សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ឃី សុវុឌ្ឍី

អ្នកភូមិនិងកុមារ នៅក្បែរព្រំដែនបានភៀសខ្លួនទៅកន្លែងសុវត្ថិភាពនៅខេត្តឧត្តរមានជ័យ ខណៈកងទ័ពកម្ពុជានិងថៃបន្តប៉ះទង្គិចគ្នា។ រូបថតថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ទីរួមខេត្តឧត្តរមានជ័យមានភាពស្ងប់ស្ងាត់ ខណៈមនុស្សរាប់ពាន់នាក់ភៀសខ្លួនទៅទីកន្លែងសុវត្ថិភាព

ក្រុងសំរោង ខេត្តឧត្តរមានជ័យ៖ ផ្លូវជាច្រើននៅស្រុកបន្ទាយអំពិល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ មានភាពស្ងប់ស្ងាត់ ដោយឃើញតែម៉ូតូ ឬរថយន្តពីរបីគ្រឿងប៉ុណ្ណោះ ក្រោយពីប្រជាជនភៀស​ខ្លួន​ទៅកន្លែងសុវត្ថិភាព ខណៈការប្រយុទ្ធនៅតំបន់ព្រំដែនជាមួយថៃនៅតែបន្ត។
អ្នកយកព័ត៌មានស្ត្រីម្នាក់របស់សារព័ត៌មានVOD យំអោបមន្ត្រីសមាគមការពារអ្នកសារព័ត៌មាន នៅក្នុងបន្ទប់ធ្វើការរបស់VOD ខណៈដែលអាជ្ញាធរបានចុះទៅប្រកាសលុបអាជ្ញាប័ណ្ណអង្គភាពនេះ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

បុគ្គលិកសារព័ត៌មានVOD និងសង្គមស៊ីវិលមានការសោកស្តាយយ៉ាងខ្លាំង ខណៈរដ្ឋាភិបាលបានដកអាជ្ញាប័ណ្ណ

អង្គភាពសារព័ត៌មានVOD ត្រូវបានដកអាជ្ញាប័ណ្ណ និងបិទការផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់​ពីលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យលុប​អាជ្ញាប័ណ្ណ ទោះបី​មានការ​សុំទោសពីស្ថាប័ននេះ ដោយលោកយល់ថា ស្ថាប័ននេះបានចេញ​លិខិត​សុំទោស​យឺតពេល​ ខណៈបុគ្គលិកស្ថាប័ននេះមានការសោកស្តាយយ៉ាងខ្លាំង។
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខែ្មរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានឃាត់ខ្លួននៅក្បែរស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ខណៈដែលកញ្ញាបានចូលរួមធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ។ រូបថតនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ ពាក់ព័ន្ធនឹងការមិនគោរពលក្ខខណ្ឌរបស់តុលាការ

កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីព​ណាហ្គាវើលដ៍​ត្រូវបានតុលាការសម្រេចឃុំខ្លួន ពាក់ព័ន្ធ នឹងការមិន​គោរពតាមលក្ខខណ្ឌដែលដាក់ឱ្យស្ថិតនៅ​ក្រោមសមត្ថកិច្ចតុលាការ​កាលពីព្រឹក​ថ្ងៃ​ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីគាត់ត្រូវបានសមត្ថកិច្ចប៉ូលិសអន្តោប្រវេសន៍ឃាត់ខ្លួន ខណៈ​​កញ្ញា​​ត្រឡប់​មកពី ប្រទេសអូស្រ្តាលី។ យោងតាមអ្នកនាំពាក្យសាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ​។
ប្រជាពលរដ្ឋ​ចុះឈ្មោះ​ធ្វើតេស្តរក​ជំងឺរបេង​ក្នុង​​ទិវា​ជំងឺរបេង​ពិភពលោក​ថ្ងៃទី​២៤ ខែមីនា នៅ​ស្រុក​អូរាំងឪ ខេត្តត្បូងឃ្មុំ។ រូបភាពថតនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។ ជំនួយសម្រាប់ជំងឺរបេងនេះដែលឧបត្ថម្ភដោយមូលនិធិ USAID ត្រូវបានកាត់ផ្ដាច់ហើយ ។ (ខេមបូចា/ ឃី សុវុឌ្ឍី)

កម្ពុជាប្រារព្ធទិវាពិភពលោកកម្ចាត់រោគរបេង ខណៈព្យាយាមបញ្ចប់ជំងឺនេះនៅឆ្នាំ២០៣០

កាលពីថ្ងៃទី២៤ ខែមីនា ក្នុងទិវាពិភពលោកកម្ចាត់រោគរបេង មនុស្សជាច្រើនរយនាក់បានចូលរួមក្នុងទិវានេះនៅខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការសកលយល់ដឹងពីជំងឺរបេង ក្រោមប្រធានបទ «វិនិយោគ បញ្ចប់ការរាតត្បាតជំងឺរបេងគឺសង្គ្រោះជីវិត»។
មន្ត្រីអង្គការផ្នែកសុខភាពម្នាក់បានផ្តល់ការពិគ្រោះយោបល់ដល់អ្នកកើតជំងឺរបេងនៅស្រុកលើកដែក ខេត្តកណ្តាល។ រូបថតកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ

អ្នកជំនាញថា ការធ្លាក់ចុះករណីជំងឺរបេងបណ្តាលមកពីវិបត្តិកូវីដ-១៩

តួលេខ​របស់​មជ្ឈមណ្ឌជាតិ​កំចាត់រោគរបេង និងហង់សិន បានឲ្យ​ដឹង​ថា ​អ្នក​ទទួល​ការ​ព្យាបាល​ជំងឺ​របេង​ក្នុង​ឆ្នាំ​២០២១ បាន​ថយ​ចុះ​ចំនួន​ ២៦​ភាគរយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​ទៅ និង​ថា​ការ​ថយ​ចុះ​នេះ​មក​ពី​បញ្ហា​វិបត្តិ​កូវីដ-១៩​។​
មន្ត្រីសុខាភិបាលសម្ភាសន៍ពលកករខ្មែរដែលត្រឡប់មកពីថៃដើម្បីស្វែងរកជំងឺរបេង កាលពីខែសីហា ឆ្នាំ២០២១។ រូបភាពផ្តលឲ្យ

ពលករខ្មែរជាង៣០០នាក់ រកឃើញផ្ទុកជំងឺរបេង ក្រោយត្រឡប់ពីប្រទេសថៃក្នុងបរិបទកូវីដ-១៩

ចាប់​តាំងពីខែ​មករា ឆ្នាំ​២០២០ ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២១ អង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM) បាន​ត្រួតពិនិត្យ​លើ​ពល​ករ​ចំណាក​ស្រុក​កម្ពុជា​ចំនួន​ ១៥ ០៣៤​នាក់ ដើម្បីរក​មើល​ជំងឺ​របេង​។​ អង្គការ​អន្ត​ជាតិ​នេះ ថា​មាន​តែពល​ករ​ចំនួន​ ១ ៥១៩​​នាក់​ប៉ុណ្ណោះ​បាន​ធ្វើ​តេស្ត​រក​ជំងឺ​របេង និង​ថា​ក្នុង​នោះ​មាន​ពល​ករ​សរុប ៣៤២​នាក់ មាន​ស្រី​ ១៦៦​នាក់ មាន​វិជ្ជមាន​ជំងឺ​របេង និង​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព។​
សកម្មភាពនៃមន្ត្រីអង្គការធ្វើការផ្នែកសុខភាពផ្ដល់ប្រឹក្សាដល់អ្នកជំងឺរបេងនៅស្រុកលើកដែក ខេត្តកណ្ដាល។ រូបថតកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។ រូបភាពផ្ដល់ឲ្យ។

សម្រាប់គ្រួសារអ្នកកើតជំងឺរបេង ការប្រើប្រាស់ថ្នាំបង្ការអាចជារឿងពិបាកមួយ

អ្នកស្រី សីលា ប្រាប់ថា៖ «ពេទ្យនៅមណ្ឌលសុខភាព និងបណ្ដាញអង្គការរបស់ខ្ញុំបានចុះទៅពន្យល់ និងណែនាំពួកគាត់ពីរបីដង ប៉ុន្តែពួកគាត់នៅតែមិនព្រមប្រើវា»។
បុគ្គលិកអង្គការធ្វើផ្នែកសុខាភិបាលជួបប្រជុំនៅវត្តជាមួយអ្នកជំងឺរបេង អតីតអ្នកជំងឺ និងអ្នករងផលប៉ះពាល់ដោយសារជំងឺរបេង ដើម្បីចងក្រងបង្កើតអ្នកជំងឺរបេងសហគមន៍។រូបភាពថតថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១។ ផ្តល់ឲ្យ

អតីតអ្នកជំងឺរបេងចែករំលែកបទពិសោធន៍ ខណៈការប្រយុទ្ធប្រឆាំងជំងឺនេះឲ្យចប់នៅតែបន្ត

គិត​មក​ដល់​ពេល​នេះ លីដា មាន​វ័យ​ ៣៤ឆ្នាំ​ ជា​អ្នក​រស់​នៅ​ស្រុក​ស្អាង​ ខេត្ត​កណ្ដាល។ អ្នក​ស្រី​លើក​ឡើ​ង​ថា ខ្លួន​បាន​ក្អក​អស់​រយៈពេល​ប្រហែល​ពីរ​សប្ដាហ៍ អស់កម្លាំង​ខ្លាំង ពិបាក​ដក​ដង្ហើម និង​ស្រក​ទម្ងន់​ទៀត​ផង​។ អ្នកស្រី​ លីដា បាន​កើត​ជំងឺរបេង​កាលពី​ជាង​ពីរ​ឆ្នាំ​កន្លង​ទៅ ហើយ​ពេល​នេះ​អ្នកស្រី​បាន​ជាសះ​ស្បើយ​ទាំង​ស្រុង​ហើយ​ដែរ។ យ៉ាងណា អ្នកស្រី នៅ​តែចងចាំ​ពីភាព​លំបាក​ក្នុង​ការ​តស៊ូ​ប្រឆាំង​នឹង​ជំងឺ​របេង​។​​
អ្នកភូមិឡពាងមកដល់សាលាឧទ្ធរណ៍ក្នុងក្រុងភ្នំពេញ។ រូបថតកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង

ម្ភៃឆ្នាំកន្លងផុតទៅ អ្នកភូមិឡពាងនៅតែបន្តទាមទាររកដំណោះស្រាយលើជម្លោះដីធ្លី

កាល​ពី​ខែ​មុន អ្នកភូមិ​២០​នាក់​ពី​សហគមន៍​ឡពាង​​បាន​ធ្វើ​ដំណើរ​ពី​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​មក​ក្រុង​ភ្នំពេញ​ ដើម្បី​ចូលរួម​ក្នុង​សវនាការ​នៅ​សាលាឧទ្ធរណ៍​ជុំវិញ​រឿងក្តី​មួយ​ដែល​បាន​អូសបន្លាយ​ពេល​អស់២០កន្លងមក​នេះ។ នៅ​ពេល​ពួកគេ​មក​ដល់ ពួកគេ​បាន​ទទួល​ដំណឹង​ថា សវនាការ​ត្រូវ​បាន​លើកពេល​ ពីព្រោះ​ចៅក្រម​ម្នាក់​នៅ​ក្នុង​ចំណោម​ចៅក្រមសរុប​បី​នាក់​គឺ​ជាប់​សាច់ញ្ញាតិ​របស់​មេធាវី​ការពារ​ក្តី​ឲ្យ​ភាគី​ក្រុមហ៊ុន។
ព័ត៌មានថ្មី
អត្ថបទពេញនិយម