
ពលរដ្ឋនៅឃុំមួយនៃខេត្តស្វាយរៀងផ្ទុះការកើតជំងឺរាគក្អួតបន្តគ្នា
ប្រជាពលរដ្ឋនៅក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ទាំងចាស់ទាំងក្មេងកើតមានជំងឺរាគក្អួតបន្តបន្ទាប់គ្នារយៈពេលប្រមាណ១ខែមកនេះ នាំឱ្យអ្នកភូមិបារម្ភថា ជាប្រភេទជំងឺឆ្លងដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិត។