ក្រសួងព័ត៌មានប្រកាសដាក់ឱ្យប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីប្រមូលធាតុចូល
ក្រសួងព័ត៌មានបានប្រកាសដាក់ឱ្យប្រើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កាលពីថ្ងៃអង្គារ បន្ទាប់ពីផុតថ្ងៃកំណត់ចុងក្រោយនៃការប្រមូលធាតុចូលពីសមាគមសារព័ត៌មាន ។ ប៉ុន្តែមានមតិយោបល់បន្តិចបន្តួចប៉ុណ្ណោះ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងធម្មនុញ្ញនេះ។