សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាន វិចិត្រ

កូនជ្រូករបស់កសិករដែលចិញ្ចឹមជាលក្ខណៈគ្រួសារមួយកន្លែងនៅក្នុងក្រុងសំពៅពូន ខេត្តកណ្តាល។ រូបថតនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ អាន វិចិត្រ)

ជ្រូកផ្ទុះជំងឺឆ្លង និងងាប់នៅក្នុងខេត្តចំនួន៧សង្ស័យប៉េសជ្រូកអាហ្វ្រិក

ជ្រូកបានផ្ទុះជំងឺឆ្លង និងងាប់បន្តបន្ទាប់នៅក្នុងខេត្តចំនួន៧ ខណៈសមាគមអ្នកចិញ្ចឹមសត្វ និង​អ្នក​ជំនាញកំពុងតាមដាន ហើយដាក់ការសង្ស័យជំហានដំបូងថា អាចជាជំងឺប៉េសជ្រូកអាហ្វ្រិក។
ប្រជាពលរដ្ឋមានជម្លោះដីធ្លី កំពុងឈរត្រៀបត្រានៅមុខសាលាឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ដាក់ញត្តិដើម្បីស្នើសុំអន្តរាគមន៍រកដំណោះស្រាយ។ រូបថតនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

ប្រជាពលរដ្ឋជាង១០០នាក់នៅស្រុករមាសហែកស្នើឱ្យអាជ្ញាធរពន្លឿនដោះស្រាយបវិវាទដីធ្លី

ប្រជាពលរដ្ឋជាង១០០នាក់បានប្រមូលផ្តុំគ្នានៅសាលាឃុំអំពិល និងសាលាស្រុករមាសហែក ខេត្តស្វាយរៀងនៅព្រឹកថ្ងៃអង្គារនេះ ដើម្បីដាក់ញត្តិដោយជំរុញឱ្យជួយពន្លឿនដោះស្រាយជម្លោះដីធ្លីដែលពួកគាត់អះអាងថា ត្រូវបានក្រុមហ៊ុនមួយបានចូលគ្រប់គ្រងយកជាង១០ឆ្នាំមកហើយក្រោមរូបភាពទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាល។
ពលរដ្ឋធ្វើដំណើរលើបណ្តោយផ្លូវជាតិលេខ៦កាត់មុខសណ្ឋាគារមួយដែលកំពុងបិទទ្វារចោលក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងែទី ២១ ខែមីនា ឆ្នាំ២០២២។ អាន វិចិត្រ

អ្នកពឹងផ្អែកលើវិស័យទេសចរណ៍នៅសៀមរាបប្រឈមមុខជាថ្មីចំពោះការរឹតបន្តឹងរបស់ស្ថាប័នផ្តល់កម្ចី

អ្នកមានមុខរបរពឹងផ្អែកលើវិស័យទេសចរណ៍នៅក្នុងក្រុងសៀមរាបអះអាងថា ពួកគេកំពុងប្រឈមមុខជាថ្មីទៀតចំពោះគោលការណ៍ស្ថាប័ន​ធនាគារ និងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុដែលរឹតបន្តឹងចំពោះអ្នកដែលរកលុយបង់សងបំណុលមិនបានតាមកិច្ចសន្យា។ អ្នកទាំងនេះអះអាងថា ត្បិតភ្ញៀវទេសចរហាក់កើនឡើងបន្តិចមែន ប៉ុន្តែភាគច្រើនជាភ្ញៀវជាតិ ហើយពួកគេនៅតែរកចំណូលមិនបានទៀងទាត់សម្រាប់បង់សងបំណុលដដែល។
កសិករ ជួន ប៊ុនឈឿន កំពុងវែកស្រូវដើម្បីកាយផ្លូវទឹកបង្ហូរចេញពីស្រែ នៅឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២២។ រូបដោយ អាន វិចិត្រ

កសិករមួយចំនួននៅខេត្តកណ្តាលបារម្ភមិនមានលុយសងថ្លៃជី និងថ្នាំដោយសារទឹកលិចស្រូវ

កសិករមួយចំនួននៅក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល បង្ហាញការព្រួយបារម្ភថា ពួកគាត់មិនមានលុយសងថ្លៃជី និងថ្នាំគីមី ដោយសារបញ្ហាទឹកលិចស្រូវរបស់ពួកគាត់ ខណៈគ្រាប់ស្រូវមួយចំនួន​បានខូចទាំងស្រុង និងមួយចំនួនទៀតប្រឈមខូច។​
កសិករកាប់ស្វាយទាំងអស់ក្នុងចម្ការនៅឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាលនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។រូបភាពដោយ៖ អាន វិចិត្រ

ម្ចាស់ចម្ការដែលកាប់ហើយដាំដំណាំថ្មីរត់តាមតម្លៃទីផ្សារធ្លាក់ខ្លួនជំពាក់បំណុលរាប់ម៉ឺនដុល្លារ

អ្នកធ្វើការងារផ្នែកលើកស្ទួយវិស័យកសិកម្ម និងម្ចាស់ចម្ការមួយចំនួនលើកឡើងថាសកម្មភាពនៃការកាប់រើចម្ការចាស់ហើយដាំដំណាំថ្មីរត់ទៅតាមតម្លៃទីផ្សារនៅតែបន្តកើតមាន ហើយបានធ្វើឱ្យម្ចាស់ចម្ការខាតបង់ ហើយខ្លះធ្លាក់ខ្លួនទៅជាអ្នកជំពាក់បំណុលធ្ងន់ធ្ងរពីរាប់ម៉ឺនទៅរាប់សែនដុល្លារ និងខ្លះទៀតសម្រេចទុកដីទំនេរចោលហើយរកមុខរបរថ្មីផ្សេងវិញ។
ផ្ទះបណ្តែតទឹករបស់ប្រជាជនវៀតណាម ដែលត្រូវបានបណ្តេញចេញពីរាជធានីភ្នំពេញត្រូវ បានជាប់គាំងនៅតាមដងទន្លេមេគង្គនៅស្រុកលើកដែក ខេត្តកណ្តាលនៅច្រកព្រំដែនកម្ពុជា-វៀតណាម។ រូបថតថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

អាជ្ញាធរវៀតណាមនៅមិនទាន់ទទួលពលរដ្ឋខ្លួនដែលចាកចេញពីភ្នំពេញខណៈ ពួកគេកាន់តែជួបការលំបាក

ប្រជាពលរដ្ឋវៀតណាមប្រមាណ១០០គ្រួសារដែលអាជ្ញាធរកម្ពុជាតម្រូវឱ្យចាកចេញពីផ្ទៃទឹក​ក្នុងរាជធានីភ្នំពេញអះអាងថា ពួកគេកំពុងជួបការលំបាកវេទនារស់នៅលើផ្ទៃទន្លេ​ក្នុងទឹកដី​កម្ពុជាត្រង់ចណុចមួយក្នុងឃុំក្អមសំណ ខេត្តកណ្តាល ខណៈអាជ្ញាធរវៀតណាមមិន​ព្រមបើក​ព្រំដែនទទួលយកពួកគេ។​
ដបទឹកដែលអ្នកប្រើប្រាស់គ្រឿងញៀនយកធ្វើជាឧបករណ៍ប្រើប្រាស់រួចទុកចោលនៅក្នុងចម្ការល្មុតរបស់កសិករមួយកន្លែងនៅក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ជាទីដែលពួកគេតែងនាំគ្នាទៅប្រើប្រាស់។ រូបភាពថតនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ អាន វិចិត្រ

សមត្ថកិច្ចខេត្តកណ្តាលអះអាងថានៅស្រុកកោះធំមិនមានគ្រឿងញៀនច្រើន ដូចការលើកឡើងរបស់ពលរដ្ឋនោះទេ

សមត្ថកិច្ចខេត្តកណ្តាលបដិសេធព័ត៌មានដែលប្រជាពលរដ្ឋមួយចំនួននៅស្រុកកោះធំ លើក​ឡើងថា មានការចែកចាយគ្រឿងញៀនបើកចំហដូចផ្សារបន្លែត្រីសាច់ ហើយថា មន្ត្រីពាក់ព័ន្ធ​ប្រឹងប្រែង​ធ្វើកិច្ចការងារនេះគ្មានពេលឈប់សម្រាកនោះទេ។​
អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភត្រ្តា មានប្រសាសន៍នៅវេទិកាបរិស្ថានមួយនៅខេត្តកំពត។ រូបថតកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបភាពពីហ្វេសប៊ុក

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានចាត់ទុកការផ្តល់ពានរង្វាន់ដល់ចលនាមាតាធម្មជាតិ ជាការនៅពីក្រោយក្រុមជនល្មើស

កញ្ញា ឡុង គន្ធា និយាយថា៖ «យើងក៏មានការអាក់អន់ចិត្តដែរ ដែលអន្តរជាតិគាត់បានផ្តល់ពានរង្វាន់ឱ្យយើង ខណៈពេលដែលរដ្ឋាភិបាលបែរជាចាប់យើងដាក់ពន្ធនាគារ ហើយចោទយើងថា យើងបានប្រព្រឹត្តនូវកំហុសដែលខុសនឹងច្បាប់ថាយើងហ្នឹងរួមគំនិតក្បត់ ថាយើងញុះញង់អីជាដើមអ៊ីចឹង»។
ពេជ្រ ធារ៉េត ត្រូវបានឃាត់ខ្លួនក្រោយរងបណ្តឹងពីម្នាយក្មេកថាបានរាយខ្សែភ្លើងឆក់ប្រពន្ធស្លាប់ មុនពេលសមត្ថកិច្ចនាំខ្លួនយកទៅសួរចម្លើយនៅអធិការដ្ឋាននៅគរបាលស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១។ រូបភាព៖អគ្គស្នងការនគរបាលជាតិ

មន្ត្រីជំនាញសង្ស័យការស្លាប់របស់ពេជ្រ ធារ៉េតបណ្តាលមកពីការធ្វើទារុណកម្មអំឡុងពេលសួរចម្លើយ

អ្នកស្រី ពេជ្រ លីណា សរសេរថា៖«ស្នាអូន !! !! បងមិនធ្លាប់បោះបង់ការរកយុត្តិធម៌ឲ្យប្អូនទេ! បងនឹកប្អូនខ្លាំងណាស់ អ្នកដែលវ៉ៃប្អូន ធ្វើឲ្យប្អូនស្លាប់ទាំងឈឺចាប់ វេទនា គឺត្រូវតែទទួលទោស»។

ព័ត៌មានថ្មី

អត្ថបទពេញនិយម