សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ស៊ើង និមល់

ទិដ្ឋភាពខាងក្នុងទីតាំងឆបោកតាមអនឡាញ «8 Park» ក្នុងខេត្តព្រៃវែង អំឡុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ដែលរៀបចំឡើងដោយអាជ្ញាធរកម្ពុជា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ អង្គការលើកលែងទោសអន្តរជាតិបានភ្ជាប់សន្តិសុខដែលមកពីក្រុមហ៊ុនសន្តិសុខឯកជន Security Response ទៅនឹងទីតាំងនេះ ដែលអ្នករួចរស់ជីវិតពីការជួញដូរមនុស្សបានប្រាប់អង្គការសិទ្ធិមនុស្សថា ពួកគេត្រូវបានធ្វើទារុណកម្ម និងរំលោភផ្លូវភេទ។ (ខេមបូចា/ព្រីង សំរាំង)

អង្គការលើកលែងទោសអន្តរជាតិ​បានភ្ជាប់ទាហាន និងនគរបាលកម្ពុជាទៅនឹង​ក្រុមហ៊ុន​សន្តិសុខដែល​យាមទីតាំង​​ឆបោក​

អង្គការលើកលែងទោសអន្តរជាតិ បានភ្ជាប់ក្រុមហ៊ុនសន្តិសុខឯកជនយ៉ាងហោចណាស់ចំនួន៥ ទៅនឹងការរំលោភបំពាននៅតាមទីតាំងឆបោកតាម​អនឡាញ​ក្នុងប្រទេសកម្ពុជា ដោយ​លើកឡើងថាសន្តិសុខរបស់ក្រុមហ៊ុនទាំងនេះបានឃុំខ្លួនកម្មករដែលត្រូវបានជួញដូរមនុស្សនៅខាងក្នុងទីតាំងទាំងនោះដោយមានទាំងការវាយដំ និងឆក់ចរន្តអគ្គិសនីលើអ្នកដែល​ប្រឆាំង ហើយនៅទីតាំងមួយនោះសន្តិសុខបានឈរមើលអ្នកគ្រប់គ្រងរំលោភស្ត្រីជាច្រើន​ទៀត​ផង។
ទិដ្ឋភាពខាងក្នុងទីតាំងឆបោកតាមអនឡាញ «8 Park» ក្នុងខេត្តព្រៃវែង អំឡុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ដែលរៀបចំឡើងដោយអាជ្ញាធរកម្ពុជា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ អង្គការលើកលែងទោសអន្តរជាតិបានភ្ជាប់សន្តិសុខដែលមកពីក្រុមហ៊ុនសន្តិសុខឯកជន Security Response ទៅនឹងទីតាំងនេះ ដែលអ្នករួចរស់ជីវិតពីការជួញដូរមនុស្សបានប្រាប់អង្គការសិទ្ធិមនុស្សថា ពួកគេត្រូវបានធ្វើទារុណកម្ម និងរំលោភផ្លូវភេទ។ (ខេមបូចា/ព្រីង សំរាំង)

អង្គការលើកលែងទោសអន្តរជាតិ​បានភ្ជាប់ទាហាន និងនគរបាលកម្ពុជាទៅនឹង​ក្រុមហ៊ុន​សន្តិសុខដែល​យាមទីតាំង​​ឆបោក​

អង្គការលើកលែងទោសអន្តរជាតិ បានភ្ជាប់ក្រុមហ៊ុនសន្តិសុខឯកជនយ៉ាងហោចណាស់ចំនួន៥ ទៅនឹងការរំលោភបំពាននៅតាមទីតាំងឆបោកតាម​អនឡាញ​ក្នុងប្រទេសកម្ពុជា ដោយ​លើកឡើងថាសន្តិសុខរបស់ក្រុមហ៊ុនទាំងនេះបានឃុំខ្លួនកម្មករដែលត្រូវបានជួញដូរមនុស្សនៅខាងក្នុងទីតាំងទាំងនោះដោយមានទាំងការវាយដំ និងឆក់ចរន្តអគ្គិសនីលើអ្នកដែល​ប្រឆាំង ហើយនៅទីតាំងមួយនោះសន្តិសុខបានឈរមើលអ្នកគ្រប់គ្រងរំលោភស្ត្រីជាច្រើន​ទៀត​ផង។
រូបភាពសម្រាប់ពន្យល់ (ខេមបូចា/ ស៊ើង និមល់)

គេហទំព័រសារព័ត៌មានខេមបូចា រងការវាយប្រហារតាមប្រព័ន្ធ​អ៊ីនធឺណិតជាលើកទីពីរនៅឆ្នាំនេះ

គេហទំព័រភាសាអង់គ្លេសរបស់សារព័ត៌មានខេមបូចា​​ត្រូវបានវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកាលពីថ្ងៃអាទិត្យ ដោយ​មាន​ចរាចរណ៍ទិន្នន័យដែល​បង្កើត​ឡើង​ដោយ​ស្វ័យប្រវត្តិយ៉ាងច្រើនលើសលប់​ចូលទៅក្នុងគេហទំព័រនេះ​។ នេះគឺជាការវាយប្រហារលើកទីពីរនៅក្នុងឆ្នាំនេះ ដែលធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភកាន់តែ​ខ្លាំង​អំពីការគំរាមកំហែងតាមប្រព័ន្ធ​អ៊ីនធឺណិត​​ចំពោះសារព័ត៌​មានឯករាជ្យ​។
អតិថិជនធនាគារ អេភីឌី ប្រមូលផ្តុំគ្នានៅទីស្នាក់ការកណ្តាលរបស់ធនាគារ​ក្នុង​រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា ដើម្បីទាមទារដំណោះស្រាយ ខណៈធនាគារ​គ្រោងបិទសាខា​ចំនួន​បី​នៅក្នុងខែ វិច្ឆិកាខាងមុខ។ (ខេមបូចា/ស៊ើង និមល់)

អតិថិជនធនាគារ អេភីឌី ទាមទារចម្លើយ ខណៈសាខាចំនួនបីត្រៀមបិទទ្វារ

អតិថិជនប្រមាណ ៤០នាក់របស់ធនាគារ អេភីឌី បានប្រមូលផ្តុំគ្នានៅទីស្នាក់ការកណ្តាល របស់​​ធនា​គារ​​នេះ​ក្នុងតំបន់បឹងកក់ រាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ ដើម្បីទាមទារដំណោះ​ស្រាយ​​​ចំពោះ​ការរឹតត្បិ​ត​ការ​ដកប្រាក់ដែលបានកើតឡើងតាំងពីខែមីនា ខណៈធនាគារត្រៀម​បិទសាខាចំនួនបីចាប់ពីថ្ងៃទី១ ខែវិច្ឆិកាតទៅ ដោយមិនបានផ្តល់មូលហេតុច្បាស់​លាស់ណា​មួយ​ឡើយ។
សណ្ឋាគារប្រណីតដែលមិនទាន់សាងសង់រួចនៅ Peninsula Bay ក្នុងក្រុងព្រះសីហនុ ដែលកម្មករធ្វើការនៅទីនោះប្រាប់ថា ប្រាក់ឈ្នួលរបស់ពួកគេត្រូវបានបើកយឺតម្តងហើយម្តងទៀតក្នុងប៉ុន្មានខែចុងក្រោយនេះ។ រូបភាពថត នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៦។ (ខេមបូចា/Coby Hobbs)

កម្មកររាយការណ៍ពីការបើកប្រាក់ឈ្នួលយឺត បន្ទាប់ពីអតីតនាយក Peninsula Bay រងទណ្ឌកម្ម

ក្រុងព្រះសីហនុ៖ អ្នកស្រី ចាន់ វរលក្ខណ៍ បានជូតទឹកភ្នែក ខណៈអង្គុយក្នុងបន្ទប់តូចរបស់អ្នកស្រី នៅក្នុង​អន្តេវាសិក​ដ្ឋានសម្រាប់កម្មករស្នាក់នៅប្រចាំថ្ងៃក្នុងក្រុងព្រះសីហនុ។ ចាប់តាំងពីខែមេសាមក អ្នកស្រី បានជួយធ្វើពុម្ពសម្រាប់ចាក់បេតុងនៅគម្រោង Peninsula Bay ដែលជារមណីយដ្ឋាន ប្រណីត តម្លៃ ៥៧៤ លានដុល្លារ ស្ថិតនៅតំបន់មាត់សមុទ្រនៃក្រុងនេះ។ ប៉ុន្តែប្រាក់ឈ្នួលរបស់ អ្នកស្រីតែងតែត្រូវបានបើកយឺត។
ស្រ្តី​ជន​ជាតិ​ដើម​ភាគ​តិច​ម្នាក់​ដែល​កំពុង​ជាប់​បំណុលមីក្រូហិរញ្ញវត្ថុ​​​ផ្ដល់​បទសម្ភាសន៍​ក្នុង​វីដេអូឯកសារ​មួយ​ឈ្មោះ​ថា «Debt Inc»។ (​Ruom Documentary)

របាយការណ៍​​​បង្ហាញ​ថា ​វិនិយោគិនបរទេស​គេច​វេះ​ពី​ការ​ទទួល​ខុស​ត្រូវ​លើ​កម្ចី​បង្កគ្រោះ​ថ្នាក់​ដល់​ពល​រដ្ឋ

របាយការណ៍​ថ្មី​មួយ​បង្ហាញ​ថា ​​វិនិយោគិន​អឺរ៉ុប និង​អន្តរជាតិ​ផ្សេង​ទៀត​បាន​ជួយ​ជំរុញ​ការ​រីក​ចម្រើន​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ប៉ុន្តែ​អ្នក​ទាំង​នោះ​មិន​បាន​ទទួល​ខុស​ត្រូវ​លើ​អ្វី​ដែល​ជាការ​រំលោភបំពាន​សិទ្ធិ​មនុស្ស ក្នុង​ទំនាក់​ទំនង​រវាង​អ្នក​ផ្ដល់​កម្ចី​ដែល​វិនិយោគិន​ទាំង​នោះ​គាំទ្រ​ហិរញ្ញវត្ថុ​នោះទេ។​
កម្មករ​កំពុង​ផលិត​សាប៊ូកក់​សក់​នៅ​ក្នុង​សហគ្រាស​យក្សា ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២៦​។ (ខេមបូចា/ព្រីង សំរាំង)

រដ្ឋាភិបាល​បង្កើត​អង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម​​ជួយ​គាំទ្រ​ដល់​សហគ្រាស​ក្នុង​ស្រុក​

រដ្ឋាភិបាល​បង្កើត​អង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម(SME)​​ដែលនឹងត្រូវដើរតួជាច្រកចេញចូលតែមួយ​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នានា​ដែល​វិស័យ​នេះ​កំពុង​ជួប​ប្រទះ និង​ជួយ​ពង្រឹង​ដល់​វិស័យ​មួយ​នេះ​បន្ថែម​ទៀត ​បន្ទាប់​ពី​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជា​ច្រើន​បាន​ពហិកា​រទំនិញ​ថៃ​ក្រោយ​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​ព្រំ​ដែន​នឹង​គ្នា​។​
រូបតំណាងបញ្ញាសិប្បនិម្មិត (AI) បង្ហាញ​ជាជម្រើស​សម្រាប់​អ្នកប្រើប្រាស់ កម្មវិធី Canva ដែលជាឧបករណ៍សម្រាប់រចនាក្រាហ្វិក។

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យមាន​គោលការណ៍​​ណែនាំ​​ច្បាស់លាស់សម្រាប់ការប្រើប្រាស់បញ្ញាសិ​ប្បនិម្មិត​ AI នៅតាមគ្រឹះស្ថានឧត្តមសិក្សា

កាល​ពី​ថ្ងៃសុក្រ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យសាកលវិទ្យាល័យនានានៅកម្ពុជាកំណត់គោលការណ៍ណែនាំច្បាស់លាស់សម្រាប់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជា​ជាង​ធ្វើ​ការហាមឃាត់ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ ព្រមទាំងបានព្រមានថា និស្សិតដែលពឹងផ្អែក​ទាំងស្រុងលើ AI នឹងក្លាយជាអ្នកបញ្ចប់ការសិក្សាដែល «ទទេស្អាត»។
អ្នកទេសចរកំពុងទស្សនាប្រាសាទតាកែវក្នុងខេត្តសៀមរាបកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

ធនាគារអភិវឌ្ឍន៍អាស៊ី​ទម្លាក់​ការ​ព្យាករកំណើន​សេដ្ឋកិច្ចកម្ពុជាមកនៅ​ត្រឹម​៣,៩ភាគរយ ខណៈ​វិស័យ​ទេស​ចរណ៍​កំពុង​ចុះខ្សោយ​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ហៅ​កាត់​ថា​ ADB បាន​ទម្លាក់​ការ​ព្យាកររបស់​ខ្លួន​លើ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​​ពី​៤,១ភាគរយ​មកនៅ​​៣,៩​ភាគរយ​វិញ ដែល​ឆ្លុះ​បញ្ចាំង​ពី​សកម្មភាព​ខ្សោយ​ជាង​ការ​រំពឹង​ទុក​ក្នុង​​វិស័យ​ទេសចរណ៍ និងសេវាពាក់​ព័ន្ធ​នានា​។​ ចំណែក​ការ​ព្យាករ​​របស់រដ្ឋាភិបាល​ក៏​មិន​សូវ​ខុស​គ្នា​​ប៉ុន្មាន​ដែរ និង​មាន​ក្ដី​កង្វល់​រួម​លើ​ផល​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ ការងារ និង​ថ្លៃ​ចំណាយ​ប្រចាំ​ថ្ងៃឡើង​ខ្ពស់​។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម