សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

វណ្ណ វិចារ

ផ្ទាំងព័ត៌មានបង្ហាញពីគម្រោងអភិវឌ្ឍន៍កែលម្អរផ្លូវក្រាលបេតុង នៅភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត។ រូបថតនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។ (រូបថត៖ វណ្ណ វិចារ)

កង្វះតម្លាភាពក្នុងដំណើរការស្ថាបនាផ្លូវលំជនបទតាមភូមិឃុំមួយចំនួននៅខេត្តស្វាយរៀង

ប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្តស្វាយរៀងឱ្យដឹងថា ការស្ថាបនាផ្លូវលំជនបទនៅមូលដ្ឋានដែលពួកគេរស់នៅ មានភាពមិនប្រក្រតី និងខ្វះតម្លាភាព។ ពលរដ្ឋខ្លះប្រាប់ថាពួកគាត់មិនបានទទួលព័ត៌មានពីដំណើរការដេញថ្លៃស្ថាបនាផ្លូវទាល់តែសោះ ឯពលរដ្ឋខ្លះទៀតថាផ្លូវដែល សង់រួចនោះមានគុណភាពមិនសូវល្អ។
បុរសញៀនល្បែងជាច្រើននាក់កំពុងភ្នាល់ឡួតូក្នុងហាងកាហ្វេមួយកន្លែងជិតផ្សារទួលសំបូរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ វណ្ណ វិចារ

ក្ដីបារម្ភពីសុវត្ថិភាពភូមិឃុំកើតឡើងបន្ទាប់ពីអាជីវកម្មល្បែងឡូតូ​រីកសាយទូទាំងប្រទេស

អាជីវកម្មល្បែងឡូតូរីកសាយភាយទូទាំងប្រទេសដែលធ្វើឱ្យអ្នកឃ្លាំមើលបញ្ហាសង្គមនិង​ពលរដ្ឋ​បារម្ភថានឹងបណ្តាលឱ្យមានបញ្ហាចោរកម្មនិងអសន្តិសុខសង្គមដែលបង្កឱ្យមានផល​ប៉ះពាល់ដល់គោលនយោបាយសុវត្ថិភាព​ភូមិឃុំដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។
ខ្មែរអ៊ិស្លាមដែលរស់នៅលើដងទន្លេចតុមុខជិតសណ្ឋាគារសុខាភ្នំពេញ ដែលរៀបចំសម្រាប់ប្រជុំអាស៊ានការបរទេស ត្រូវបានរើចេញពីទីតាំងចាស់ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

អាជ្ញាធរជម្លៀសពលរដ្ឋរស់នៅលើទូកចេញពីទីតាំងក្បែរសណ្ឋាគារ​​សុខាភ្នំពេញ ដើម្បីរឹតបន្តឹងសន្ដិសុខក្នុងកិច្ចប្រជុំអាស៊ាន

អាជ្ញាធរតម្រូវឱ្យពលរដ្ឋរស់នៅលើទូកចាកចេញពីទីតាំងចាស់ ក្រោមវិធានការរឹតបន្តឹង​សន្តិសុខ​ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ​នៅក្នុង​សប្តាហ៍នេះ។  
អាជីវករផ្សារអូរឬស្សីជួបជុំគ្នាតវ៉ាចំពោះការដំឡើងប្រាក់បង់ថ្លៃតូបនៅខាងមុខផ្សារ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំង២០២២។ រូបភាពផ្ដល់ឱ្យ

អាជីវករផ្សារអូរឫស្សីតវ៉ាមិនសុខចិត្តចំពោះការដំឡើងប្រាក់បង់ថ្លៃតូប

អាជីវករផ្សារអូឬស្សីរាប់រយនាក់ប្រមូលផ្តុំតវ៉ាបន្ទាប់ពីគណៈកម្មការផ្សារប្រកាស​ដំឡើងប្រាក់​បង់​ថ្លៃ​តូប និងផ្សព្វផ្សាយពីឯកសារសម្រាប់ដាក់ពាក្យបង់ថ្លៃតូបនៅព្រឹកថ្ងៃទី២០ ខែកក្កដា​ ឆ្នាំ​២០២២។
នាយករដ្ឋមន្ត្រី ហ៊ុន សែន និងអតីតមេបក្សប្រឆាំង លោក កឹម សុខា ជួបគ្នាក្នុងពិធីបុណ្យសពលោក ហ៊ុន ណេង នៅខេត្តកំពង់ចាម កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។ រូបថតពីផេកក្រសួងព័ត៌មាន

លោក ហ៊ុន សែន៖ កម្ពុជាមិនបានចោទអាមេរិកគាំទ្រលោក កឹម សុខា ដើម្បីផ្ដួលរំលំរដ្ឋាភិបាល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបដិសេធថា រាជរដ្ឋាភិបាលកម្ពុជានិងតុលាការ​មិន​បាន​ចោទសហរដ្ឋអាមេរិកគាំទ្រលោក កឹម សុខា ដើម្បីផ្ទួលរំលំរដ្ឋាភិបាលនោះទេ។ ការថ្លែង​បែប​នេះ​ធ្វើឡើងនៅសហរដ្ឋអាមេរិកក្នុងពេលដែល​លោក ហ៊ុន ​សែន ត្រៀមធ្វើជាសហប្រធាន​កិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិក។
ពលករជាច្រើននាក់កំពុងដើរចូលពីប្រទេសថ្ងៃមកកាន់មណ្ឌលពិនិត្យឯកសារចាក់វ៉ាក់សាំង ក្នុងស្រុកកំរៀងខេត្តបាត់ដំបង។ រូបភាពថតកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/វណ្ណ វិចារ

ពលករខ្មែររាប់ពាន់នាក់ត្រឡប់ពីប្រទេសថៃវិញបន្ទាប់ពីខកខានមកចូលរួមពិធី​បុណ្យចូលឆ្នាំថ្មីដោយសារបញ្ហាកូវីដ

អ្នកស្រី យឿយ អះអាងថា៖ «ឡានចេញមកពីឈុនបុរីមកឡែមនេះអស់ម្នាក់​៥រយ​ហាសិប​បាត(ជិត៨ម៉ឺនរៀល) និងជិះឡានដល់ក្រឡាញ់គេយក៦ម៉ឺន។ ចំណាយច្រើនណាស់​បើប្ដី​មក​ទៀតចំណាយគុណនឹងពីរ។ ម្យ៉ាងត្រូវត្រៀមលុយត្រឡប់មកថៃវិញ បើគេមិនអោយ​ចូល​តាមផ្លូវត្រង់មានតែតាមផ្លូវវាង(តាមមេខ្យល់)អីហ្នឹងលឺថាអស់ប្រហែល៥ពាន់បាតទៀត»។
ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវមួយដែលមានស្លាកគណបក្សភ្លើងទៀន និងគណបក្សប្រជាជនកម្ពុជា ដែលដាក់តាំងបង្ហាញ ក្នុងខេត្តកណ្ដាល។ រូបថតថ្ងៃទី៨ ខែមិនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

គណបក្សនយោបាយប្រើយុទ្ធសាស្ត្រតាមលទ្ធភាពផ្សេងគ្នារើសបេក្ខភាពឈរឈ្មោះប្រជែងរកសំឡេងឆ្នោត

លោកបន្តថា ៖«យើងផ្ដល់អាទិភាពចំពោះយុវជននិងស្ត្រី បន្ទាប់មកប្រមូលសកម្មជននយោ​បាយដែលធ្លាប់ធ្វើការងារជាមួយយើង(អតីតបក្សសង្គ្រោះជាតិ)។យើងបានខិតខំតាមលទ្ធភាពរបស់យើង»។
លោក សេង សឿន ឡើងតវ៉ាចំពោះមុខក្រុមការងារដោះស្រាយបណ្ដឹងពលរដ្ឋនាបរិវេណវត្តស្ដៅកន្លែង ក្នុងឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល។ រូបថតកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ វណ្ណ វិចារ

ដំណើរការចេញប្លង់ដីមិនប្រក្រតី នាំឱ្យពលរដ្ឋក្នុងភូមិមួយនាខេត្តកណ្ដាលងើបតវ៉ា

ដំណើរការចុះបញ្ជីប្លង់ដីជាប្រព័ន្ធនាភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្ដាល លេចចេញភាពមិនប្រក្រតីធ្ងន់ធ្ងរបណ្ដាលឱ្យពលរដ្ឋជាច្រើននាក់ប្ដឹងតវ៉ា បន្ទាប់ពីមន្ត្រីជំនាញ​សុរិយាដី បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​សុរិយោដី​ រួម​មាន​ប្លង់​សុរិយោដី​ និង​បញ្ជី​ឈ្មោះ​អ្នកកាន់កាប់​ដីធ្លី។
ទឹកក្នុងស្រះមានពណ៌ទឹកក្រូចដែលអ្នកភូមិសង្ស័យថាមានជាតិពុល នៅក្រៅរបងផ្នែកខាងត្បូងក្រុមហ៊ុនរុករករ៉ែដែលខុម ក្នុងស្រុករវៀង ខេត្តព្រះវិហារ។ រូបភាពថតកាលពីថ្ងៃទី១៤ធ្នូ២០២១។ ខេមបូចា/ វណ្ណ វិចារ

ការវិនិយោគក្រុមហ៊ុនរ៉ែមាសបរទេសនៅខេត្តព្រះវិហារនាំកង្វល់ដល់ប្រជាសហគមន៍

លោក ទុយ ឆេង និយាយថា៖ «ទឹកនៅស្រះជាប់របងក្រុមហ៊ុន និងនៅកូនស្ទឹងនៅខាងត្បូងក្រុមហ៊ុនហ្នឹង កម្រិតពុលគ្រោះថ្នាក់ខ្លាំងដល់ពណ៌ក្រហមហើយ ចម្រោះបែបណាក៏មិនអាចប្រើបានដែរ ។ខាងជំនាញគេហាមឃាត់បងប្អូនយើងប្រើប្រាស់តែម្ដង សូម្បីគោក្របីក៏មិនអាចឱ្យទៅជិតទេ»។

ព័ត៌មានថ្មី

អត្ថបទពេញនិយម