សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ឃាង សុខមាន

ពលរដ្ឋមានជម្លោះជាមួយក្រុមហ៊ុនចិន Harmony Win Investment ចូលរួមសវនាការនៅតុលាការកំពូលលើបណ្ដឹងសារទុក្ខរបស់ពួកគេ កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋខេត្តត្បូងឃ្មុំ៤នាក់ចូលរួមសវនាការ​នៅតុលាការកំពូលលើបណ្ដឹងសារទុក្ខរបស់ពួកគេ

ពលរដ្ឋខេត្តត្បូងឃ្មុំ៤នាក់ត្រូវបានតុលាការកំពូលបើកសវនាការលើបណ្តឹងសារទុក្ខរបស់ពួកគេដោយសារសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំផ្តន្ទាទោសឱ្យពួកគេជាប់ទោស២ឆ្នាំ ប៉ុន្ដែទោសនោះព្យួរ ហើយពួកគេទាមទារឱ្យតុលាការទម្លាក់បទចោទលើពួកគេ ខណៈសង្គមស៊ីវិលថា ​តុលាការគួរទម្លាក់បទចោទលើពលរដ្ឋទាំងនោះ។
សាលាដំបូងខេត្ដស្វាយរៀងដែលសម្រេចឃុំខ្លួនមន្ត្រីសមាគមIDEA គឺលោក ជា ចាន់ថា ។ រូបថតនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

តុលាការខេត្ដស្វាយរៀងសម្រេចឃុំខ្លួនមន្ត្រីសមាគមIDEA​ម្នាក់​ពី​បទ​ឆបោក និងធ្វើឱ្យច្រឡំក្នុងការបំពេញមុខងារ​សាធារណៈ

សាលាដំបូងខេត្ដស្វាយរៀង នៅថ្ងៃទី១៩ ខែកក្កដា សម្រេចឃុំខ្លួនលោក ជា ចាន់ថា មេដឹកនាំសមាគម​IDEAប្រចាំ​ខេត្ដ​ ជាបណ្ដោះ​អាសន្ន​ក្រោមបទចោទ«ឆបោក និងធ្វើសកម្មភាពបង្កើតឱ្យយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ» បន្ទាប់ពីលោកត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤  យោងតាមមន្ត្រីសមាគម និងមេធាវី។
ពលរដ្ឋរស់នៅភូមិខ្ជាយ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្ដត្បូងឃ្មុំ នាំគ្នាតវ៉ាទាមទារឱ្យរក្សាតំណែងមេភូមិ អនុភូមិចាស់ ក្រោយមេឃុំដកតំណែង។ រូបថតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋជិត២០០នាក់តវ៉ាឱ្យដាក់មេភូមិ អនុភូមិចូលកាន់តំណែងវិញ ក្រោយ​ពួកគាត់ត្រូវបានដកចេញ

ពលរដ្ឋជិត២០០នាក់នៅភូមិខ្ជាយ ឃុំជាំក្រវៀន ស្រុកមេមត់ បានតវ៉ាទាមទារឱ្យដាក់មេភូមិ អនុភូមិចាស់ចូលកាន់តំណែងវិញ ដោយអះអាងថា ពួកគាត់មិនបានសាងកំហុសអ្វីកំឡុងពេលដែលពួកគាត់ដឹកនាំជិត២០ឆ្នាំ ប៉ុន្តែបែរជាត្រូវបានក្រុមប្រឹក្សាឃុំដក ខណៈក្រសួងមហាផ្ទៃថា នឹងតាមដានរឿងនេះដើម្បីស្វែងរកយុត្ដធម៌។
សមត្ថកិច្ចខេត្ដកំពុងជជែកជាមួយលោកស្រី ធីម ណារីន មន្រ្ដីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្ដកំពង់ចាម ដោយស្នើឱ្យទម្លាក់បដាទាមទារដោះលែងលោក កើត សារ៉ាយ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម។ (រូបភាព៖ សមាគមអាដហុក)

សមត្ថកិច្ចខេត្ដកំពង់ចាមឱ្យសមាគម​អាដហុកទម្លាក់បដាទាមទារ​ដោះ​លែងលោក កើត សារ៉ាយ

សមត្ថកិច្ចខេត្ដកំពង់ចាមឱ្យសមាគមអាដហុកដកចេញបដាដែលទាម​ទារ​ឱ្យដោះលែងលោក កើត សារ៉ាយ ដោយអះអាងថា ​ខុសទីតាំងនៃការទាមទារ ខណៈសង្គមស៊ីវិលថា សកម្មភាពនេះបង្ហាញការរឹតត្បិតសិទ្ធិបញ្ចេញមតិ និងលំហសេរីភាព។
មន្ត្រីបរិស្ថានខេត្តសៀមរាបបានចុះទៅទីតាំងដីដែលពលរដ្ឋកំពុងកាន់កាប់អាស្រ័យផលនាពេលកន្លងទៅនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្ដសៀមរាប។ (រូបភាពផ្ដល់ឱ្យ)

តុលាការខេត្ដសៀមរាបសម្រេចឃុំខ្លួនតំណាងពលរដ្ឋម្នាក់ពីបទរុករានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ

សាលាដំបូងខេត្ដសៀមរាបសម្រេចឃុំខ្លួនពលរដ្ឋម្នាក់បណ្ដោះអាសន្ននៅថ្ងៃទី៦ ខែកក្កដា ក្រោយពីក្រុមទាហានភាគភូមិ៤ និងមន្ត្រីបរិស្ថានបានចាប់ខ្លួនកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដោយចោទប្រកាន់ថា រុករាន កាប់ឆ្ការ ឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិស្ថិតនៅភូមិឃុំកន្ទួត ស្រុកស្វាយលើ ខណៈសង្គមស៊ីវិល និងក្រុមគ្រួសារថា​ ការប្រើប្រព័ន្ធតុលាការមិនអាចដោះស្រាយវិវាទដីធ្លីបាននោះទេ។
ពលរដ្ឋលើកបដាតវ៉ាទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយដីផ្លូវរបស់ពួកគេក្រោយពីក្រុមហ៊ុន អាយ អិន ជី រំលោភយកដែលអូសបន្លាយជាង២ឆ្នាំ ស្ថិតនៅភូមិព្រែកថ្លឹង ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ឃាង សុខមាន)

ពលរដ្ឋក្នុងខណ្ឌដង្កោជាង២០០នាក់នាំគ្នាបិទកំណាត់ផ្លូវ៦០ម៉ែត្រដើម្បីស្វែងរកកិច្ចអន្ដរាគមន៍ពីអាជ្ញាធរ

ពលរដ្ឋក្នុងខណ្ឌដង្កោជាង២០០នាក់នាំគ្នាបិទកំណាត់៦០ម៉ែត្រនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីស្វែងរកកិច្ចអន្ដរាគមន៍ពីអាជ្ញាធរក្រោយដីផ្លូវរួមរបស់ពួកគេទទឹង១២ម៉ែត្រ បណ្ដោយ៩០០ម៉ែត្រត្រូវបានលោកឧកញ៉ាម្នាក់បានរំលោភដោយអូសបន្លាយជាង២ឆ្នាំ​ ខណៈអាជ្ញាធរ​ពាក់ព័ន្ធអះអាងថា កំពុងគិតគូរបញ្ហាវិវាទនេះ។
គ្រឿងចក្រមួយកំពុងកាយធ្វើព្រំលើដីបឹងរបស់ពលរដ្ឋជិត២០០ហិកតាស្ថិតនៅភូមិព្រៃវែង ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្ដកំពត កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋ៥ភូមិក្នុងខេត្ដកំពតបារម្ភបាត់​បង់​ដី​​បឹង​ជិត២០០ហិកតាក្រោយ​ឈ្មួញអ្នកមានលុយចូលទន្រ្ទាន

ពលរដ្ឋ៥ភូមិស្ថិតនៅស្រុកជុំគីរី ខេត្ដកំពត បារម្ភបាត់បង់ផ្ទៃបឹងអាស្រ័យផលជិត២០០ហិកតាដោយសារគ្រឿងចក្រចូលទៅកាយព្រំដីទោះបីជាអាជ្ញាធរមូលដ្ឋានហាមឃាត់ ប៉ុន្ដែសកម្មភាពនៅតែបន្ដ ខណៈពលរដ្ឋស្នើឱ្យអាជ្ញាធរថ្នាក់ជាតិជួយទប់ស្កាត់សកម្មភាពនេះ។
ពលរដ្ឋយកញត្ដិទៅដាក់នៅក្រសួងមហាផ្ទៃស្នើសុំឱ្យអន្ដរាគមន៍ឆ្វៀលដីជូនពួកគាត់ខណៈពួកគេកំពុងមានជម្លោះជាមួយក្រុមហ៊ុនឯកជនក្នុងខេត្ដក្រចេះ។ រូបថតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាព៖ សមាគមអាដហុក)

ពលរដ្ឋ៤៨នាក់តំណាងពលរដ្ឋជាង​១ពាន់គ្រួសារនៅខេត្តក្រចេះដាក់​ញត្ដិ​ស្នើ​ឱ្យ​ស្ថាប័នថ្នាក់ជាតិជួយអន្តរាគមន៍ជម្លោះដីធ្លី

ពលរដ្ឋ៤៨នាក់តំណាងឱ្យពលរដ្ឋ ១ ៣១៨គ្រួសារនាំគ្នាដាក់ញត្ដិស្នើឱ្យស្ថាប័នថ្នាក់ជាតិមួយចំនួននៅថ្ងៃទី១៩ ខែមិថុនា ឱ្យអន្ដរាគមន៍កាត់ឆ្វៀលដីចំនួន​៥០០ហិកតាមកវិញ ព្រោះពួកគេបានអាស្រ័យផលតាំងពីឆ្នាំ២០០៨ ដោយពួកគេអះអាងថា ក្រុមហ៊ុនពីរបានហ៊ុំព័ទ្ធ​យក ខណៈអ្នកឃ្លាំមើលបញ្ហានេះយល់ថា រដ្ឋាភិបាលត្រូវពិនិត្យ ឱ្យបានច្បាស់លាស់មុននឹងផ្ដល់ឱ្យក្រុមហ៊ុនឯកជន​វិនិយោគ​។
ក្រុមគ្រួសារ និងពលរដ្ឋជាង១០នាក់កំពុងរង់ចាំនៅមុខសាលាដំបូងខេត្ដបន្ទាយមានជ័យក្រោយពីស្ដ្រី៣នាក់ត្រូវបានស្នងការខេត្ដបញ្ជូនមកតុលាការនារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាព៖ អង្គការ លីកាដូ)

តុលាការខេត្ដបន្ទាយមានជ័យសាក​សួរអ្នកអូសរទេះ៣នាក់ ក្រោយ​ប៉ះ​ទង្គិច​នឹងអាជ្ញាធរនៅច្រកព្រំដែនប៉ោយប៉ែត

សាលាដំបូងខេត្ដបន្ទាយមានជ័យសាកសួរស្ត្រីអូសរទេះ៣នាក់ដែលសមត្ថកិច្ចបានឃាត់​ខ្លួននៅយប់ថ្ងៃទី១០ ខែមិថុនា ពាក់ព័ន្ធនឹងការតវ៉ានៅច្រកព្រំដែនអន្ដរជាតិប៉ោយ​​ប៉ែត​ ខណៈសង្គម​ស៊ីវិលលើកឡើងថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងមិនមែនជាដំណោះស្រាយ​​ល្អនោះទេ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម