សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ឃី សុវុឌ្ឍី

លោកនាកយករដ្ឋមន្ត្រីហ៊ុន សែន ដើរក្បែរលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ពេលចូលរួមកម្មវិធីប្រគល់-ទទួលពហុកីឡាដ្ឋានជាតិមរតកតេជោ នៅភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។ Tang Chhin Sothy/Pool

រដ្ឋមន្ត្រីការបរទេសចិនប្រគល់ពហុកីឡាដ្ឋានតម្លៃ១៥០លានដុល្លារដល់កម្ពុជា ហើយសន្យាផ្ដល់ជំនួយបន្ថែម២៧០លានដុល្លារ

រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី កាល​ពី​ថ្ងៃអាទិត្យ បាន​សន្យា​​ផ្ដល់​ជំនួយ​២៧០​លាន​ដុល្លារ និង​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ចំនួន​បី​លាន​ដូស​ បន្ថែម​ទៀត​ដល់​កម្ពុជា​។ លោក ក៏បាន​ចូលរួម​ប្រគល់​ពហុកីឡាដ្ឋាន​ជាតិ​មរតកតេជោ ទើប​សាង​សង់​រួច មាន​តម្លៃ​ប្រមាណ​១៥០​លាន​ដុល្លារ ដែល​នេះ​ជា​ជំនួយ​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​ធំបំផុត​របស់​ចិន​សម្រាប់​កម្ពុជា​។​

ពេលវេលា​កាន់​តែ​កៀក​សម្រាប់​ការ​ដាក់​បន្ទុក​ពន្ធ ខណៈ​សហភាព​អឺរ៉ុប​ប្រកាស​ដក​ផ្នែក​ខ្លះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA

ក្រុមហ៊ុន​នាំចេញ​ពី​កម្ពុជា​ប្រឈម​មុខ​នឹង​ការ​ដំឡើង​ពន្ធ​នៅ​ខែ​សីហា បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​ប្រកាស​នូវ​សេចក្តី​សម្រេច​ក្នុង​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​មក​លើ​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ ដោយសារ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ «ធ្ងន់ធ្ងរ​និង​ជា​ប្រព័ន្ធ»។

​ក្រុមហ៊ុន​ណាហ្គាវើលដ៍​យល់ព្រម​ទទួល​យក​តំណាង​សហជីព​ចូល​ធ្វើការ​វិញ​និង​តំឡើង​ប្រាក់ឈ្នួល​ដល់​បុគ្គលិក​

កាលពី​រសៀល​ថ្ងៃសុក្រ​ ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​បាន​យល់ព្រម​ទទួលយក​តំណាង​សហជីព​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ចូល​ធ្វើការ​វិញ​ ​និង​តំ​ឡើង​ប្រាក់ឈ្នួល​ចន្លោះ​ពី​ ១​៨​ ​ទៅ​ ៣​០​ភាគរយ​ដល់​បុគ្គលិក​ទាំងអស់​ ​បន្ទាប់ពី​ពួកគេ​ធ្វើ​កូដកម្ម​អស់​រយៈពេល​ពីរ​ថ្ងៃ​។​

​កិច្ច​ប្រឹងប្រែង​​ជួយ​សង្គ្រោះ​​បាន​បញ្ចប់​​ខណៈ​មនុស្ស​ ​៣​៦​នាក់​​ស្លាប់​​រួម​ទាំង​​កុមារ​​ ៦​​នាក់​​បន្ទាប់​​ពី​ការ​បាក់​​រំលំ​ អគារ​​នៅ​ខេត្ត​កែប​

កិច្ចប្រឹងប្រែង​ជួយសង្គ្រោះ​ត្រូវ​បាន​បញ្ចប់​នៅមុន​ថ្ងៃត្រង់​កាលពី​ថ្ងៃអាទិត្យ​ដោយក្រុម​ជួយសង្គ្រោះ​បាន​រក​ឃើញ​សាកសព​៣​៦​នាក់​ពី​គំនរ​បាក់បែក​នៃ​អគារ​ដែល​ដួល​រ​លំនៅ​ក្រុង​កែប​ ​ខណៈ​អ្នកនៅរស់​រាន​មានជីវិត​២​៣​នាក់​ត្រូវ​បាន​បញ្ចូន​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​។​

