សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាន វិចិត្រ

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅក្នុងកិច្ចប្រជុំប្រចាំខែនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ តេឡេក្រាមគណបក្សបំណងពលរដ្ឋ)

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ថាបានត្រៀមខ្លួនក្នុងការចូលរួមដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ

តំណាងគណបក្សនយោបាយជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មួយចំនួន​អះ​អាង​ថា ពួកគេបានត្រៀមខ្លួនរួចហើយ​ក្នុងការផ្តល់យោបល់ និងចូលរួមសកម្មភាពនានា ជាមួយ រដ្ឋាភិបាលក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ តែមន្ត្រីសង្គមស៊ីវិល និងពលរដ្ឋតាម​ដាន​បញ្ហា​សង្គមមួយចំនួនលើកឡើងថា ការបង្កើតស្ថាប័ននេះធ្វើឱ្យខាតថវិកាជាតិជាច្រើនក្នុងមួយ​ឆ្នាំៗ។
កសិករនៅស្រុកកោះធំ ខេត្តកណ្តាល កំពុងព្រោះស្រូវជួសបន្ថែម ខណៈស្រូវព្រោះមុនដុះមិនសូវល្អ។ រូបថតនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ អាន វិចិត្រ

ថ្លៃដើមផលិតនៅក្នុងវិស័យកសិកម្មនៅកម្ពុជាខ្ពស់ជាងវៀតណាមនិងថៃប្រមាណ៣០ភាគរយ

របាយការណ៍នានា និងអ្នកធ្វើការងារពាក់ព័ន្ធបានបង្ហាញថា ថ្លៃដើមនៃការផលិតនៅក្នុង​វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ខ្ពស់ជាងប្រទេសវៀតណាម និងថៃប្រមាណ​៣០​ភាគ​រយ ជាមូលហេតុធំមួយនាំឱ្យកសិករកម្ពុជាចាញ់ការប្រកួតប្រជែង​ជាមួយប្រទេស​ជិត​ខាង។
ទារករងគ្រោះនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ។ រូបភាពពីហ្វេសប៊ុកឈ្មោះ Phalla Phon

សមត្ថកិច្ចថារកមិនឃើញជនបង្កគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យទារកម្នាក់ស្លាប់

សមត្ថកិច្ចពាក់ព័ន្ធនៅរាជធានីភ្នំពេញអះអាងថា រយៈពេលជិត១សប្តាហ៍ហើយដែល សាលាដំបូងរាជធានីភ្នំពេញចេញដីកាឱ្យនាំខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ទាំងស្ថានភាព​ស្រវឹងនៅលើស្ថានជ្រោយចង្វារបណ្តាលឱ្យទារកអាយុ២ខែស្លាប់ និងមនុស្ស២នាក់ទៀត​រងរបួសធ្ងន់ ដើម្បីយកទៅបន្តតាមនីតិវិធីច្បាប់ ប៉ុន្តែសមត្ថកិច្ចរកមិនឃើញ។​
ទីតាំងសាខាធនាគារហត្ថា ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ រូបថតនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ អាន វិចិត្រ

មន្ត្រីចូលនិវត្តន៍ម្នាក់នៅខេត្តកំពង់ឆ្នាំងថាធនាគារហត្ថាបង្ខំឱ្យគាត់លក់ផ្ទះសងបំណុល

មន្ត្រីចូលនិវត្តន៍នៅខេត្តកំពង់ឆ្នាំង១រូបអះអាងថា រូបគាត់ត្រូវប្រធានធនាគារ​ហត្ថា​ប្រចាំខេត្ត​នេះបង្ខំឱ្យលក់ផ្ទះក្នុងតម្លៃទាបដើម្បីសងបំណុលបើមិនធ្វើដូច្នោះទេ​ប្រឈម​ការប្តឹងទៅ​តុលាការ​ឈានដល់ការរឹបអូសលក់ឡៃឡុង ខណៈអ្នកស្រីស្នើសុំបន្ថយចំនួន​បង់សង​បណ្តោះ​អាសន្នរង់ចាំការលក់ផ្ទះបានតម្លៃសមតាមទីផ្សារទើបសងផ្តាច់ទាំងស្រុង។​
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅក្រសួងកសិកម្ម រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

លោក ឌិត ទីណា បារម្ភពីការផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើឱ្យកសិករបាក់ទឹកចិត្ត

រដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្មអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយរួមទាំងអ្នកសារព័ត៌មានអាជីព និង អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក កុំផ្សព្វផ្សាយព័ត៌មានមិនពិតដែលបង្កឱ្យ​កសិករ​បាក់​ទឹកចិត្តមានភាពច្របូកច្របល់ជុំវិញបញ្ហាតម្លៃកសិផល​ ធ្វើឱ្យក្រសួងមិនអាចដោះស្រាយ​បញ្ហា​បាន។​
មន្ត្រីកំពុងជិះម៉ូតូចូលក្នុងបរិវេណសាលាស្រុកសង្កែ ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ បញ្ញា ឆ័ពណ្ណ

នាយករដ្ឋបាលស្រុកសង្កែរិះគន់ថាថ្នាក់លើតែងតាំងមន្ត្រីខុសនីតិវិធី

នាយករដ្ឋបាលសាលាស្រុកសង្កែខេត្តបាត់ដំបងបានដាក់លិខិតលាឈប់ពីតួនាទីដោយ​បញ្ជាក់​ថា លោកមិនពេញចិត្ត អាជ្ញាធរថ្នាក់ខេត្តតែងតាំងមន្ត្រីថ្នាក់ខេត្ត​ដូចគ្នា​ឱ្យមកកាន់​តួនាទី​ជាអភិបាល​រងស្រុកខុសនីតិវិធី។
ជនជាតិឥណ្ឌាម្នាក់កំពុងរង់ចាំទារលុយពីប្រជាពលរដ្ឋ ក្នុងសង្កាត់អូរតៅវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ រូបថតនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ បញ្ញា ឆ័ពណ្ណ

ជនជាតិឥណ្ឌាមួយចំនួនកំពុងដាក់លុយរាប់ឱ្យពលរដ្ឋនៅខេត្តប៉ៃលិន

ប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្តប៉ៃលិនអះអាង​ថា ពួកគាត់កំពុងតែប្រើប្រាស់​លុយ​កម្ចី​ពី​ជនជាតិឥណ្ឌាជាលក្ខណៈឯកជនក្នុងរូបភាពជាលុយរាប់ដែលគិតការប្រាក់២០ភាគរយ ប្រើ​ប្រាស់​អត្តសញ្ញាណបណ្ណជាវត្ថុធានា។​
គណៈកម្មការចំពោះកិច្ចកំពុងសាកសួរអ្នកពាក់ព័ន្ធក្នុងហេតុការបណ្តាលឱ្យអនុភូមិរូង ស្លាប់កាលពីពេលកន្លងទៅ នៅឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ រូបភាពផ្តល់ឱ្យ

តុលាការខេត្តកំពង់ធំសម្រេចឱ្យមន្ត្រីអាវុធហត្ថ​​៣នាក់រួចទោសពាក់ព័ន្ធនឹងករណីស្លាប់អនុភូមិ

សាលាដំបូងខេត្តកំពង់ធំចេញសាលក្រមបញ្ជាក់ថា មន្ត្រី​​​​​កងរាជអាវុធហត្ថ៣នាក់មិនមាន​កំហុសទេ​ជុំវិញករណីស្លាប់អនុភូមិរូង នៅឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយពួកគេ​នឹងត្រូវដោះលែងក្នុងរយៈពេល២ខែទៀតបើសិនជាមិនមានការប្តឹងឧទ្ធរណ៍ពីអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍។​
អាជីវករម្នាក់កំពុងអង្គុយចាំតូបលក់ និងជួលសម្លៀកបំពាក់នៅក្នុងបរិវេណប្រាសាទអង្គរធំ ក្នុងខេត្តសៀមរាប។ រូបថតថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ អាន វិចិត្រ

អាជីវករជួលសម្លៀកបំពាក់នៅតំបន់អង្គរចង់ប្រើផលិតផលក្នុងស្រុកជាងរបស់នាំចូល

អាជីវករជួលសម្លៀកបំពាក់ប្រពៃណីនៅតំបន់អង្គរអះអាងថា ពួកគេចង់យកផលិតផលក្នុង​ស្រុក​ជួលឱ្យភ្ញៀវជាតិ និងអន្តរជាតិ ឱ្យស្គាល់ពីស្នាដៃខ្មែរ ប៉ុន្តែអ្វីដែលជាឧបសគ្គនោះ​គឺ​ផលិតផលក្នុងស្រុកថ្លៃខ្ពស់ពេក។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម