សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាន វិចិត្រ

លោក ហៀម គឹមហុង សមាជិកគណៈកម្មការសហគមន៍សង្កែមួយ និងជាបណ្តាញព្រៃព្រះរកា ពាក់អាវពណ៌ត្រួយចេក កំពុងឈរនិយាយទៅកាន់ប្រជាសហគមន៍សង្កែមួយនៅក្នុងអង្គប្រជុំកាលពីពេលកន្លងទៅ។ (រូបភាពផ្តល់ឱ្យ)

មន្ត្រីស្រុកឆែបតម្រូវឱ្យពលរដ្ឋឆ្លងការអនុញ្ញាត​ពីអាជ្ញាធរមុននិយាយ​ជាមួយអ្នកព័ត៌មាន

អាជ្ញាធរចំនួន៥ស្ថាប័ននៅស្រុកឆែប ខេត្តព្រះវិហារ បានឱ្យប្រជាសហគមន៍ម្នាក់ផ្តិតស្នាមមេដៃ​ទទួលលក្ខខណ្ឌថា ត្រូវឆ្លងការអនុញ្ញាត​ពីអាជ្ញាធរពាក់ព័ន្ធសិនមុននិយាយជាមួយអ្នកសារព័ត៌មាន ដើម្បីការពារកុំឱ្យការផ្សព្វផ្សាយនោះប៉ះពាល់កិត្តិយសថ្នាក់ដឹកនាំ។
សកម្មភាពមន្ត្រីនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វរកឃើញទីតាំងស្តុកថ្មីមួយកន្លែង នៅរាជធានីភ្នំពេញ។ រូបភាពនេះត្រូវបានថតចេញពីហ្វេសប៊ុកផេករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។

អ្នកជំនាញ និងពលរដ្ឋបារម្ភពីសាច់បង្កកខុសច្បាប់ដែលអាចបណ្តាល​​ឱ្យប៉ះពាល់កាន់តែខ្លាំងដល់សុខភាព

អ្នកជំនាញគុណភាពសាច់ និងប្រជាពលរដ្ឋបារម្ភពីគ្រោះថ្នាក់ដល់សុខភាព និង​អាយុជីវិត​អ្នកប្រើ​ប្រាស់ ដែលបណ្តាលពីសាច់បង្កក ខណៈសមត្ថកិច្ចរកឃើញទីតាំងស្តុកថ្មីមួយកន្លែងទៀតនៅ​រាជធានីភ្នំពេញ មានលាក់សាច់បង្កកខុសច្បាប់ជិត៤រយតោន។
ស្ត្រីម្នាក់កំពុងពក្មេងស្រីម្នាក់ដៃជាប់សេរ៉ូម នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ (រូបថតផ្តល់ឱ្យ)

ពលរដ្ឋនៅឃុំមួយនៃខេត្តស្វាយរៀងផ្ទុះការកើតជំងឺរាគក្អួតបន្តគ្នា

ប្រជាពលរដ្ឋនៅក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ទាំងចាស់ទាំងក្មេងកើតមាន​ជំងឺ​រាគក្អួតបន្តបន្ទាប់គ្នារយៈពេលប្រមាណ​១ខែមកនេះ នាំឱ្យអ្នកភូមិបារម្ភថា ជាប្រភេទជំងឺឆ្លង​ដែល​អាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិត។
លោក ស្តើង ទើត ជាប្រជាពលរដ្ឋដែលរងគ្រោះដោយសារបំណុលឯកជនរហូតលង់ខ្លួនលក់ដីសងបំណុលស្ទើរគ្មានសល់ នៅខេត្តត្បូងឃ្មុំកំពុងឈរនៅមុខផ្ទះ ដែលនៅសល់ពីលក់សងបំណុលនោះ។ រូបថតនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ បញ្ញា ឆព័ណ្ណ

ពលរដ្ឋមួយចំនួនជាប់បំណុល​កាន់តែធ្ងន់ក្រោយខ្ចីលុយបុគ្គលឯកជនទៅសងធនាគារ

ប្រជាពលរដ្ឋមួយចំនួនបានធ្លាក់ខ្លួនជាប់បំណុលកាន់តែធ្ងន់ក្រោយពេលខ្ចីលុយពីបុគ្គលឯកជនក្នុងអត្រាការប្រាក់ខ្ពស់ចន្លោះពី១០ទៅ ដល់៣០ភាគរយ ដើម្បីយកទៅបង្គ្រប់ចំនួនបង់​សង​ធនាគារ ប្រចាំ​​ខែនាំឱ្យអ្នកភូមិមួយចំនួន​លក់ដី និងផ្ទះរត់ចោលស្រុកកំណើត។​
ប្រជាពលរដ្ឋកំពុងជិះម៉ូតូឌុបគ្នាចូលបរិវេណសាលាឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដើម្បីរកសាវាសាធារណៈ។ រូបថតនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ (រូបថត៖ អាន វិចិត្រ)

ក្រុមប្រឹក្សាចម្រុះបក្សនៅឃុំសាគ្រាមមានអំណាចពិសេសបែប​ណាក្នុងការប្រើថវិកាអភិវឌ្ឍន៍?

ក្រុមប្រឹក្សាចម្រុះបក្សនៅឃុំសាគ្រាម តែងមានការជជែកគ្នាតឹងតែងលើការប្រើប្រាស់ថវិកាអភិវឌ្ឍន៍ នានា ដើម្បីធានាថា ប្រើចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដែលពេលខ្លះ​ឈានដល់ការ​ប្រើ​សម្តី​ខ្លាំងៗ និងចង្អុលមុខគ្នាក៏មាន។ នេះបើតាមការឱ្យដឹងពីមន្ត្រីសាលាឃុំ។
ក្មេងប្រុសម្នាក់ដើរច្រូតស្មៅនៅក្បែរវាលស្រែដែលមានស្រូវជិតប្រមូលផល ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ រូបថតថ្ងៃទី២ ខែវិច្ឆិការ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋាភិបាលជ្រើសរើសមន្ត្រីកសិកម្មលើកដំបូងដើម្បី​ជួយកសិករនៅតាមមូលដ្ឋាន

រដ្ឋាភិបាលប្រកាសជ្រើសរើសមន្ត្រី២៥០នាក់ជាការជ្រើសរើសលើកដំបូងដើម្បីដាក់ឱ្យជួយកសិករផ្នែកបច្ចេកទេស និងរកទីផ្សារកសិផលនៅតាមឃុំសង្កាត់ តាមបណ្តាខេត្តនានា។
ស្ត្រីម្នាក់កំពុងជិះម៉ូតូកាត់មុខសាលាឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ រូបថតនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ អាន វិចិត្រ)

ពលរដ្ឋក្នុងភូមិមួយនៅខេត្តកំពង់ធំត្រូវបានរឹតបន្តឹងពីអាជ្ញាធរមូលដ្ឋានដោយសារស្ថានភាពបំណុលធ្ងន់ធ្ងរ

អាជ្ញាធរឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ បានរឹតបន្តឹងការធ្វើលិខិតផ្សេងៗពាក់ព័ន្ធនឹង​​ការខ្ចីលុយពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លើពលរដ្ឋនៅក្នុងភូមិមួយដែលភាគច្រើនមាន​ជីវភាព​ក្រលំបាកមិនមានលទ្ធភាពសងបំណុល។
ស្ត្រីចំណាស់ម្នាក់កំពុងឈរកាន់លុយតថ្លៃទិញសាច់ជ្រូកនៅផ្សារមួយក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ អាន វិចិត្រ)

អ្នកជំនាញអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះសាច់បង្កកនាំចូលដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព

អ្នកជំនាញចិញ្ចឹមសត្វ និងគុណភាពសាច់អំពាវនាវឱ្យសាធារណជន ប្រុងប្រយ័ត្នចំពោះសាច់បង្កក ដែលកំពុងនាំចូលច្រើនទាំងខុសច្បាប់ និងស្របច្បាប់អាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ប្រឈម​​​កើតជំងឺថ្លើម និងជំងឺមហារីក ជាដើម។
បុរសម្នាក់កំពុងឈរកាន់កន្ទុយឈើនៅពេលដែលលើកដាក់លើរថយន្តកែឆ្នៃរួចត្រៀមដឹកចេញពីព្រៃសហគមន៍ឡុំ ស្ថិតក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ បញ្ញា ឆព័ណ្ណ)

ជនជាតិដើមភាគតិចនៅក្នុងភូមិមួយនៃខេត្តរតនគិរី កាប់ឈើទាំងប្រឈមគ្រោះថ្នាក់ដើម្បីយកលុយ​សង​បំណុល

ពលរដ្ឋនៅក្នុងភូមិមួយនៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយសារជំពាក់បំណុល បាននាំគ្នាទៅ​កាប់ឈើ​ក្នុង​សហគមន៍​ដឹកឆ្លងដែនយកទៅលក់ឱ្យវៀតណាមដើម្បីបានលុយសង​ធនាគារ យោងតាមអាជ្ញាធរ​ភូមិ និងសហគមន៍ បានលើកឡើង។

ព័ត៌មានថ្មី

អត្ថបទពេញនិយម