សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

វណ្ណ វិចារ

បុរសម្នាក់អូសរទេះដែលដឹកសំបកកំប៉ុងអេតចាយ អូសកាត់កន្លែងសាងសង់សំណង់ទំនើប នៅក្នុងក្រុងភ្នំពេញ។ រូបថតថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ប្រជាជនខ្មែរជាង៤សែននាក់ធ្លាក់ទៅក្រីក្រវិញក្នុងរយៈពេល​២ឆ្នាំ​ចុងក្រោយ

ប្រជាជនខ្មែរ៤សែន៦ម៉ឺននាក់ធ្លាក់ទៅក្រីក្រវិញនៅក្នុងរយៈពេល២ឆ្នាំចុងក្រោយ។ នេះបើ​តាមការ​រកឃើញរបស់ធនាគារពិភពលោកWorld Bank ដែលបានចេញផ្សាយ​​របាយការណ៍​​មួយកាលពីថ្ងៃទី២៨ខែវិច្ឆកា។
កុមារម្នាក់រស់នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង កំពុងចែវទូកឆ្លងពីកោះមួយទៅកោះមួយទៀត។ រូបថតកាលពីថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០២១។ រូបថតដោយ វណ្ណ វិចារ

ស្ត្រី និងកុមារមួយចំនួនរស់នៅភូមិកោះស្រឡៅ ខកខានទទួលសេវាសុខភាពព្រោះជីវភាពក្រីក្រ

កុមារនិងស្ត្រីមួយចំនួនដែលរស់នៅក្នុងភូមិកោះស្រឡៅ ​ខេត្ត​​​កោះកុង មិនបានទទួលសេវា​សុខភាព​ចាំបាច់​ជាមូលដ្ឋាននោះឡើយ ដោយសារតែជីវភាពខ្វះខាត ស្របពេលជំងឺកូវីដ១៩​បានរាតត្បាត​ទូទាំង​​ប្រទេសកម្ពុជា។​ ស្ត្រីមានផ្ទៃពោះមួយចំនួនខកខានមិនបានឱ្យ​ពេទ្យ​ពិនិត្យ​ផ្ទៃពោះ ខណៈដែលកុមារ​ខ្លះមិន​បាន​ទទួលវ៉ាក់សាំងការពារជំងឺតាមការកំណត់។
កសិករ លោក តៃ សុង កំពុងបង្ហាញពូជខ្ទឹមបម្រុងទុកដាំ នៅផ្ទះរបស់គាត់ ស្ថិត នៅស្រុកស្អាងខេត្តកណ្ដាល។ រូបថតកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ វណ្ណ វិចារ

ចំណាត់ការស្ថាប័នរដ្ឋមិនសូវមានប្រសិទ្ធិភាព ជាមូលហេតុចម្បងនាំឱ្យបន្លែខ្មែរពិបាករកទីផ្សារ

លោក តៃ សុង និយាយថា៖ «អ្នកភូមិខ្លះគាត់ខាតៗជាប់គ្នាបីបួនឆ្នាំអ៊ីចឹងទៅអស់ដើមអស់ចុងខ្ចីលុយគេបង្វិលធ្វើដើមដាំទៀតក៏លែងបាន ពួកគាត់ក៏ចេញពីផ្ទះទៅរកស៊ីឈ្មួលធ្វើសំណង់ឬចេញលក់ដូរនៅខេត្តផ្សេងអ៊ីចឹងទៅ។ អ្នកមួយចំនួនទៀតទៅរកការងារធ្វើដល់ថៃមិនទាន់ឃើញត្រលប់មកវិញក៏មាន»។
លោក រ៉ុង ឈុន ធ្វើសេចក្ដីថ្លែងការណ៍ភ្លាមៗទៅកាន់អ្នកគាំទ្របន្ទាប់ពីចេញពីពន្ធនាគារព្រៃស នៅរសៀលថ្ងៃទី១២វិច្ឆកាឆ្នាំ២០២១។ ខេមបូចា/ វណ្ណ វិចារ

លោក រ៉ុង ឈុន និងសកម្មជន១៧នាក់ទៀតត្រូវដោះលែងពីពន្ធនាគារ

មេដឹកនាំ​សហជីព លោក រ៉ុង ឈុន  និងប្រធានបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ  ព្រមទាំងសកម្មជនបរិស្ថាន  និងអ្នកគាំទ្របក្ស​ប្រឆាំង​​ជាច្រើននាក់ត្រូវតុលាការ​សម្រេចដោះលែង​ព្រមៗ​គ្នានៅថ្ងៃទី១២វិច្ឆកានេះ។
សាច់ញាតិរបស់អតីតសមាជិកគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារត្រូវបានឡោមព័ទ្ធដោយអាជ្ញាធរក្នុងពេលតវ៉ានៅជិតសាលាដំបូងរាជធានីភ្នំពេញ។ រូបភាពថតនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ ខេមបូចា/ ព្រីងសំរាំង

គម្រោងនីតិរដ្ឋពិភពលោករកឃើញថា នីតិរដ្ឋនៅកម្ពុជាទាបជាងគេនៅក្នុងតំបន់

ការសិក្សាថ្មីមួយរបស់គម្រោងនីតិរដ្ឋពិភពលោក (World Justice Project) ប្រចាំ​ឆ្នាំ២០២១បាន​រកឃើញថា នីតិរដ្ឋនៅកម្ពុជាទាបជាងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិច និង​មាន​​ចំណាត់​ថ្នាក់​ទី​១៣៨ក្នុងចំណោមប្រទេស១៣៩នៃគម្រោងសិក្សា ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចាត់ទុកថារបាយ​ការណ៍នេះមិន​អាច​ជឿទុកចិត្តបាន។
អ្នកដំណើរជិះម៉ូតូមុខសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៩ខែតុលាឆ្នាំ២០២១។ ខេមបូចា/ វណ្ណ វិចារ

អាជីវករដឹកផ្លៃឈើពីថៃចូលតាមខេត្តបាត់ដំបងទទូចឱ្យមន្ត្រីគយបញ្ចុះថ្លៃពន្ធនាំចូល

ក្រុមអាជីវករមួយចំនួន ដែលរកស៊ីដឹកផ្លែឈើពីប្រទេសថៃ ចូលតាមច្រកអន្តរជាតិដូង ស្រុក​កំរៀង​​ខេត្ត​បាត់​ដំបង ទទួចឱ្យស្ថាប័នគយបញ្ចុះថ្លៃបង់ពន្ធនាំចូល ខណៈមន្ត្រីសង្គមស៊ីវិល​ជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការប្រមូលពន្ធដោយមានតម្លាភាព។ សំណើនេះកើត​ឡើង​នៅពេល​ដែលឱសានវាទថ្ងៃដែលមន្ត្រីគយព្រមបន្ធូបន្ថយប្រាក់បង់ពន្ធជិតចូលមកដល់។ 
ស្ត្រីម្នាក់បើកម៉ូតូដឹកកូនរបស់គាត់ នៅចង្កេះភ្នំនៃរមណីយដ្ឋានគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ពលរដ្ឋបាត់បង់ដីធ្លីក្រោយពីមេឃុំឈប់ទទួលស្គាល់ឯកសារកាន់កាប់ ខណះសង្គមស៊ីវិលទទូចឲ្យស៊ើបអង្កេតករណីពុករលួយ

ប្រជាពលរដ្ឋមួយចំនួនបាត់បង់ទំនុកចិត្តទៅលើអាជ្ញាធរមូលដ្ឋាន បន្ទាប់ពីមេឃុំខ្លះ​ក្នុងខេត្តកំពត​ កំពង់ស្ពឺ និងកំពង់ធំ បានចេញលិខិតបដិសេធជាបន្តបន្ទាប់​ដោយឈប់​ទទួលស្គាល់ឯកសារ​កាន់កាប់ដីធ្លីនិងប្រើប្រាស់ដីធ្លី ដែលពួក​គាត់​បានចុះហត្ថលេខា​ដោយ​ផ្ទាល់ដៃ ដែលធ្វើឲ្យប្រជាពលរដ្ឋខាតបង់ថវិការាប់ម៉ឺនដុល្លារក្នុងករណីនេះ។
ប្រជាពលរដ្ឋ ដែលតេស្តវិជ្ជមានជំងឺកូវីដ១៩ ត្រូវបានបញ្ជូនទៅមណ្ឌលព្យាបាល នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

កូវីដ១៩ផ្ទុះជាថ្មីក្នុងពន្ធនាគារខេត្តមួយចំនួននិងបណ្ដាលឲ្យអ្នកជាប់ឃុំ២នាក់ស្លាប់

មន្រ្តីពន្ធនាគារនាពេលថ្មីៗនេះបានរកឃើញជំងឺកូវីដ១៩ ឆ្លងរីករាលដាលនៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដែលបណ្តាលឲ្យអ្នកជាប់ឃុំ២នាក់ស្លាប់ និងអ្នកជាប់ឃុំជាច្រើននាក់ទៀតឆ្លងជំងឺនេះ។
បុរសម្នាក់បើករ៉ឺម៉កកង់បីចូលតាមច្រកមណ្ឌលអប់រំកែប្រែ១ ថ្ងៃទី២១ ឧសភា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

អតីតមន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួនដែលកំពុងជាប់ពន្ធនាគារឆ្លងជំងឺកូវីដ១៩

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា បានថ្លែងប្រាប់ខេមបូចាកាលពីថ្ងៃទី១២ ខែមិថុនា ថាមានអ្នកជាប់ឃុំ​មួយចំនួនដែលជាមន្ត្រីអតីតបក្សប្រឆាំងបានឆ្លងជំងឺកូវីដ១៩ នៅក្នុងពន្ធនាគារព្រៃសរ។ លោក​បញ្ជាក់ថា ​ស្ថានភាព​ជំងឺរបស់​ពួកគេ​ទាំងនោះមិនចោទជាបញ្ហាឡើយ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម