សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សុខ សាវី

សកម្មភាពអាជ្ញាធរស្រុកឯកភ្នំ និងមន្រ្តីខណ្ឌជលផលខេត្តបាត់ដំបង ដឹកនាំកម្លាំងយកថ្នាំស្មៅ៤៨បាញ់សម្លាប់ស្រូវប្រជាពលរដ្ឋនៅតំបន់ប៣ ស្ថិតនៅឃុំព្រៃចាស់ ស្រុកឯកភ្នំ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

ពលរដ្ឋអះអាងថា អាជ្ញាធរស្រុកឯកភ្នំបានយកថ្នាំបាញ់សម្លាប់ស្រូវពួកគាត់អស់ជាច្រើនហិកតា

ពលរដ្ឋមួយចំនួនបានសំពះ​ស្រែក​​យំអង្វរឱ្យអាជ្ញាធរស្រុកឯកភ្នំខេត្តបាត់ដំបង​នៅលើភ្លឺស្រែ​ឱ្យបញ្ឈប់ការយកថ្នាំបាញ់ស្មៅទៅបាញ់សម្លាប់ស្រូវពួកគាត់បន្តទៀត នៅចំណុចក្បែរ​ទំនប់​តាសោម ក្នុងភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង យោងតាមវីដេអូឃ្លីប​និងកា រអះអាងរបស់ពលរដ្ឋ។
កំណាត់ផ្លូវលេខ៥៩ដល់ភ្នំ១០០ ស្ថិតនៅក្នុងឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលហុយ និងខូច។ ថតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។ រូបភាពថតដោយ សុខ សាវី

ការផ្តល់កញ្ចប់ថវិកាសម្រាប់ឃុំសង្កាត់នៅមិនទាន់ឆ្លើយតបតម្រូវ​ការ​ចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

ពលរដ្ឋម្នាក់បានត្អូញត្អែរថា៖ «ខ្ញុំជិះម៉ូតូទៅមណ្ឌលសុខភាពម្តងៗឈប់បីបួនដងឈឺពោះពេកទំរាំដល់ពេទ្យដោយសារផ្លូវរលាក់ហើយហុយ ដុំថ្មផុសមក ជួនកាលទៅហួសម៉ោងពេទ្យក៏មាន»។ នេះជាសំដីរបស់អ្នកស្រី គឹម ស្រ៊ៀង អាយុ៣៤ឆ្នាំ ដែលកំពុងពរពោះ៧ខែ រស់នៅភូមិអូរចំបក់ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានមុខរបរលក់អីវ៉ាន់ចាប់ហួយគ្រប់មុខ។
ស្ត្រីពីរជិះម៉ូតូឆ្លងកាត់មុខសាលាដំបូងខេត្តបាត់ដំបង ខណៈបុរសម្នាក់កំពុងអង្គុយលើម៉ូតូដែលចតនៅខាងមុខច្រកចូលតុលាការ។ រូបថតនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

តុលាការខេត្តបាត់ដំបងបានផ្តន្ទាទោសចាងហ្វាងកាសែតម្នាក់ និងពលរដ្ឋពីរនាក់ដាក់ពន្ធនាគារម្នាក់ៗ​មួយឆ្នាំ

សាលាដំបូងខេត្តបាត់ដំបងបានផ្តន្ទាទោសចាងហ្វាងកាសែតបាត់ដំបងប៉ុស្តិ៍ម្នាក់ និង​ពលរដ្ឋ​ពីរនាក់នៅស្រុកភ្នំព្រឹក ឱ្យមានទោសម្នាក់មួយឆ្នាំពាក់ព័ន្ធនឹង​បទល្មើស​«ញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ» តែអនុវត្តទោស​ក្នុង​ពន្ធនាគារ​រយ:ពេលតែបីខែមួយសប្តាហ៍ ចំណែក​ទោស​នៅសល់ត្រូវព្យួរ យោងតាមមន្ត្រីអង្គការ លីកាដូ។
លោក តួ ធានទឺ ជីកបង្គោលបាំងស័ង្កសី បិទផ្លូវមិនឱ្យប្រជាពលរដ្ឋចេញចូល ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

ពលរដ្ឋជាង៦០គ្រួសារគ្មានផ្លូវចេញចូលលំនៅឋាន​ដោយសារអតីតអភិបាលរងខេត្តម្នាក់បានបិទផ្លូវ

អាជ្ញាធរហាក់ទាល់ច្រកក្នុងការរកដំណោះស្រាយដើម្បីបើកផ្លូវឱ្យប្រជាពលរដ្ឋជាង៦០គ្រួសារចេញចូលលំនៅឋានឡើងវិញ ក្រោយពីអតីតអភិបាលរងខេត្តម្នាក់ឈ្មោះ តួ​ ធានទឺ បានបិទ​មិនឱ្យចេញចូលយូរថ្ងៃមកហើយនៅចំណុច ភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
សាលាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលមានអតីតទាហានខ្មែរក្រហមបានចំណាយលុយតាមរយៈអ្នករត់ការដើម្បីស្នើសុំបញ្ជូលឈ្មោះទទួលបានប្រាក់សោធននិវត្តន៍។ រូបថតនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

អតីតទាហានខ្មែរក្រហមមួយចំនួនបានចំណាយលុយច្រើនតាម​រយៈ​អ្នករត់ការដើម្បីស្នើសុំបញ្ចូលឈ្មោះទទួលប្រាក់សោធននិវត្តន៍

