កម្ពុជានឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ចិនដើម្បីបង្ការកូវីដ-១៩ លើកុមារអាយុបីឆ្នាំដល់ប្រាំឆ្នាំនៅសប្តាហ៍ក្រោយ
កម្ពុជានឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ–១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac)របស់ចិនដល់កុមារអាយុបីឆ្នាំដល់ប្រាំឆ្នាំនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅក្នុងសារជាសំឡេងមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយសម្រេចអនុញ្ញាតឱ្យបើកយុទ្ធនាការនេះ។ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ លើកុមារអាយុ ៣ឆ្នាំ ដល់ ៥ឆ្នាំ ទូទាំងប្រទេសកម្ពុជានឹងចាប់ផ្ដើមឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ដោយរក្សាគម្លាតសម្រាប់ដូសទី១…