ​ក្នុង​តំបន់ឧទ្យានអង្គរបាននាំគ្នាតវ៉ាប្រឆាំងនឹងអាជ្ញាធរជាតិអប្សរា ដែល​គ្រប់គ្រង​ឧទ្យាន ដោយសារតែហាមឃាត់ពួកគេ​មិន​ឱ្យ​ធ្វើការសាងសង់​ និង​សកម្មភាពផ្សេងៗទៀត​ដែលទ្រទ្រង់​ដល់​ការប្រកបរបរ​ចិញ្ចឹមជីវិតរបស់ពួកគេ ។
ក្រុមប្រជាពលរដ្ឋបានប្រមូលផ្ដុំគ្នាទប់ស្កាត់គ្រឿងចក្ររបស់ក្រុមហ៊ុន Global Green ពីការឈូសឆាយដីចម្ការពួកគាត់ដើម្បីបើកផ្លូវចូលទៅកន្លែងជីករករ៉ែ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។ (ផ្ដល់ឲ្យ)

ប្រជាពលរដ្ឋទាមទារសំណងពីក្រុមហ៊ុន Global Green Mining ចំពោះការឈូសឆាយដីចម្ការ

យ៉ាង​ហោច​ណាស់​មាន​ប្រជា​ពល​រដ្ឋ​ចំនួន​១០គ្រួសារ​បានទាម​ទារ​សំណង​ពី​ក្រុម​ហ៊ុន​មួយ​ដែល​បាន​ឈូស​ឆាយ​ដី​ចម្ការ និង​ដី​ព្រៃ​ ដើម្បី​ធ្វើ​ផ្លូវ​ចូល​ទៅ​កាន់​ទី​តាំង​រុករក​រ៉ែ​ដែក​មួយ​កន្លែង​ក្នុង​ខេត្ត​ព្រះ​វិហារ​។​
ប្រជាពលរដ្ឋបោះឆ្នោតនៅការិយាល័យបោះឆ្នោត អំឡុងការបោះឆ្នោតជាតិនៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

អង្គការឃ្លាំមើលសិទិ្ធមនុស្ស៖ ការអះអាង​របស់​រដ្ឋាភិបាល​កម្ពុជា​អំពី​លទ្ធិប្រជាធិបតេយ្យមិនឆ្លុះបញ្ចាំងពីការពិតទេ

ឆ្នាំ​បោះឆ្នោត២០២៣ នៅ​កម្ពុជាត្រូវបានកត់សម្គាល់ដោយការវាយប្រហារមកលើ​អ្នករិះគន់រដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នេះបើយោងតាមរបាយការណ៍សកលឆ្នាំ២០២៤ ​របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

ព័ត៌មានថ្មី

អត្ថបទពេញនិយម