សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

សុវណ្ណ ស្រីពេជ្រ

កម្មករ​សណង់​ក្នុង​ការដ្ឋាន​មួយ​ក្នុង​រាជធានីភ្នំពេញ​។ តំណាងសហជីព​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​កំណត់ប្រាក់ឈ្នួល​គោល​អប្បរមា​សម្រាប់​កម្មករ​សំណង់ ដែលការជំរុញ​នេះ​ធ្វើ​ឡើង​មុន​ទិវាពល​កម្មអន្ត​ថ្ងៃទី​១ ខែឧសភា ចូល​មក​ដល់​។ រូបភាព​ថតថ្ងៃទី​២៨ ខែមេសា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

សហជីព និងកម្មករអំពាវនាវឱ្យមានការគោរពសិទ្ធិការងារ និងផ្ដល់​ប្រាក់ខែសមរម្យ ខណៈទិវាពលកម្មអន្តរជាតិជិតចូលមកដល់

ការ​ទាម​ទារ​ឱ្យកំណត់​ប្រាក់ឈ្នួល​អប្បរមា​ និង​លក្ខខណ្ឌការងារឲ្យកាន់តែ​ប្រសើរ​សម្រាប់​កម្មករ​ជំនាញ និង​កម្មករ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធនេះ ធ្វើ​ឡើង​ជាង​មួយ​សប្ដាហ៍​មក​ហើយ​នៅ​តាម​ប្រព័ន្ធបណ្ដាញ​សង្គម។ ​ការទាមទារ​នេះ​ធ្វើ​ឡើង​ពី​សំណាក់​តំណាង​សហជីព អង្គការ​សង្គម​ស៊ីវិល និង​កម្មករ​ ក្នុង​ន័យ​ជួយ​សម្រាល​បន្ទុក​បំណុល​ ស្រប​ពេល​ដែល​ទិវាពលកម្មអន្តរជាតិ​លើក​ទី​១៣៩ នឹង​រៀប​ចំឡើង​នៅ​ថ្ងៃទី​១​ ខែឧសភា​។​
អាជ្ញាធរខេត្តតាកែវ បូមទឹកចូលក្នុងអាងស្តុកទឹកសម្រាប់កសិករ បន្ទាប់ពីពួកគាត់តវ៉ាកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ (រូបភាពផ្តល់ឱ្យ)

កសិកររាប់រយនាក់បិទផ្លូវក្នុងខេត្តតាកែវ ទាមទារទឹកបន្ថែមសម្រាប់ស្រោចស្រពស្រូវ

ប្រជាកសិកររាប់រយនាក់ក្នុងខេត្តតាកែវ បានបិទផ្លូវជាតិលេខ២ កាលពីដើមសប្តាហ៍នេះ ដោយត្រាក់ទ័រ និងម៉ូតូ ទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការលើការខ្វះខាតទឹកធ្ងន់ធ្ងរ ដែលគំរាមកំហែងដល់ដំណាំស្រូវរបស់ពួកគេ។
រូបទី១៖ កម្មករប្រមូលសំរាមតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

តំណាងសហជីពចូលធ្វើការវិញជាមួយលក្ខខណ្ឌប្រសើរជាងមុន បន្ទាប់ពីកម្មករប្រមូលសំរាមតវ៉ា និងសុំអន្តរាគមន៍ពីក្រសួង

​កម្មករប្រមាណ២០០នាក់នៃក្រុមហ៊ុន 800 Super-GAEA (Cambodia) Co., Ltd. បានតវ៉ាបន្ទាប់ពីក្រុមហ៊ុនប្រមូលសំរាមនេះបានបញ្ឈប់មេដឹកនាំសហជីពរបស់ពួកគេ បន្ទាប់ពីការបង្កើតសហជីពនៅកន្លែងធ្វើការ។​​​ កម្មករ​បាន​ទាមទារ​ឲ្យ​ទទួលយក​មេ​សហជីព​ចំនួន​បួន​នាក់​វិញ ​ជាមួយការគោរព​សិទ្ធិ ​និងអត្ថប្រយោជន៍​តាមច្បាប់​ការងារ។
អ្នកភូមិព្រែកតាគង់១ បានដាក់ញត្តិទៅក្រសួងមហាផ្ទៃ ដើម្បីដកមេភូមិចេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ពលរដ្ឋដាក់ញត្តិស្នើដកមេភូមិព្រែកតាគង់ បន្ទាប់ពីអសមត្ថភាពដោះស្រាយបញ្ហាគ្រឿងញៀន និង​ល្បែងស៊ីសង​តាម​អន​ឡាញ

ប្រជាពលរដ្ឋប្រមាណ ៥០នាក់ នៅភូមិព្រែកតាគង់១ ក្នុងរាជធានីភ្នំពេញ បានដាក់ញត្តិទៅក្រសួងមហាផ្ទៃ ឱ្យបញ្ចប់តួនាទីមេភូមិព្រែកតាគង់ ដោយសារអសមត្ថភាពក្នុងការដោះស្រាយបញ្ហាល្បែងស៊ីសងតាមអនឡាញ និងធានាសន្តិសុខជូនប្រជាពលរដ្ឋ។
ស្រ្តីជា​កសិករ​នៅ​​ខេត្ត​កំពង់ស្ពឺម្នាក់​កំពុងរោយស្រូវ​ក្រោយ​ពីបានច្រូតកាត់រួច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤​។ (ខេមបូចា/ព្រីង សំរាំង)

កសិករខេត្តបាត់ដំបងផ្ទុះការតវ៉ាដោយសារតម្លៃ​ស្រូវចុះថោក និងទាមទារឱ្យ​រដ្ឋាភិបាលជួយដោះស្រាយ

ប្រជាកសិករ​ប្រហែល​ជា​២០​នាក់​នៅ​ក្នុង​ស្រុក​មោងឫស្សី ខេត្ត​បាត់​ដំបង បាន​បិទផ្លូវជាតិ​លេខ​៥ រយៈពេល​ខ្លី ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​តម្លៃ​ស្រូវ​លើ​ទីផ្សារ ក្រោយពីពួក​គាត់បាន​ប្រមូលផល​ហើយ តែតម្លៃស្រូវ​បែរជា​ធ្លាក់ថ្លៃ​ ខណៈ​ក្រ​សួងកសិកម្ម​អះអាងថា​ពូជ​ស្រូវ​​អូអឹម​ដែល​កសិករកំពុង​ដាំដុះ​នេះមាន​តម្លៃទាប​សម្រាប់​ការនាំចេញ​។​
អ្នកបើកម៉ូតូម្នាក់បានបើកម៉ូតូឆ្លងកាត់មុខសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)

សាលាដំបូងខេត្តកណ្តាល​បានចោទប្រកាន់ និងឃុំខ្លួនមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវពីរនាក់ពាក់ព័ន្ធនឹងអំពើពុករលួយ

សាលា​ដំបូង​ខេត្ត​កណ្តាលបានសម្រេច​ឃុំ​ខ្លួន​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​តាកែវ​ពីរ​នាក់ ​ដោយ​ចោទ​ប្រកាន់​៤​ករណី​ផ្សេង​គ្នា​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បញ្ចប់​ការ​ស៊ើប​អង្កេត។
លោក លិម គិមយ៉ា អតីត​សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ AFP ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៧។ (រូបថត៖ AFP)

ជន​សង្ស័យ​ដែលបាញ់​​សម្លាប់​អតីតសមាជិកសភាខ្មែរមកពី​បក្ស​ប្រឆាំង​​​នៅប្រទេសថៃត្រូវបានចាប់ខ្លួនក្នុងទឹកដីកម្ពុជា

ធ្វើបច្ចុប្បន្នភាពព័ត៌មាននៅវេលាម៉ោង២០និង០៥នាទី យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥៖ ជនសង្ស័យជា​អតីត​ទាហាន​ជើងទឹកដែលបាញ់សម្លាប់អតីតសមាជិកសភាមកពីអតីតគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ដែលមានសញ្ជាតិខ្មែរ-បារាំងនៅទីក្រុងបាងកកកាលពីថ្ងៃអង្គារ ត្រូវបានចាប់ខ្លួននៅខេត្តបាត់ដំបង ប្រទេស​កម្ពុជា​ នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។
អ្នកធ្វើដំណើរតាមម៉ូតូជិះកាត់អង្គភាពប្រឆាំងអំពើពុករលួយនៅរាជធានីភ្នំពេញនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

មន្រ្តីកង​រាជ​អាវុធ​ហត្ថ​ខេត្តតាកែវ​ពីរ​នាក់​ត្រូវ​បញ្ជូន​ទៅ ACU ពី​បទ​ទទួល​សំណូក និងធ្វើឲ្យបែកធ្លាយ​ការ​ស៊ើប​អង្កេត

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាប់ខ្លួនមន្ត្រីកងរាជអាវុធហត្ថចំនួន២នាក់ ពីបទទទួលសំណូក មិនបង្រ្កាបបទល្មើសគ្រឿង​ញៀន​៧គីឡូក្រាម និងល្បែងស៊ីសងខុសច្បាប់ ព្រមទាំងធ្វើឲ្យបែកធ្លាយព័ត៌មានក្នុងពេលស៊ើបអង្កេត។ ពួកគេត្រូវបានបញ្ជូនទៅអង្គភាពប្រឆាំង​អំពើពុករលួយ (ACU) ដើម្បីចាត់ការបន្ត។ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​ទីបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​តាកែវ​ដើម្បីទទួលពិន័យទៅតាមនីតិវិធី។
គ្រួសារ​នៅ​តាម​ប្រឡាយ​បឹងត្របែក​ទទួល​រង​ផល​ប៉ះ​ពាល់​ពី​សំរាម​មិន​បាន​ប្រមូល​នៅ​ក្នុង និង​ជុំវិញ​ធនាគារ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

របាយការណ៍សមាគមធាងត្នោតលើកឡើងពីការដោះស្រាយបញ្ហាប្រឈមក្នុងការប្រមូលសំរាមសំណល់រឹងនៅភ្នំពេញ

អង្គការសមាគមធាងត្នោត (STT) បានចេញផ្សាយរបាយការណ៍មួយដែលមានចំណងជើងថា ការគ្រប់គ្រងសំរាមសំ​ណល់រឹងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដែលប្រៀបធៀបបញ្ហាប្រឈមរវាងអ្នករស់នៅក្នុងទីតាំងលំនៅឋានក្រីក្រ និងតំបន់លំនៅឋានទូទៅ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម