សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ស៊ា បញ្ញា

ការសម្តែងរបស់ក្រុមសាលាគុនល្បុក្កតោស្រីជ័យដំរីសាមពាន់ ក្នុងពិធីបិទការប្រកួត Angkor Ultra Trail ២០២៥ នៅតំបន់អង្គរ ខេត្តសៀមរាប នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ស៊ា បញ្ញា)

ការបណ្តុះបណ្តាល​​ធនធាន​គុនល្បុក្កតោនៅ​ខេត្ត​សៀម​រាបអាច​នឹង​ដួល​រលំ បើ​នៅតែ​គ្មាន​ការ​ជួយ​គាំ​ទ្រ

អ្នកស្នងមរតក​ក្បាច់គុនល្បុក្កតោនៅ​ក្នុងខេត្តសៀមរាប កំពុងជួប​​បញ្ហា​ប្រឈម ក្នុង​ការ​បណ្តុះបណ្តាល​ធនធាន​កីឡាករ កីឡាការិនី ​ជាអ្នក​បន្តវេន​ ខណៈដែលសៀម​រាប ក៏ជា​ខេត្ត​មួយមានមូល​ដ្ឋាន​រឹងមាំ​ជាង​គេ ក្នុងការ​ចងក្រង​ឯកសារ​រស់ រហូត​កម្ពុជាទទួលបាន​​ជោគ​ជ័យជា​ប្រវត្តិ​សាស្រ្ត​ក្នុងការ​ដាក់ «គុនល្បុក្កតោ» ចូល​​ក្នុង​ «បញ្ជីបេតិកភណ្ឌ​វប្បធម៌​អរូបីនៃ​មនុស្សជាតិ»​របស់​អង្គការ​យូណេស្កូ ក្នុងឆ្នាំ​២០២២។
យុវតី សុវណ្ណ មាលា និងសិស្សផេ្សងទៀតនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ហាត់ដាល់ និងទាត់បាវសាក់ កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ ស៊ា បញ្ញា)

វិទ្យាល័យព្រះស៊ីសុវត្ថិ បានក្លាយជាសាលារដ្ឋដំបូងគេដែលដាក់ឱ្យសិស្សហាត់គុនខ្មែរ តែក្រសួងអប់រំបារម្ភខ្លាចធ្វើខុសទិសដៅ

សុវណ្ណ មាលា បាន​គាំ​ទ្រ​ចំពោះ​ការ​ដាក់គុនខ្មែរ ឱ្យមានការ​ហ្វឹកហាត់នៅ​ក្នុងសាលារដ្ឋ ដោយនាង​បញ្ជាក់ថា៖ «វាជារឿង​ល្អ ដែល​មានការ​​ហាត់គុនខ្មែរ នៅ​ក្នុងសាលា ព្រោះធ្វើ​ឱ្យ​សិស្សានុសិស្ស​​បានហាត់ និង​បានស្គាល់ក្បាច់គុនរបស់ដូនតា ព្រមទាំង​បានរួមចំណែក​ពង្រីក​កីឡា​ខ្មែរយើង​ឱ្យ​បានកាន់​តែ​ធំ ដើម្បី​ឱ្យ​មាន​អ្នក​ស្គាល់​ និងមានអ្នកចូល​ហាត់កាន់​តែ​ច្រើនជាង​មុន។ បន្ថែម​លើ​នេះ ការ​ហាត់ប្រដាល់​វា​ល្អ​សម្រាប់​ការពារខ្លួន ហេតុនេះសូមសិស្ស​នារីគ្នា​យើង ចូល​ហាត់​ប្រដាល់​ឱ្យបានច្រើន»។
កីឡាការិនីរបស់ភ្នំពេញក្រោន បានស៊ុតបាល់គេចពីការបាំងរបស់ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នៅក្នុងការប្រកួត Soccer League លើកទី៧ ឆ្នាំ២០២៤។ (ខេមបូចា/ ស៊ា បញ្ញា)

សកម្មភាពប្រកួតបាល់ទាត់នារីនៅកម្ពុជាបានថយចុះ បន្ទាប់ពីការប្រកួតស៊ីហ្គេមឆ្នាំ២០២៣

ការដណ្តើម​បានកៅអី​ឡើង​ទៅកាន់​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្នុងការ​ប្រកួត​ស៊ីហ្គេម លើក​​ទី​៣២ ឆ្នាំ​២០២៣ នៅលើ​ទឹក​ដី​ខ្លួន​ឯង បានក្លាយជា​កំណត់​ត្រា​ប្រវត្តិ​សាស្រ្ត​​សម្រាប់​ក្រុមបាល់​ទាត់​ជម្រើសជាតិនារី​​កម្ពុជា ហើយលទ្ធផល​ដ៏​ល្អ​នេះ ខណៈពេលនោះ​​ ក្រុមបាល់ទាត់​ជម្រើសជាតិ​បុរស​បាន​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​នេះ ​ត្រឹម​វគ្គជម្រុះ​តាម​​​ពូល​​។
ក្រុមកីឡាករកីឡាការិនីMMAកម្ពុជា ដែលត្រូវចូលរួមការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី ឆ្នាំ២០២៤ នៅខែកក្កដាខាងមុខ។ រូបថតនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ ស៊ា បញ្ញា)