អតីតទាហានអង្គភាពកងដឹកជញ្ជូនលេខ២៥០របស់ខ្មែរក្រហមនៅបណ្តាស្រុកជាប់ព្រំ​ដែន​ខេត្តបាត់ដំបងបានអះអាងថា ពួកគេចំណាយ​លុយច្រើន​ទៅឱ្យអតីតមេបញ្ជាការ​អង្គភាព​២៥០​នៃកងដឹកជញ្ជូនខ្មែរក្រហមឈ្មោះ នី កន បច្ចុប្បន្នជាទីប្រឹក្សា​ក្រសួង​ការពារ​ជាតិ​ទាំង​ភាពមិនច្បាស់លាស់ដើម្បីរត់ការបញ្ចូលឈ្មោះបានប្រាក់សោធននិវត្តន៍។
កសិករស្រុកបវេល ខេត្តបាត់ដំបង បានជួលម៉ាស៊ីនច្រូតស្រូវដើម្បីលក់ឱ្យឈ្មួញ កណ្តាល។ រូបថតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

កសិករសំណូមពរឱ្យតម្លៃស្រូវឡើងខ្ពស់ ខណៈថ្លៃដើមផលិតឡើងថ្លៃស្ទើរគ្រប់មុខ

កសិករនៅខេត្តបាត់ដំបងនិងបន្ទាយមានជ័យបានចាប់ផ្តើមប្រមូលផលស្រូវខណៈក្រុមឈ្មួញបានគ្រលុកតម្លៃឡើងចុះដែលធ្វើឱ្យកសិករត្អូញត្អែថាមិនអាចទប់ទល់ថ្លៃចំណាយក្នុងការដាំដុះនិងប្រមូល​ផលបានដោយសារតែដើមទុននៃការផលិតស្រូវបានឡើងថ្លៃ​គ្រប់មុខ​ដូច​ជាជី ថ្នាំបាញ់ និងម៉ាស៊ូតជាដើម។
លោក ឆឺត ឈន ប្រធានសហគមន៍ជនជាតិដើមភាគតិចព័រ ចង្អុលបង្ហាញដីចម្ការវិលជុំ ក្នុងសំឡូត ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ រូបថតដោយ៖ សុខ សាវី

ជនជាតិដើមភាគតិចព័រក្នុងខេត្តបាត់ដំបងប្រឈមការបាត់បង់​ដី​សហគមន៍ ខណៈការស្នើសុំចុះបញ្ជីដីសមូហភាពជិត១០ឆ្នាំមិនទាន់បានលទ្ធផល

លោក ឆឺត ឈន បញ្ជាក់ថា៖ «ដីសហគមន៍ត្រៀមចុះបញ្ជីដីសមូហភាពហើយ​អាជ្ញាធរបែរ​ជាទៅ​ដកយករបស់គេវាខុសនឹងច្បាប់ ហើយដីនេះស្ថិតនៅក្នុងតំបន់វិនិច្ឆ័យនៅឡើយ មួយទៀត​ថែមទាំងមិនជួយការពារដីសហគមន៍បែជាដកហូតយកទៅចែកគ្នាទៅវិញ»។
លោក ឡី សុខុន សកម្មជនគណបក្សភ្លើងទៀនដែលផេកអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ផ្សព្វផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។ រូបភាពពីផេកអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ

សាលាដំបូងខេត្តបាត់ដំបងផ្តន្ទាទោសសកម្មជនបក្សភ្លើងទៀនម្នាក់ដាក់ពន្ធនាគារប្រាំមួយខែ

សាលាដំបូងខេត្តបាត់ដំបងកាលពីថ្ងៃព្រហស្បតិ៍បានសម្រេចផ្តន្ទាទោសលោក ឡី សុខុន សកម្មជនគណបក្ស​ភ្លើងទៀនខេត្តបាត់ដំបង ដាក់ពន្ធនាគារ៦ខែ​ពាក់ព័ន្ធនឹងបទចោទរំលោភ​លើលំនៅឋាន ខណៈមេធាវីនិងសង្គមស៊ីវិលថាជារឿង​អយុត្តិធម៌សម្រាប់គាត់។
បុរសម្នាក់កំពុងជិះម៉តូចេញពីសាលាដំបូងខេត្តបាត់ដំបង ខណៈបុរសពីរនាក់ផ្សេងទៀតកំពុងជជែកជាមួយមន្ត្រីប៉េអឹមម្នាក់ខាងក្រៅរបងតុលាការខេត្ត។ រូបថតថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

តុលាការខេត្តបាត់ដំបងសម្រេចឃុំខ្លួនអគ្គនាយកក្រុមហ៊ុនចិញ្ចឹមសត្វដែលពាក់ព័ន្ធនឹងការបោកប្រាស់ប្រជាពលរដ្ឋ

តុលាការខេត្តបាត់ដំបងបានសម្រេចចោទប្រកាន់និងឃុំខ្លួនអគ្គនាយកក្រុមហ៊ុននិងប្អូនបង្កើត​របស់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនចិញ្ចឹមសត្វអានស៊ីន អាវី សែនជ័យ​ នៅដើមខែកញ្ញា​នេះ​ នៅ​ពេល​ដែលពួកគេបានបោកប្រាស់ប្រាក់ប្រជាពលរដ្ឋជាង២​លាន​ដុល្លារ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម