សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

វណ្ណ វិចារ

សមត្ថកិច្ចចុះបង្ក្រាបកន្លែងបើកល្បែងខុសច្បាប់ ក្នុងរាជធានីភ្នំពេញ។ រូបភាពពីផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។

លោកនាយករដ្ឋមន្ត្រីបញ្ជាឱ្យសមត្ថកិច្ចបង្ក្រាបមេខ្លោងដែល​បើក​ល្បែងស៊ីសងខុសច្បាប់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យសមត្ថកិច្ចបង្ក្រាបមេខ្លោងដែលបើកល្បែង​ស៊ី​សង​ខុសច្បាប់ រាប់តាំងពី​មេឆ្នោត មេឡូតូ​ និងបនល្បែងខុសច្បាប់ដទៃទៀត។ ការថ្លែងជា​សាធារណៈ​​បែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា គឺរយៈពេលជាងមួយសប្ដាហ៍​បន្ទាប់​ពីលោក​បានដាក់ចេញប្រតិបត្តិការទ្រង់ទ្រាយធំក្នុងការបង្ក្រាបល្បែងស៊ីសង​នៅទូទាំង​ប្រទេស។
អ្នកស្រី ម៉ឿង សុខា និង លោក ឡុង សារិន ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងផ្ទះរបស់គាត់កាលពីព្រឹកថ្ងៃទី០១កុម្ភៈ ស្ថិតតាមបណ្ដោយផ្លូវ២០០ សង្កាត់៤ក្រុងព្រះសីហនុ។ វណ្ណ វិចារ

គម្រោងពង្រីកផ្លូវមួយខ្សែក្នុងក្រុងព្រះសីហនុ នឹងធ្វើឱ្យពលរដ្ឋរាប់រយគ្រួសារបាត់បង់ផ្ទះសម្បែង និងជាប់បំណុលវ័ណ្ឌក

សម្បុរស្រអែម មាឌធំសក់រួញអង្គារដី មានវ័យ៥៨ឆ្នាំ អ្នកស្រីមឿង សុខា បាននិយាយខ្លាំងៗ និងរៀបរាប់ពីទុក្ខកង្វល់ដែលគ្រួសាររបស់គាត់នឹងជួបប្រទះនៅបំណាច់ខែកុម្ភៈនេះ។
កម្លាំងនគរបាលជិះរថយន្តចេញពីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំ។ រូបភាព៖ហ្វេសប៊ុកស្នងការដ្ឋានខេត្ត

អតីតមន្ត្រីCNRPអះអាងថា សមត្ថកិច្ចបង្ខំធ្វើកិច្ចសន្យាបញ្ឈប់សម្មភាពគាំទ្រការវិលត្រឡប់ មូរ សុខហួរ

អតីតមន្ត្រីមូលដ្ឋាន​នៅតាមបណ្ដាស្រុកនានា​របស់គណបក្សសង្គ្រោះជាតិ​ប្រចាំខេត្តកំពង់ឆ្នាំងត្រូវបានកម្លាំងនគរបាល​ក្នុងខេត្តនេះហៅ​សាកសួរ និងធ្វើកិច្ចសន្យា ឲ្យបញ្ឈប់សកម្មភាពនយោបាយ និងគាំទ្រការវិលត្រឡប់របស់ លោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សប្រឆាំង កាលពីចុងខែធ្នូកន្លងទៅ។
អ្នកស្រី សុខ បូលីម៉ា ឈរតវ៉ាទាមទារដោះលែងប្តីរបស់គាត់ ដោយដៃកាន់ឆ្នាំង នៅជិតសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែវិច្ឆិកា។ ដោយ វណ្ណ វិចារ

«ញុះញង់» ជាបទចោទពេញនិយមប្រឆាំងអ្នករិះគន់រដ្ឋាភិបាល

ភ្នែកពាក់វែនតាម្ញូប និងអាវពណ៌សមានរូបអ្នកជាប់ឃុំ ស្លៀកខោខ្លីត្រឹមជង្គង់ ស្ត្រីវ័យ៥០ឈ្មោះសុខ បូលីម៉ា គោះឆ្នាំងផាំងៗ ដោយស្រែកទាមទារឱ្យតុលាការដោះលែងប្ដី ចេញពីពន្ធនាគារ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម