សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ស៊ើង និមល់

ពិធី​បើកការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​តម្លៃ​១,៧​ពាន់​លាន​ដុល្លារ​នៅ​ខេត្តកណ្តាល​នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២៤​។​ (ខេមបូចា/ ព្រីង ​សំរាំង​)

ដំណោះស្រាយផលប៉ះពាល់ពីព្រែកជីក​ហ្វូណននឹងចាប់ផ្តើមនៅពាក់កណ្ដាលខែកុម្ភៈ បន្ទាប់ពីប្រាំមួយខែនៃការបើកការដ្ឋាន

ប្រាំមួយខែបន្ទាប់ពីការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ រដ្ឋបាលខេត្តកណ្តាលបានចាប់ផ្តើមពិភាក្សាលើការផ្តល់សំណងដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ហើយដំណោះស្រាយនឹងចាប់ផ្តើមនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥។
សិស្សម្នាក់កំពុងមើលទូរសព្ទដៃនៅមុខក្លោងទ្វារចូលវិទ្យាល័យបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីប៉ះទង្គិចជាមួយហ្វេសប៊ុក អនាគតនៃកម្មវិធីដែលផ្តល់មូលនិធិដោយ Meta ស្ថិតក្នុងភាពមិនច្បាស់លាស់

បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសថា ខ្លួននឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយហ្វេសប៊ុក​កាល​ពី​សប្តាហ៍មុន អនាគតនៃកម្មវិធីដែលមាន​ទំនាក់ទំនង​ជាមួយរដ្ឋាភិបាល​ និង​ផ្តល់មូលនិធិ​​ដោយ​ក្រុមហ៊ុន Meta ស្ថិតក្នុង​ភាព​មិនច្បាស់​លាស់។ ក្រុមហ៊ុន​ Meta គឺ​ជា​ក្រុមហ៊ុន​មេរបស់​បណ្តាញ​​ទំនាក់ទំនងសង្គមមួយនេះ​។
គណនីហ្វេសប៊ុកដែលត្រូវបានលុបចោលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាព Fresh News)

រដ្ឋាភិបាលហាមក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta ចូលប្រទេសកម្ពុជា បន្ទាប់ពីពួកគេស្នើឱ្យព្យួរហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី

រដ្ឋាភិបាល​កម្ពុជា​បាន​ហាមឃាត់​សមាជិក​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​រ​បស់​ក្រុមហ៊ុន Meta ​ចំនួន​២២​រូប ​មិន​ឱ្យ​ចូលឬមាន​វត្តមាន​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ នេះបើយោង​តាម​​សេចក្តី​ថ្លែងការណ៍​មួយ​ ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួងការបរទេស ​កាលពី​ថ្ងៃ​អង្គារ។ 
ប័ណ្ណផ្សព្វផ្សាយព័ត៌មានអំពីគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងក្នុងខេត្តកោះកុង។ (ខេមបូចា / Jack Brook)

អង្គការ Verra បើកការស៊ើបអង្កេតលើគម្រោង​រេដបូករបស់អង្គការ​សម្ព័ន្ធមិត្តសត្វព្រៃ

អង្គការអន្តរជាតិមួយ​ដែលគ្រប់គ្រងគម្រោងអភិរក្សព្រៃឈើពិភពលោកបានបើកការស៊ើប​អង្កេត​​លើគម្រោងរេដបូកជួរភ្នំ​ក្រវាញខាងត្បូង (Southern Cardamom REDD+) ដែល​ដំណើរ​ការ​​ដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន។
អ្នកលក់រៀបចំផ្កាទុកលក់សម្រាប់ពិធីបុណ្យសពក្នុងរាជធានីភ្នំពេញថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

របាយការណ៍បង្ហាញថាភាពចន្លោះប្រហោងនិងការខកខានអនុវត្តច្បាប់ ជាមូលហេតុនាំឲ្យមានអំពើហិង្សានិងឃាតកម្ម

របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​លីកាដូ​ បាន​និយាយ​លម្អិត​ពី​ករណី​ឃាតកម្ម​លើ​ស្រ្តី​ចំនួន​២៦​រូប និង​កុមារ​ចំនួន​ប្រាំ​រូប​នៅចន្លោះខែ​មករា ឆ្នាំ​២០២០ ដល់​ខែ​មិថុនា ឆ្នាំ២០២២ បង្ក​ដោយដៃគូស្និទ្ធស្នាលបច្ចុប្បន្ន ឬអតីត​ដៃគូ​​។ របាយការណ៍​ថា​នេះ​បាន​បង្ហាញ​ពី​ការ​កើនឡើង​​នូវ​អំពើ​ហិង្សា​ក្នុង​គ្រួសារ និងអនុវត្ត​ច្បាប់។​
មន្ត្រីមន្ទីរបរិស្ថានខេត្តកោះកុងកំពុងបង្ហាញទីតាំងផែនទីនៃអនុក្រឹត្យ ៣០ ទៅកាន់ក្រុមខ្មែរថាវរៈ និងតំណាងសហគមន៍ជនជាតិដើមភាគតិចជងនៅតំបន់អារ៉ែងកាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣។ (រូបភាព៖ ខ្មែរថាវរៈ)

សហគមន៍ជនជាតិដើមភាគតិចជងត្រូវបានហាមឃាត់ធ្វើចម្ការលើទីតាំងដែលមិនទាន់កំណត់ព្រំប្រទល់ច្បាស់លាស់នៅតំបន់អារ៉ែង

លោក ព្រាវ ហ៊ុន ​ជា​កសិករ​ដាំ​ស្វាយ និង​ចេក​នៅ​តំបន់​អារ៉ែង​នៅ​ជួរ​ភ្នំក្រវាញ​ជាង​២៥​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​កាល​ពី​ប្រាំ​មួយ​ខែ​មុន​មន្ត្រី​ក្រ​សួង​បរិស្ថាន​បាន​ហាម​ឃាត់​លោក និង​ជនជាតិ​ដើម​ភាគតិច​ជង​ផ្សេង​ទៀត​ពីការ​ធ្វើ​ចម្ការ​នៅ​លើ​ដី​នោះ​តទៅទៀត ដោយ​ថា​រដ្ឋាភិបាល​បាន​រៀប​ចំ​តំបន់​នោះ​ទៅ​ជា​តំបន់​ការពារ​។​
ស្រ្តីម្នាក់នៅរាជធានីភ្នំពេញកំពុងប្រើម្សៅលាបខ្លួនទារកនិងកុមារ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/បញ្ញា ឆព័ណ្ណ

ឪពុកម្តាយនិងអ្នកប្រើប្រាស់បារម្ភបញ្ហាសុខភាពក្រោយរកឃើញសារធាតុអាបេស្តូសក្នុងម្សៅលាបខ្លួនទារក

រដ្ឋាភិបាលបានប្រកាសប្រមូលមកវិញនូវម្សៅលាបខ្លួនទារកនិងកុមារចំនួន១២ម៉ាកដែលដាក់លក់ក្នុងប្រទេសកម្ពុជា បន្ទាប់ពីរកឃើញថាម្សៅទាំងនោះមានផ្ទុកសារធាតុអាបេស្តូស ដែលជាសារធាតុបង្កមហារីកហើយអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស។
លោក ម៉ី ពន្លក ប្រើប្រាស់ឧបករណ៍សរសេរសម្រាប់អ្នកពិការភ្នែក។ រូបភាពថតកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ស៊ើង និមល់

សាកលវិទ្យាល័យនានានៅកម្ពុជាមិនទាន់យកចិត្តទុកដាក់គ្រប់គ្រាន់លើនិស្សិតមានពិការភាព

និស្សិត​ដែល​មាន​ពិការភាព​នៅ​តែ​ប្រឈម​នឹង​ការ​លំបាក​ផ្សេងៗ​នៅ​តាម​សាកលវិទ្យាល័យឯកជន ដែល​នៅ​មិន​ទាន់​អាច​បំពេញ​តម្រូវការ​ចាំ​បាច់​សម្រាប់​ពួកគេ​បាន ខណៈ​កម្ពុជា​នៅ​មិន​ទាន់​មាន​មហាវិទ្យាល័យ​ឯកទេស​ណាមួយ​សម្រាប់សិស្ស​មាន​ពិការភាព​នៅ​ឡើយ ទោះ​បី​ជា​ផែន​ការ​យុទ្ធសាស្រ្ត​ជាតិ​របស់​រដ្ឋាភិបាល​​ បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​សិស្ស​មាន​ពិការ​ភាព​អាច​ចូល​រៀន​បាន​ក៏​ដោយ​។​
លោក ថូ អឿន និងក្រុមគ្រួសាររបស់លោករស់នៅក្នុងផ្ទះទ្រុឌទ្រោម បន្ទាប់ពីស្ថានភាពសេដ្ឋកិច្ចកាន់តែធ្លាក់ចុះ ក្រោយពេលពួកគេបាត់បង់ដីធ្លី។ រូបភាពថតកាលពីថ្ងៃទី១៧ ខែឧសភា។ ផ្តល់ឲ្យដោយ CFCC

ប្រជាពលរដ្ឋ២១គ្រួសារនៅក្នុងខេត្តក្រចេះបាត់បង់ដីស្រែដោយសារសម្បទានដីសង្គមកិច្ច

ប្រជាពលរដ្ឋ២១គ្រួសារដែលជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លីដ៏អូសបន្លាយច្រើនឆ្នាំនៅស្រុកឆ្លូងក្នុងខេត្តក្រចេះអះអាងថា ពួកគាត់ជួបការលំបាកដោយរកបានមួយថ្ងៃសម្រាប់តែមួយថ្ងៃ បន្ទាប់ពីបាត់បង់ដីចម្ការនិងមិនបានទទួលសំណងពីរដ្ឋាភិបាល។

ព័ត៌មានថ្មី

អត្ថបទពេញនិយម