សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

អាន វិចិត្រ

ស្ត្រីចំណាស់ម្នាក់កំពុងឈរកាន់លុយតថ្លៃទិញសាច់ជ្រូកនៅផ្សារមួយក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ អាន វិចិត្រ)

កសិករនៅតែបន្តព្រួយបារម្ភអំពីការខាតបង់ក្រោយក្រុមហ៊ុន២០​ថែមទៀតមានសិទ្ធិនាំចូលសាច់បង្កក

កសិករចិញ្ចឹមសត្វនៅតាមបណ្តាខេត្តមួយចំនួនបារម្ភថា តម្លៃសត្វចិញ្ចឹមរបស់ពួកគេនឹងខាតបង់បន្តដោយសារតែក្រុមហ៊ុន២០ថែមទៀត ទទួលបានសិទ្ធិនាំចូលសាច់បង្កក​នៅក្នុង​ខែ​មេសា​​​កន្លង​​​ទៅនេះ។
ក្រុមកម្មកររោងចក្រឈរនៅមុខបន្ទប់ជួលរបស់ពួកគេ ក្នុងតំបន់ក្រហម នៃខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

លោកនាយករដ្ឋមន្ត្រីអង្វរករឱ្យម្ចាស់ផ្ទះ ផ្អាកយកថ្លៃជួលបន្ទប់ពីកម្មករដែលមានកង្វះខាត

លោក ស្តើង ស៊ាង និយាយថា៖«ឥឡូវអត់មាន[លុយ]បង់ទេ ព្រោះអត់បានធ្វើការងារដើម្បីបានលុយបង់ផង។ថ្ងៃ[ទី]១0ហ្នឹងដល់ថ្ងៃយកលុយថ្លៃបន្ទប់ជួល ហើយកម្មករថាអត់មានលុយ គាត់ថាពន្យារដល់ថ្ងៃទី២៥។ ទោះថ្ងៃទី២៥ក៏អត់មានលុយដែរព្រោះអត់បានធ្វើការផង»។
ត្រាក់ទ័រភ្ជួរសាលាដរបស់កសិករឈ្មោះ តៃ សុង នៅស្រុកស្អាងខេត្តកណ្តាល លើផ្ទៃដីកន្លះហិកតា នៅថ្ងៃទី២ខែឧសភាឆ្នាំ២០២១។ រូបផ្តល់ឱ្យដោយកសិករ

មន្ទីរកសិកម្មខេត្តកណ្តាលណែនាំកសិករឱ្យបញ្ឈប់ផ្សព្វផ្សាយករណីបន្លែគ្មានទីផ្សារ

មន្ត្រីមន្ទីរកសិកម្មខេត្តកណ្តាលបានណែនាំដល់កសិករនៅស្រុកស្អាងឱ្យជៀសវាងការផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមពីបញ្ហាកសិផលមិនមានទីផ្សារដោយបារម្ភថា អាចធ្វើឱ្យសាធារណជនយល់ខុសលើការប្រឹងប្រែងរបស់មន្ត្រី។
លោក តៃ សុង អ្នកដាំបន្លែនៅឃុំទឹកវិលស្រុកស្អាងខេត្តកណ្តាល កាន់សាឡាត់ដែលជិតខូច នឹងត្រៀមភ្ជួរចោលដោយសារគ្មានអ្នកទិញ នៅថ្ងៃទី២៦ ខែមេសាឆ្នាំ២០២១។ ខេមបូចា/ អាន វិចិត្រ

បន្លែប្រមាណ៥០០០តោននៅស្រុកស្អាងប្រឈមភ្ជួរចោលបន្តបន្ទាប់

ប្រជាកសិករមួយចំនួននៅក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល អះអាងថា បន្លែរបស់ពួកគាត់ប្រមាណ៥០០០តោន ដែលដាំដុះលើផ្ទៃដី៥០០ហិកតា ប្រឈមនឹងត្រូវភ្ជួរចោលក្នុងរយៈពេល១០ថ្ងៃទៀត បើសិនជានៅតែមិនមានទីផ្សារ។​ ម្ចាស់បន្លែដាំដុះលើផ្ទៃដី៣ហិកតា និងជាអ្នកលក់ជី និងថ្នាំកសិកម្មផងនោះ លោក តៃ សុង លើកឡើងថា សាឡាត់របស់លោកទើបតែភ្ជួរចោលអស់១០តោនកាលពីសប្តាហ៍មុន។ លោកបន្តថា ក្នុងរយៈពេលជាង១០ថ្ងៃខាងមុខ សាឡាត់របស់លោកចំនួន​២៥តោនទៀត នឹងត្រូវភ្ជួរចោលទៀត។​ លោក តៃ សុង អះអាងថា បន្លែដែលប្រឈមឈូសឆាយចោលពេលនេះគឺមិនមែនតែរបស់លោកនោះទេ…
កសិករថែទាំបន្លែ នៅក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ អាន វិចិត្រ

អាជីវករមួយចំនួនភ័យខ្លាចក្នុងការនាំបន្លែទៅលក់នៅភ្នំពេញ បន្ទាប់ពីមានការគំរាមពីសមត្ថកិច្ច

អាជីវករមួយចំនួននៅស្រុកកោះធំ និងស្រុកស្អាងខេត្តកណ្តាល បង្ហាញការភ័យខ្លាចមិនហ៊ានដឹកបន្លែយកទៅលក់នៅក្នុងរាជធានីភ្នំពេញដូចមុនទៀត ដោយអ្នកខ្លះអះអាងថា ធ្លាប់រងការគំរាមកំហែងដាក់ខ្នោះ និងខ្លះទៀតថា សុំលិខិតបញ្ជាក់ពីអាជ្ញាធរមិនបាន។

ព័ត៌មានថ្មី

អត្ថបទពេញនិយម