សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

បាន ធារ៉ា

សិស្សកំពុងសិក្សាជំនាញនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង។ រូបថត បាន ធារ៉ា

សិស្សថ្នាក់ទី៩ដែលប្រឡងធ្លាក់អាចចូលសិក្សាជំនាញនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្ដបាត់ដំបង

បាត់ដំបង៖ សិស្សានុសិស្សកម្រិតថ្នាក់ទី៩ ប្រឡងជាប់ ឬធ្លាក់ អាចចូលសិក្សាជំនាញផ្សេងៗនៅវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនបាត់ដំបង ដើម្បីទទួលបានជំនាញពិតប្រាកដ និងងាយស្រួលក្នុង​ការរកការងារធ្វើ។
សាលាមួយខ្នងនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបងដែលបានលិចទឹក។ រូបថត បាន ធារ៉ា

សិស្សក្នុងខេត្ដបាត់ដំបងដែលខកខានប្រឡងដោយសារគ្រោះទឹកជំនន់អាចប្រឡងឡើងវិញនៅពេលទឹកស្រក

បាត់ដំបង៖ រដ្ឋបាលខេត្ដបាត់ដំបងអនុញ្ញាតឱ្យសិស្សានុសិស្សដែលជួបបញ្ហាខកខានចូលរួមការប្រឡងមធ្យមសិក្សាបឋមភូមិ តាមកាលបរិច្ឆេទកំណត់របស់ក្រសួងអប់រំយុវជននិងកីឡាដោយសារតែ​បញ្ហា​គ្រោះទឹក​ជំនន់ អាចប្រឡងឡើងវិញ​នៅពេលទឹកស្រក។
សិស្សានុសិស្សកំពុងសិក្សាក្នុងថ្នាក់នៃវិទ្យាល័យនេតយ៉ង ក្រុងបាត់ដំបង។ រូបភាព បាន ធារ៉ា

សិស្សដែលបានចូលសិក្សាផ្ទាល់នៅតាមសាលាមានការរីករាយ ខណៈសិស្សមួយចំនួនខកចិត្តព្រោះសាលាមិនទាន់បើក

បាត់ដំបង៖ សិស្សានុសិស្សនៅក្នុងខេត្ដបាត់ដំបងដែលបានចូលសិក្សាឡើងវិញនៅតាមសាលារៀនផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ បានបង្ហាញអារម្មណ៍សប្បាយចិត្ដនឹងការសិក្សា ខណៈសិស្សមួយចំនួនអន់ចិត្ដដោយសារតែសាលារបស់ខ្លួនមិនទាន់រៀបចំរួចរាល់ដើម្បីចូលរៀន។
លោក សុខ លូ អភិបាលខេត្ដបាត់ដំបង នៅក្នុងពិធីជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មេឃុំ និងកងកម្លាំង ប្រដាប់អាវុធ នៃស្រុកមោងឬស្សីកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបថត បាន ធារ៉ា

លោកអភិបាលខេត្ដបាត់ដំបងព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះ មន្ត្រីដែលពាក់ព័ន្ធការ ទិញ-លក់ដីរដ្ឋ

បាត់ដំបង៖ លោក សុខ លូ អភិបាលខេត្ដបាត់ដំបង ព្រមាន​​ចាត់វិធានការផ្លូវច្បាប់​ចំពោះ​មន្ត្រីទាំងឡាយ​ណា​ដែល​ពាក់ព័ន្ធនឹងការទិញ-លក់ ដីរដ្ឋ និងទន្រ្ទានដីព្រៃលិចទឹក ឲ្យទៅបុគ្គលឯក​ជន​គ្រប់​គ្រង​។
លោក សុខ លូ អភិបាលខេត្ដបាត់ដំបង ដឹកនាំកិច្ចប្រជុំដើម្បីរៀបចំសណ្តាប់ធ្នាប់សាធរណៈក្នុងក្រុងបាត់ដំបង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

អភិបាលខេត្ដបាត់ដំបងនឹងបញ្ជូនជនវិកលចរិកនិងជនអនាថាទៅមណ្ឌលស្ដានីតិសម្បទាដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈ

បាត់ដំបង៖ លោក សុខ លូ អភិបាលខេត្ដបាត់ដំបង ដែលទើបតែងតាំងនាពេលថ្មីៗនេះ នឹង​រៀបចំសណ្ដាប់ធ្នាប់ទីសាធារណៈឱ្យបានល្អប្រសើរឡើងវិញ ដោយប្រមូលជនវិកលចរិក និងជនអនាថា នៅតាមទីសាធារណៈ ក្នុងក្រុងបាត់ដំបង ទៅព្យាបាលតាមមណ្ឌលស្ដានីតិសម្បទារដ្ឋ និងអង្គការដៃគូនានានៅក្នុងខេត្ដ។
អនុវិទ្យល័យមោងឬស្សី ក្នុងខេត្តបាត់ដំបង ដែលប្រើសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាល ប៉ុន្តែមណ្ឌលនេះនឹងរំសាយក្នុងពេលឆាប់ៗនេះដើម្បីបើកដំណើរការសាលាឡើងវិញ។ រូបថតដោយ បាន ធារ៉ា

ពលរដ្ឋក្នុងស្រុកមោងឬស្សីមិនពេញចិត្ដនឹងវិធានការឲ្យអ្នកជំងឺកូវីដ១៩ ទៅសម្រាកព្យាបាលនៅតាមផ្ទះ និងនៅមណ្ឌលជាយដែន

បាត់ដំបង៖ ពលរដ្ឋមួយចំនួនធំដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ១៩កម្រិតស្រាលនៅក្នុងអនុវិទ្យាល័យមោងឬស្សី ស្ថិតក្នុងស្រុកមោងឬស្សីខេត្ដបាត់ដំបង សម្តែងការមិនពេញចិត្ដចំពោះវិធានការថ្មីដែលតម្រូវ​ឲ្យពលរដ្ឋព្យាបាលជំងឺកូវីដ១៩ នៅតាមផ្ទះ និងអ្នកខ្លះត្រូវបញ្ជូនទៅតាមមណ្ឌលនៅជាយដែន ប្រសិនបើពួកគេ​ចង់ព្យាបាលនៅមណ្ឌល។

ព័ត៌មានថ្មី

អត្ថបទពេញនិយម