​​ក្រុម​ជួយ​សង្គ្រោះ​យក​សាកសព​ចេញ​ពី​គំនរ​បាក់បែក​ ​ខណៈ​ម្ចាស់​អគារ​ត្រូវ​បាន​ចាប់​ខ្លួន​

​មនុស្ស​ប្រាំពីរ​នាក់​បាន​ស្លាប់​និង​១៨​នាក់​ផ្សេងទៀត​រង​របួស​ ​បន្ទាប់ពី​អគារ​កំពុង​ដំណើរការ​សាងសង់​មួយ​កន្លែងនៅ​ទីក្រុង​កែប​បាន​បាក់​រលំ​ ​កាលពី​ថ្ងៃសុក្រ​ ​ខណៈ​ម្ចាស់​អគារ​ត្រូវ​បាន​ឃាត់ខ្លួន​និង​កំពុង​សាកសួរ​នៅ​ស្នងការ​នរ​គ​បាល​ខេត្ត​កាលពី​ថ្ងៃសៅរ៍​។​

ជប៉ុន​ទទួល​ស្គាល់ការ​រួមចំណែក​របស់​​បញ្ញវន្ត និង​មន្រ្តី​កម្ពុជា​​លើ​ទំនាក់ទំនង​កម្ពុជា​និង​ជប៉ុន​​

ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ទទួល​ស្គាល់​បុគ្គល​បី​រូប​ជា «បុគ្គល​ឆ្នើម» នៅ​ក្នុង​ការ​លើកកម្ពស់​​ទំនាក់ទំនង​យោគយល់​គ្នា​តាមរយៈ​កម្មវិធី​ផ្លាស់ប្តូរ​កម្មសិក្សា​​តាម​សាកលវិទ្យាល័យ​រវាង​កម្ពុជា និង​ជប៉ុន។

​សមាគម​រោងចក្រ​កាត់​ដេរ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​គោល​នយោបាយ​សន្សំ​​សំចៃ​

​នៅ​ស​ប្តាហ៍​នេះ​ ​សមាគម​រោងចក្រ​កាត់​ដេរ​បាន​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​គោល​ ​នយោបាយ​កាត់បន្ថយ​ការ​ចំណាយ​ច្រើន​ដោយ​ផ្អាក​ការ​តំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​វិ​ស័​យ​នេះ​។​

​រដ្ឋាភិបាល​កម្ពុជា​ឆ្លើយ​តប​នឹង​របាយការណ៍​សហភាព​អឺរ៉ុប​ស្តីពី​លទ្ធភាព​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​

​ក្រសួង​កា​បរទេស​កម្ពុជា​បានឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​កម្ពុជា​បាន​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​បឋម​របស់​សហភាព​អឺរ៉ុប​ស្តីពី​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​ដោយធ្វើ​ការ​ពន្យល់​ "​យ៉ាង​លម្អិត​" ​អំពីអ្វី​ដែល​កម្ពុជា​បាន​ធ្វើ​ ​ដើម្បី​ធ្វើឲ្យប្រសើរ​ឡើង​នូវ​ឱកាស​ចូលរួម​ផ្នែក​នយោបាយ​ ​សិទ្ធិ​ដីធ្លី​ ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​និង​សេរីភាព​ក្នុង​ការ​ជួបជុំ​។​

ទីភ្នាក់ងារ​​​ Fitch លើក​ការ​ព្យាករណ៍​​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា ប៉ុន្តែ​កត់សម្គាល់​ពី​បញ្ហា​​ប្រឈម​សេដ្ឋកិច្ច​នា​ពេល​ខាង​មុខ​​

ទីភា្នក់ងារ​វាយតម្លៃ​ Fitch Solution កាល​ពី​ថ្ងៃ​សុក្រ​ បាន​បង្ហាញ​ការ​ព្យារករណ៍​របស់​ខ្លួន​ទៅ​លើ​កំណើន​ផលិតផល​កម្ពុជា​សម្រាប់​​ឆ្នាំ ២០១៩ ប៉ុន្តែ​ក៏​បាន​ព្យាករណ៍​ពី​ការ​កំណើន​យឺតយ៉ាវ​​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ទៅ​មុខ​ទៀត ខណៈ​​កំណើន​លើ​ការនាំ​ចេញ​អាច​​ជួប​ប្រទះ​​បញ្ហា​។

ព័ត៌មានថ្មី

អត្ថបទពេញនិយម