សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ឃាង សុខមាន

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តក្រចេះ ដែលផុសលើហ្វេសប៊ុកផេករបស់ខ្លួនកាលពីឆ្នាំ២០២១។ (រូបភាពផ្ដល់ឱ្យ)

សាលាដំបូងខេត្ដក្រចេះចេញដីកាកោះ​ហៅពលរដ្ឋ៦នាក់តាមបណ្ដឹងក្រុមហ៊ុនឯកជនពាក់ព័ន្ធនឹងជម្លោះដីធ្លី

សាលាដំបូងខេត្ដក្រចេះបានចេញដីកាកោះហៅពលរដ្ឋ៦នាក់តាមបណ្ដឹងរបស់ក្រុមហ៊ុនឯកជនចំនួនពីរ ឱ្យចូលបំភ្លឺពាក់ព័ន្ធនឹងដំណើររឿង​«រំលោភកាន់កាប់ទ្រព្យសម្បត្ដិរដ្ឋដោយខុសច្បាប់ និងបទហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»ដែលប្រព្រឹត្ដ​លើ​ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន អំឡុងឆ្នាំ២០២៤ រហូតបច្ចុប្បន្ន ខណៈពលរដ្ឋច្រានចោលការចោទប្រកាន់នេះថា គ្មានមូលដ្ឋាន​ដោយទាមទារឱ្យបង្ហាញភស្ដុតាងលើអង្គហេតុ។
សកម្មភាពពលរដ្ឋប៉ះទង្គិចគ្នានឹងអាជ្ញាធរមុខច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែត ក្រោយពីអាជ្ញាធរ២នាក់បានប្រើហិង្សាលើយុវតី អេន រដ្ឋា អាយុ១៩ឆ្នាំដោយសារប្រហិតសាច់ក្ដាម២គីឡូក្រាមកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋអូសរទេះដឹកអីវ៉ាន់បានប៉ះទង្គិចនឹងអាជ្ញាធរច្រកអន្ដរជាតិប៉ោយប៉ែត បន្ទាប់ពីក្មេងស្រីម្នាក់រង​ហិង្សា​

ពលរដ្ឋមានមុខរបរអូសរទេះជិត១០០នាក់បានប៉ះទង្គិចជាមួយអាជ្ញាធរជាច្រើននៅច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ​បន្ទាប់ពី​អាជ្ញាធរ​២នាក់ប្រើហិង្សាលើ​ក្មេង​ស្រី​ម្នាក់​រហូត​សន្លប់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ប៉ុន្ដែអាជ្ញាធរបានច្រាន​ចោល  ខណៈ​សង្គមស៊ីវិលយល់ថា ការប្រើ​ហិង្សា​​​មិនមែន​ជា​ដំណោះ​​ស្រាយនោះទេ។
លោក លួស សេង ចាងហ្វាងកាសែតអនឡាញ LSN បានជួបជាមួយអ្នកកាសែតអនឡាញដែលរងចាំលោកមុខសាលាដំបូង បន្ទាប់ពីត្រូវបានដោះលែង កាលពីថ្ងៃទី១៥ខែ ខែឧសភា ឆ្នាំ២០២៤។ (រូបថតផ្ដល់ឱ្យ)

សាលាដំបូងខេត្ដតាកែវបានដោះលែងអ្នកកាសែត២នាក់ក្រោយពី​ឃុំ​ខ្លួនពីរថ្ងៃ

សាលាដំបូងខេត្ដតាកែវសម្រេចដោះលែងលោក លួស សេង ចាងហ្វាងកាសែតអនឡាញ LSN  និងលោក ឈុន​ សាវឿន ក្រោយ​ពី​​ឃុំខ្លួនអស់រយៈ២យប់២ថ្ងៃ និងបានសាកសួរ​ពួកគេ​ជុំវិញ​បញ្ហានៃការចុះផ្សាយផ្ទាល់អំពីពលរដ្ឋ​ខ្វះ​ទឹក​​ធ្វើស្រែនៅស្រុកអង្គរបុរី កាលពីថ្ងៃ​ទី១៣ ខែឧសភា ឆ្នាំ២០២៤។
បុរសម្នាក់បើកម៉ូតូឆ្លងកាត់មុខតុលាការកំពូល ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

តុលាការកំពូលសម្រេចតម្កល់ទោស២ឆ្នាំលើស្ថាបនិក​គណបក្ស​បេះដូងជាតិ៤រូប

តុលាការកំពូលនៅថ្ងៃទី១៣ ខែឧសភា តម្កល់សេចក្តីសម្រេចសាលាដំបូងរាជធានីភ្ណំពេញ និងសាលាឧទ្ធរណ៍​លើស្ថាបនិក​គណបក្ស​​​បេះដូងជាតិ៤រូបទុកជាបានការក្រោមបទចោទ«ក្លែង​បន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង»​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ តាមបណ្ដឹងក្រសួងមហាផ្ទៃ។
ជនរងគ្រោះដែលចាញ់បោក​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ប្រមូលផ្ដុំគ្នានៅមុខ​សាលាដំបូង​ខេត្ត​សៀមរាប ដើម្បីទាមទារឱ្យមាន​ដំណោះស្រាយ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (រូបភាព​ផ្ដល់ឱ្យ)

សាលាដំបូងខេត្ដសៀមរាបសម្រេចឃុំខ្លួនតំណាងពលរដ្ឋម្នាក់ពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ដែលឆបោកលុយពលរដ្ឋរាប់លានដុល្លារ

សាលាដំបូងខេត្ដសៀមរាប នៅថ្ងៃទី២ ខែឧសភា បានសម្រេចឃុំខ្លួនតំណាងពលរដ្ឋម្នាក់ គឺ​អ្នកស្រី រ៉េត សុធីដា បណ្ដោះអាសន្ន​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ដែលឆបោកលុយពលរដ្ឋជាង៣០០លានដុល្លារ ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី១ ខែឧសភា នៅទីក្រុងភ្នំពេញ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការ។
បុគ្គលិកសណ្ឋាគារ សូហ្វីតែល និងកាំបូឌីយ៉ាណា ជិត៤០នាក់លើបដានៅមុខក្រសួងការងារដើម្បីឱ្យក្រសួងបញ្ជូនករណីវិវាទការងាររួមទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល រាជធានីភ្នំពេញ។ រូបថតនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ ឃាង សុខមាន)

បុគ្គលិកសណ្ឋាគារចំនួន២ជិត៤០នាក់ស្នើឱ្យក្រសួងការងារបញ្ជូនករណីវិវាទការងារទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល

បុគ្គលិកសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភូគីត្រា និងសណ្ឋាគារ កាំបូឌីយ៉ាណា ជិត៤០នាក់បាន ប្រមូលផ្តុំនៅខាងមុខក្រសួងការងារថ្ងៃទី២៥ ខែមេសានេះ ដើម្បីស្នើឱ្យរដ្ឋមន្រ្តីក្រសួងការងារ​បញ្ជូន​ករណីវិវាទការងាររួមទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រោយ​ពីវិវាទត្រូវបាន​ដោះ​ស្រាយ​មិនសះជា។
លោក ជួន គន្ធា (បុរសមានសក់វែង ពាក់អាវធំ)កំពុងនៅទីតាំងចែកដីឡូតិ៍ដែលប្រកាសចែកឱ្យពលរដ្ឋមុននឹងការឃាត់ខ្លួន ស្ថិតនៅភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

សមត្ថកិច្ចខេត្ដកំពង់ស្ពឺឃាត់ខ្លួនលោក ជួន គន្ធា ពាក់ព័ន្ធករណីទន្ទ្រានយកដីជម្រកសត្វព្រៃភ្នំឱរ៉ាល់

សមត្ថកិច្ចខេត្ដកំពង់ស្ពឺឃាត់ខ្លួនលោក ជួន គន្ធា ក្រោយពីតុលាការចេញដីកាបញ្ជាឱ្យចូលខ្លួន​ពាក់ព័ន្ធនឹងករណី«ប៉ុនប៉ងឆបោក និងញុះញុងឱ្យមានការប្រព្រឹត្ដបទឧក្រឹដ្ឋជាអាទិ៍»​ដោយ​បានទន្រ្ទានដី ជម្រសត្វព្រៃភ្នំឱរ៉ាល់៤២០ហិកតា ពុះឡូតិ៍ចែកដី ឱ្យពលរដ្ឋដែលជាដីតំបន់ការ​ពារដោយអនុក្រឹត្យ។
ពលរដ្ឋចាញ់បោកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី នាំគ្នាតវ៉ានៅមុខសាលាដំបូងខេត្ដសៀមរាប ដើម្បីស្វែងរកដំណោះស្រាយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

តុលាការខេត្ដសៀមរាបសម្រេចបង្កកគណនីធនាគារ និងទ្រព្យសម្បត្ដិក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ក្រោយពលរដ្ឋប្ដឹង

សាលាដំបូងខេត្ដសៀមរាបសម្រេចបង្កកគណនីធនាគារចំនួន១៨៣ និងទ្រព្យសម្បត្ដិ​ក្រុម​​ហ៊ុន ប្រ៊ីលាន ស៊ីធី ក្រោយពីពលរដ្ឋរាប់ពាន់នាក់បានដាក់ពាក្យបណ្ដឹងកាលពីពាក់កណ្ដាល​​ខែកុម្ភៈ គិតមកដល់ពេលនេះពលរដ្ឋអះអាងថា នៅមិនទាន់ទទួលបាន​ដំណោះស្រាយ​សម​ស្របនៅ​ឡើយ។
លោក សេង ម៉ារឌី សមាជិកព្រឹទ្ធសភាមកពីបក្សប្រឆាំងថ្លែងក្នុងពិធីរម្លឹកខួបលើកទី៤៩នៃរបបវាលពិឃាត ស្ថិតនៅទីតាំងសារៈមន្ទីរប្រល័យពូជសាសន៍បឹងជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ ឃាង សុខមាន)

សមាជិកព្រឹទ្ធសភាបក្សជំទាស់អំពាវនាវឱ្យដោះលែងសកម្មជននយោបាយ និងសកម្មជនសង្គម កំឡុងពេលប្រារព្ធ​ខួប​នៃរបបវាលពិឃាត

សមាជិកព្រឹទ្ធសភាបក្សជំទាស់អំពាវនាវឱ្យតុលាការដោះលែងសកម្មជននយោបាយ និង​សកម្មជន​​សង្គម កំឡុងប្រារព្ធខួបនៃរបបវាលពិឃាតលើកទី៤៩ ឱ្យមានសេរីភាព ក្រោយ​ពី​ពួកគេ​ត្រូវបានចាប់​ខ្លួន​កន្លងមក។

ព័ត៌មានថ្មី

អត្ថបទពេញនិយម