ពលករចំណាកស្រុកនៅបន្តលួចឆ្លងដែនខុសច្បាប់ទៅថៃទោះបីបារម្ភពីការឆ្លងជំងឺកូវីដ១៩
កាលពីខែមេសា កន្លងទៅ យុវជន សុភូថ ដែលមានវ័យទើបតែ១៨ឆ្នាំ បានឆ្លងដែនដោយខុសច្បាប់ទៅធ្វើការក្នុងរោងចក្រនៅប្រទេសថៃ។ ក្នុងខែកក្កដា យុវជនរូបនេះត្រូវបានចាប់ខ្លួន និងបញ្ជូនត្រឡប់មកកាន់កម្ពុជាវិញ។ ដំណើររបស់សុភូថ បានឆ្លុះបញ្ចាំងឲ្យឃើញថា ពលករខ្មែរជាច្រើនទៀតកំពុងបន្តលួចឆ្លងដែនរាល់ខែចូលទៅប្រទេសថៃ ទោះបីព្រំដែនប្រទេសទាំងពីរបានបិទដោយសារបញ្ហាកូវីដ១៩ ដោយអ្នកទាំងនោះសង្ឃឹមថាអាចរកចំណូលចិញ្ចឹមជីវិតបាន។