កីឡាករកីឡាការិនីខ្មែរប្តេជ្ញាចិត្តប្រជែង​យកមេដាយ ពេលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី

ទោះមានសមត្ថភាព អាច​​ដណ្តើម​បាន​មេដាយ​ពីការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​លើ​ទឹក​ដី​ខ្លួនឯង ប៉ុន្តែ​កីឡាការិនីគុនខ្មែរ ទួន ស្រីពីន និង​កីឡាការិនី​បញ្ចស៊ីឡាត់ វឿន វ៉ាន់នីតា បានសម្រេច​ចិត្ត​​​ចូលរួម​ការ​ប្រកួត​កីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯក​អាស៊ី លើក​ទី​២ ឆ្នាំ​២០២៤ (2nd Asian Mixed Martial Arts Championship) ដែលកម្ពុជា​ត្រូវ​ធ្វើ​ម្ចាស់​ផ្ទះជា​លើក​​ដំបូង​ បើទោះបីជាអ្នកទាំង​២ដឹង​ថា ការចូលប្រលោក​ក្នុងជំនាញ​ថ្មី​នេះ អាច​មានគ្រោះ​ថ្នាក់ ឬ​មានរបួស​។
កីឡាការិនី វី ស្រីឆាយ (ក្រហម) បានប្តូរកណ្តាប់ដៃជាមួយអ្នកប្រដាល់របស់អ៊ីរ៉ង់ Negin Shahinfar សម្រាប់ការប្រកួតអន្តរជាតិ នៅលើសង្វៀនប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី២៥ ឧសភ៤ ឆ្នាំ២០២៥។ (ខេមបូចា/ ស៊ា បញ្ញា)

គុនខ្មែរនៅតែប្រឈមវិបត្តិខ្វះធនធានកីឡាការិនី ទោះទីផ្សារប្រកួតអន្តរជាតិចាប់ផ្តើមកម្រើកវិញ

ផ្តើមចេញពីការ​ប្រកួត​ស្ម័គ្រចិត្ត នៅតាម​វត្ត​អារាម និងកម្មវិធីបុណ្យ​ទាន​តាមភូមិ ជាលក្ខណៈ​កម្សាន្ត​នោះ វិស័យ​កីឡាប្រដាល់​គុនខ្មែរ ចាប់ផ្តើម​មាន​ការ​ប្រកួត និងមានការ​ផ្សាយ​ផ្ទាល់​នៅ​ទូទាំង​ប្រទេស​ជា​ផ្លូវ​ការ នៅពេល​សង្វៀន​ប៉ុស្តិ៍លេខ​៥ បាន​បើកដំណើរ​ការនៅឆ្នាំ​១៩៩៥ ហើយក្រោយ​មកក៏មានសង្វៀនមួយចំនួនទៀតបើកជាបន្តបន្ទាប់ ។
កញ្ញា រ៉េត សារីតា បានបង្ហាញពីបច្ចេកទេសត្រែះបាល់ នៅចំពោះមុខលោក Paraic Grogan ក្នុងអំឡុងពេលសន្និសីទកាសែត នៅសាលារៀនរបស់អង្គការ CCF កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ (រូបថត៖ HFCA)

តារាសម្តែងដ៏លេចធ្លោម្នាក់លើកទឹកចិត្តឱ្យក្មេងស្រីៗលេងកីឡា ដើម្បី​ពង្រឹងសមត្ថភាពឈានទៅសម្រេចក្តីស្រមៃ

បើ​ទោះមាន​ប្រវត្តិជាក្មេងកំព្រាម្តាយ និង​មាន​ឪពុក​ជាយោធិន​ ប៉ុន្តែ​​កញ្ញា រ៉េត សារីតា ​បាន​វិវឌ្ឍ​​ខ្លួនពី​ក្មេង​ស្រី​ជនបទ ក្លាយទៅ​ជា​ស្រ្តី​ដ៏​ក្លាហានម្នាក់ ដែល​បានជម្នះ​ការ​​លំបាក​រាប់មិន​អស់ ដើម្បីសម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន គឺការគ្រង​​បាន​មកុដ​បវរកញ្ញា​ចក្រវាល​កម្ពុជា ឆ្នាំ​២០២០ និង​​ទទួល​បាន​​ឱកាស​ទៅ​​ចូល​រួមការ​​​ប្រកួត​បវរកញ្ញា​ចក្រវាល លើក​ទី៦៩ នៅ​សហរដ្ឋអាមេរិក​​តំណាង​ឱ្យ​ជាតិដ៏គួរជាទី​មោទនភាព។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម