សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

សុវណ្ណ ស្រីពេជ្រ

មេដឹកនាំសហជីព អង្គការសង្គមស៊ីវិល និងកម្មករ ជួបជុំគ្នានៅសួនច្បារមួយក្នុងរាជធានីភ្នំពេញ ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/​ព្រីង សំរាំង)

កម្មករ​រាប់​ពាន់​នាក់​ទាមទារ​យុត្តិធម៌ ប្រាក់​ឈ្នួល​សមរម្យ និង​បើកលំហសេរីភាព​នាទិវាពលកម្មអន្តរជាតិ

មេដឹកនាំសហជីព និងកម្មកររាប់ពាន់នាក់មកពីឧស្សាហកម្មផ្សេងៗ និងសហជីពឯករាជ្យបានអំពាវនាវឱ្យបន្តការតស៊ូទាមទារសេរីភាពសង្គមស៊ីវិល ការគោរព និងប្រាក់ឈ្នួលសមរម្យក្នុងឱកាសអបអរសាទរទិវាពលកម្មអន្តរជាតិលើកទី១៣៩ ចំពេលមានការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តក្នុងការកែលម្អស្ថានភាពការងារក្នុងប្រទេស រួមទាំងអត្ថប្រយោជន៍របស់ពួកគេ។
ការិយាល័យវិទ្យុសំឡេងសហរដ្ឋអាមរិកក្នុង​រាជធានីភ្នំពេញ រូបភាព​ថត​កាលពីខែ​វិច្ឆិកា ឆ្នាំ២០២៤។ (រូបភាពផ្ដល់​ឱ្យ)

សហគមន៍ និងសហជីពសោកស្ដាយ​ពី​ការបាត់​បង់សំឡេង ក្រោយ​​លោក ត្រាំ ផ្ដាច់ជំនួយ និង​ព្យួរការងារបុគ្គលិក VOA និង​RFA

ស្ថានីយវិទ្យុឯករាជ្យចំនួន​ពីរ​ គឺ​វិទ្យុ​សំឡេងសហរដ្ឋអាមេរិក វីអូអេ និង​វិទ្យុអាស៊ីសេរី ត្រូវ​សម្រេច​​ឱ្យ​ផ្អាក​សកម្មភាព​ផ្សព្វ​ផ្សាយ​របស់​ខ្លួន​ភ្លាមៗ ដែល​ការណ៍​នេះបង្ក​ជាកង្វល់​​សម្រាប់​​អ្នក​ធ្វើ​ការ​លើ​ការ​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន សហជីព និង​សង្គមស៊ីវិល​នៅ​កម្ពុជា​។​ ការ​សម្រេច​ឱ្យ​បញ្ឈប់​ការ​ផ្សាយ​នេះ ទំនង​ជា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេរីភាពសារព័ត៌មាន និង​លទ្ធិប្រជា​ធិបតេយ្យ​នៅ​កម្ពុជា ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ថា​មិន​ប៉ះពាល់​នោះទេ​។​
យុវតី កៅ ម៉េងហ័ង កំពុងសរសេរកូដ និងជួយមិត្តភក្តិផ្សេងទៀតនៅក្នុងកម្មវិធី Technovation Girls កាលពីពេលដែលយុវតីរូបនេះរៀននៅវិទ្យាល័យក្នុងឆ្នាំ ២០២២។ រូបថតផ្តល់ឱ្យ

យុវតីជម្នះឧបសគ្គក្នុងការដឹកនាំបដិវត្តន៍បច្ចេកវិទ្យា

នៅពេលដែលពិភពលោកទទួលយកការផ្លាស់ប្តូរឌីជីថល ស្ត្រីវ័យក្មេងនៅក្នុងប្រទេសកម្ពុជាកំពុងបង្ហាញថាបច្ចេកវិទ្យាមិនមែនគ្រាន់តែជាការងារសម្រាប់តែបុរសនោះទេ។ ជាមួយនឹងការប្តេជ្ញាចិត្ត និងការបង្កើតថ្មី ពួកគេកំពុងជម្នះផ្នត់គំនិតសង្គម ដោះស្រាយបញ្ហាសហគមន៍ និងបំផុសគំនិតមនុស្សជំនាន់ក្រោយឱ្យឈានជើងចូលទៅក្នុងវិស័យបច្ចេកវិទ្យា។
ប្រជាពលរដ្ឋនៃភូមិព្រែកតាគង់ជួបជុំគ្នានៅឯក្រសួងមហាផ្ទៃដើម្បីតាមដានញត្តិដែលពួកគេដាក់ស្នើសុំឲ្យដកមេភូមិ កាលពីថ្ងៃទី ៣ ខែមិនា ឆ្នាំ២០២៥។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

អ្នកភូមិព្រែកតាគង់ អំពាវនាវជាថ្មីឲ្យដកមេភូមិ​ និងស៊ើបអង្កេតចំពោះការធ្វេសប្រហែស 

ពលរដ្ឋប្រហែល ៥០នាក់ មកពីភូមិព្រែកតាគង់១ បានជួបជុំគ្នាម្តងទៀតនៅក្រសួងមហាផ្ទៃកាលពីថ្ងៃចន្ទ ដើម្បីតាមដានញត្តិរបស់ពួកគេដែលបានដាក់កាលពីខែមុន ដើម្បីទាមទារឱ្យដកមេភូមិរបស់ពួកគេដែលមិនអើពើនឹងបញ្ហាគ្រឿងញៀន និងល្បែងស៊ីសងអនឡាញនៅក្នុងភូមិ។ ប្រជាពលរដ្ឋ​នៅ​ព្រែក​តាគង់ ក៏​ចង់​ឲ្យ​អាជ្ញាធរ​ថ្នាក់​លើ​បើក​ការ​ស៊ើប​អង្កេត​លើ​មេ​ភូមិផងដែរ។ 
សមាជិកហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃ​​ក្រុមហ៊ុនណាហ្គាវើលដ៍ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ក្រសួង​ការងារដើម្បី​តាម​ដាន​ព័ត៌មាន​ពី​បណ្ដឹង​របស់ខ្លួន​លើ​ជម្លោះ​ជាមួយ​កាស៊ីណូណាហ្គាវើលដ៍ ដែល​កើត​តាំងពី​បី​ឆ្នាំ​មុន។ រូបភាព​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥​ (ខេមបូចា/ ព្រីង សំរាំង)

បុគ្គលិកណាហ្គាវើលដ៍​ប្រមូលផ្ដុំគ្នា​ដើម្បីជំរុញ​ឱ្យ​ក្រ​សួងការងារ​ដោះស្រាយវិវាទការងារ​ដែលកើតឡើងបីឆ្នាំមកហើយ

សមាជិកស​ហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃ​​ក្រុមហ៊ុនណាហ្គាវើលដ៍​ប្រហែល​៤០​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ក្រ​សួង​ការងារ​ នៅ​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បី​តាម​ដាន​លើ​បណ្ដឹង​របស់​ខ្លួន​ដែល​បាន​ដាក់​កាលពី​ខែ​មករា​ កម្លង​មក​។​
អ្នកភូមិកោះមាសតវ៉ាសុំឱ្យអាជ្ញាធរចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពួកគេ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។ (ផ្តល់ឱ្យ)

ប្រជាពលរដ្ឋតវ៉ានឹងការជួលដីកោះមាសឱ្យទៅឧកញ៉ាម្នាក់ និងទាមទារបណ្ណកម្មសិទ្ធិដីធ្លី

ប្រជាពលរដ្ឋ​ប្រមាណ ១០០​គ្រួសារ នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ បាន​តវ៉ា​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ដើម្បី​ទាមទារ​បណ្ណ​កម្មសិទ្ធិ​ដីធ្លីនៅតំបន់កោះមាសពីអាជ្ញាធរ។ ប្រជាពលរដ្ឋបានអះអាងថា ពួកគាត់បានកាន់កាប់ដីនៅកោះមាស និងធ្វើស្រែចម្ការជាច្រើនឆ្នាំមកហើយ ប៉ុន្តែពេលនេះរដ្ឋាភិបាលបានជួលឲ្យក្រុមហ៊ុនរបស់លោកឧកញ៉ា ឃុន សៀ អស់រយៈពេល ៥០ឆ្នាំ។
ស្រ្តីជា​កសិករ​នៅ​​ខេត្ត​កំពង់ស្ពឺម្នាក់​កំពុងរោយស្រូវ​ក្រោយ​ពីបានច្រូតកាត់រួច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤​។ (ខេមបូចា/ព្រីង សំរាំង)

ចក្រភពអង់គ្លេសស្វែងរកការបង្កើននាំចូលផលិតផលកសិកម្មពីកម្ពុជា ខណៈដែលកសិករជំរុញឱ្យមានការគាំទ្របន្ថែម

អ្នកបញ្ជាទិញនាំមុខគេរបស់ចក្រភពអង់គ្លេសចំនួនប្រាំពីរដែលមកពីឧស្សាហកម្មអង្ករ គ្រាប់ស្វាយចន្ទី និងផ្លែឈើស្ងួតកំពុងមកទស្សនកិច្ចប្រទេសកម្ពុជាចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីស្វែងរកឱកាសអាជីវកម្ម និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយអ្នកផលិតកសិកម្មក្នុងស្រុក។ ទន្ទឹមនឹងនោះ កសិករក្នុងស្រុកកំពុងអំពាវនាវឱ្យមានការគាំទ្របន្ថែមទៀត ដើម្បីបង្កើនការនាំចេញផលិតផលកសិកម្ម។
ប្រជាពលរដ្ឋឈរមើលផ្ទះបាក់រលំនៅតាមដងទន្លេមេគង្គ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ពលរដ្ឋ​ដែល​បាត់បង់​ផ្ទះ​នៅ​ទន្លេ​មេគង្គ​ចង់​បាន​ច្រាំង​ទន្លេ​ចាក់បេតុង ខណៈ​អាជ្ញាធរ​ថាការ​បាក់​ស្រុត​បណ្ដាល​មក​ពីគ្រោះ​ធម្មជាតិ

អ្នកស្រី ឡាយហៀង ឱ្យដឹងថា៖ «ខ្ញុំ​គ្មាន​កន្លែង​រស់​នៅ​ផ្សេង​ទៀត​ទេ ហើយ​ខ្ញុំ​មាន​កូនត្រូវ​ចិញ្ចឹម។ ខ្ញុំ​រក​ចំណូល​មិន​បាន​ច្រើន​ទេ ហើយ​ខ្ញុំ​មាន​បំណុល​ធនាគារ ដូច្នេះ​វា​នឹង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ខ្ញុំ»។
អាជ្ញាធរឈរនៅខាងក្រៅផ្ទះលោកឧកញ៉ា សុខ គង់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីមានមនុស្សកើនឡើងច្រើនដែលបណ្ដាលឱ្យមនុស្ស៤នាក់ស្លាប់ និង៥នាក់របួស ក្រោយពីមានហ្វូងមនុស្សបានប្រមូលផ្តុំគ្នា ហើយប្រជ្រៀតគ្នា ដើម្បីទទួលអំណោយជាប្រាក់ពីលោក សុខ គង់។ (ខេមបូចា/ ព្រីង សំរាំង)

ពលរដ្ឋបួននាក់បានស្លាប់នៅក្នុងហ្វូងមនុស្សដែលទៅទទួលអំណោយ​នៅផ្ទះវីឡារបស់មហាសេដ្ឋីម្នាក់

យ៉ាងហោចមនុស្ស៤នាក់បានស្លាប់ និង៥នាក់ទៀតបានរងរបួស បន្ទាប់ពីហ្វូងមនុស្សបានកើនឡើងកាន់តែច្រើននៅខាងក្រៅផ្ទះវីឡារបស់មហាសេដ្ឋី ជាកន្លែងដែលមនុស្សបានប្រមូលផ្តុំគ្នាដើម្បីទទួលអំណោយជាលុយ(អាំងប៉ាវ)សម្រាប់រដូវចូលឆ្នាំចិន។

ព័ត៌មានថ្មី

អត្ថបទពេញនិយម