សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋាភិបាលពង្រឹងការតាមដានជំងឺកូវីដ-១៩តាមព្រំដែន មុនចូលឆ្នាំចិន ខណៈការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ

ប្រទេសកម្ពុជា​នឹងពង្រឹង​ការតាមដាន​ជំងឺកូវីដ-១៩ នៅតាមព្រំដែន​ជាមួយ​ប្រទេសវៀតណាម​និងប្រទេសថៃ​នៅមុនថ្ងៃឈប់​សម្រាកបុណ្យចូលឆ្នាំ​ចិន​នៅសប្តាហ៍ក្រោយនេះ ខណៈដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រកាសថា​លោក​លើស​អាយុចាក់វ៉ាក់សាំងស៊ីណូហ្វាម ដែលនឹងមកដល់​កម្ពុជា​នៅល្ងាចថ្ងៃអាទិត្យនេះ។​
ប្រទេសកម្ពុជា​នឹងពង្រឹង​ការតាមដាន​ជំងឺកូវីដ-១៩ នៅតាមព្រំដែន​ជាមួយ​ប្រទេសវៀតណាម​និងប្រទេសថៃ​នៅមុនថ្ងៃឈប់​សម្រាកបុណ្យចូលឆ្នាំ​ចិន​នៅសប្តាហ៍ក្រោយនេះ ខណៈដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រកាសថា​លោក​លើស​អាយុចាក់វ៉ាក់សាំងស៊ីណូហ្វាម ដែលនឹងមកដល់​កម្ពុជា​នៅល្ងាចថ្ងៃអាទិត្យនេះ។​

ប្រទេសកម្ពុជា​នឹងពង្រឹង​ការតាមដាន​ជំងឺកូវីដ-១៩ នៅតាមព្រំដែន​ជាមួយ​ប្រទេសវៀតណាម​និងប្រទេសថៃ​នៅមុនថ្ងៃឈប់​សម្រាកបុណ្យចូលឆ្នាំ​ចិន​នៅសប្តាហ៍ក្រោយនេះ ខណៈដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រកាសថា​លោក​លើស​អាយុចាក់វ៉ាក់សាំងស៊ីណូហ្វាម ដែលនឹងមកដល់​កម្ពុជា​នៅល្ងាចថ្ងៃអាទិត្យនេះ។​

បរិមាណវ៉ាក់សាំងស៊ីណូហ្វាម​ដំបូង​របស់ក្រុមហ៊ុន​ឱសថចិនឈ្មោះ វិទ្យាស្ថានផលិតផលជីវសាស្ត្រក្រុងប៉េកាំង (Beijing Institute of Biogical Products) នឹងមកដល់ប្រទេសកម្ពុជា​នៅថ្ងៃអាទិត្យនេះ​ហើយនឹងត្រូវ​បានទទួលយក​ដោយលោកនាយករដ្ឋមន្រ្តី នេះបើយោងតាមការបង្ហោះសារ​នៅលើទំព័រហ្វេសប៊ុករបស់លោក។

ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលកំពុងតែបង្កើនការឃ្លាំមើលពលករចំណាកស្រុក ដែលវិលត្រឡប់មក វិញ អំឡុងពេលឈប់សម្រាកចូលឆ្នាំចិននៅសប្តាហ៍ក្រោយ ដើម្បីធ្វើឲ្យប្រាកដថា មិនមានករណីឆ្លងកើនឡើង។

កាលពីព្រឹកថ្ងៃសុក្រ​ លោក ហ៊ុន សែន បានសរសេរនៅ​លើទំព័រហ្វេសប៊ុក​របស់លោកថា លោកនិងមន្ត្រីជាន់ខ្ពស់ដទៃទៀត​នឹងក្លាយជា​អ្នកដំបូងគេ​ដែលត្រូវចាក់វ៉ាក់សាំងនេះ នៅមន្ទីរពេទ្យកាល់ម៉ែតនៅថ្ងៃទី១០ ខែកុម្ភៈ ប៉ុន្តែរដ្ឋមន្រ្តីក្រសួងការពារជាតិលោក ទៀ បាញ់ នឹងមិនត្រូវបានចាក់ថ្នាំបង្ការមេរោគនេះទេ ពីព្រោះលោកបានចាក់វ៉ាក់សាំងរួចហើយ។ លោក ហ៊ុន សែន មិនបានបញ្ជាក់លម្អិតថា តើលោក ទៀ បាញ់ ត្រូវបានចាក់វ៉ាក់សាំងនៅពេលណាឬដោយរបៀបណាទេ។

ប៉ុន្តែនៅល្ងាចថ្ងៃសុក្រ លោក ហ៊ុន សែន បានសរសេរសារ​នៅលើហ្វេសប៊ុក​របស់លោក​ម្តងទៀត ដោយបញ្ជាក់ថា វ៉ាក់សាំងស៊ីណូហ្វាម អាចចាក់​លើមនុស្សចាប់ពី​អាយុ១៨ ដល់៥៩ឆ្នាំប៉ុណ្ណោះ។​ សម្រាប់លោក​ និងមន្ត្រីជាន់ខ្ពស់​ផ្សេងទៀត ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង​មិនអាចចាក់បាននោះទេ។

លោកនាយករដ្ឋមន្ត្រីសរសេរថា៖ «ខ្ញុំទើបបានទទួល​ព័ត៌មានតាម​រយៈក្រសួងសុខាភិបាល​ដែលបាន​ទទួលលិខិតផ្លូវការ​ពីការិយាល័យ​នៃទីប្រឹក្សា​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​ប្រចាំស្ថានទូត​នៃសាធារណ​រដ្ឋប្រជាមានិតចិន​ប្រចាំព្រះរាជាណាចក្រកម្ពុជា​ដែលបញ្ជាក់ថា​វ៉ាក់សាំងឈ្មោះ

ស៊ីណូហ្វាម​(Sinopharm)ចាក់បានតែមនុស្ស​មានអាយុពី១៨ឆ្នាំ​ទៅ៥៩ឆ្នាំ​តែប៉ុណ្ណោះ»

លោកបន្ថែមថា៖ «សម្រាប់ខ្ញុំដែល​មានអាយុជាង៦៨ឆ្នាំ​ទៅហើយ​មិនទាន់អាចចាក់​បានទេ។

ដូចនេះគម្រោងចាក់វ៉ាក់សាំង​ដែលគ្រោង​ចាក់នៅថ្ងៃទី១០កុម្ភៈ២០២១​នៅមន្ទីរពេទ្យកាល់ម៉ែត្រ​នឹងត្រូវលុបចោល»

លោក ទៀ បាញ់ និងអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។

លោករដ្ឋមន្រ្តី ទៀ បាញ់ និងឯកអគ្គរដ្ឋទូតចិន វ៉ាង វិនធាន បានចុះជួបបុគ្គលិកនៅមន្ទីរពេទ្យព្រះ កេតុមាលាកាលពីថ្ងៃពុធ ទីដែលគេនឹងរក្សាទុកចំនួនពាក់កណ្តាលនៃថ្នាំចំនួន ៦០០.០០០ដូស។

លោក ស្រី វ៉ាន់ថា អនុប្រធានមន្ទីរពេទ្យព្រះកេតុមាលាបានមានប្រសាសន៍ថា មន្ទីរពេទ្យបានរៀបចំកន្លែងសម្រាប់ដាក់វ៉ាក់សាំង។ វ៉ាក់សាំងស៊ីណូហ្វាម និងវ៉ាក់សាំង Astra Zeneca តម្រូវឱ្យមានសីតុណ្ហ ភាពទូរទឹកកកធម្មតាមិនដូចវ៉ាក់សាំង Moderna និង Pfizer ទេ។

លោក វ៉ាន់ថា បាននិយាយថា៖ «យើងរក្សាទុកវ៉ាក់សាំងសម្រាប់បុគ្គលិកយោធាប៉ុណ្ណោះ គឺប្រហែល ជា ៣០០.០០០ដូស»

យោងតាមរបាយការណ៍ពីកម្មវិធី COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោកបានអោយដឹងថា ប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំងប្រភេទ Astra Zeneca ជិត ១,៣ លានដូស នៅត្រឹមត្រីមាសទី ២ នៃឆ្នាំនេះ។ កម្មវិធីសកលនេះ មានគោលបំណងចែកចាយវ៉ាក់សាំងស្មើៗគ្នាដល់ប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេស ដែលមានការអភិវឌ្ឍតិចតួច។

សរុបទាំងវ៉ាក់សាំងស៊ីណូហ្វាមនិងAstraZeneca ប្រទេសកម្ពុជានឹងមានជិត ២ លានដូស ដែលអាចត្រូវបានប្រើសម្រាប់ប្រជាជន ១ លាននាក់។ ប្រទេសកម្ពុជាអាចរំពឹងថា នឹងទទួលបានវ៉ាក់សាំងបន្ថែមទៀតពីកម្មវិធី COVAX ដែលផ្តល់ការចាក់វ៉ាក់សាំងរហូតដល់ ២០ ភាគរយនៃចំនួនប្រជាជននៅក្នុងប្រទេសនេះ។

កាលពីថ្ងៃព្រហស្បតិ៍ លោក ហ៊ុន សែន បានថ្លែងថា លោកមានការព្រួយបារម្ភអំពីវីរុសបម្លែងថ្មី ចូលពីប្រទេសវៀតណាម ក៏ដូចជាការផ្ទុះឡើងដែលកំពុងកើតមាននៅក្នុងប្រទេសថៃ។ យ៉ាងហោចណាស់ ពលករចំណាកស្រុកកម្ពុជាចំនួន ៩០ នាក់ដែលវិលត្រឡប់មកពីប្រទេសថៃបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺនេះ។

លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើយើងមិនយកចិត្តទុកដាក់ទេ  ប្រទេសរបស់យើងនឹងត្រូវខ្ទេចខ្ទាំដោយសារវីរុសកូវីដ-១៩ ដែលចូលមកពីប្រទេសវៀតណាមនិងថៃ»។

លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការដឹកជញ្ជូនទំនិញនឹងនៅតែបន្តហើយនឹងមិនប៉ះ ពាល់ដល់ពាណិជ្ជកម្មជាមួយប្រទេសជិតខាងឡើយ។

កាលពីថ្ងៃទី៤ ខែកុម្ភៈរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងស៊ីណូហ្វាមក្នុង «លក្ខខណ្ឌនៃការប្រើប្រាស់បន្ទាន់»។ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាលក៏បានចេញសេចក្តីណែនាំស្នើឱ្យមន្រ្តីព្រំដែនត្រូវតែប្រុងប្រយ័ត្នចំពោះប្រជាជន ដែលចូលឬចាកចេញពីប្រទេសវៀតណាម។

លោក ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា៖ «អាជ្ញាធរពាក់ព័ន្ធជាពិសេសខេត្តទាំងអស់ដែលស្ថិត នៅតាមព្រំដែនជាមួយប្រទេសវៀតណាម ត្រូវត្រួតពិនិត្យសុខភាពរបស់អ្នកដំណើរដែលធ្វើដំណើរចេញចូលតាមច្រកព្រំដែនយ៉ាងហ្មត់ចត់និងធ្វើតេស្តអ្នកដំណើរទាំងអស់ ដែលធ្វើដំណើរចូលមកប្រទេសកម្ពុជានិងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ »។

ខេមបូចាបានទាក់ទងទៅកាន់ទាំងមន្រ្តីខេត្តកណ្តាលនិងខេត្តតាកែវ ដែលបាននិយាយថា ពួកគេកំពុងចាត់វិធានការបង្ការបន្ថែមដើម្បីធ្វើឲ្យប្រាកដថា មនុស្សគ្រប់គ្នា ដែលឆ្លងកាត់ព្រំដែនត្រូវបានធ្វើតេស្តនិងបញ្ជូនទៅធ្វើចត្តាឡីស័ក។

លោក លី សាវ៉េត អភិបាលរងខេត្តតាកែវបានមានប្រសាសន៍ថា អាជ្ញាធរខេត្តបានចាត់វិធានការបន្ថែមរួចហើយ ដើម្បីតាមដានការចេញចូលតាមព្រំដែន ហើយស្រុកទាំងបួនជាប់ព្រំដែនកំពុងធ្វើ ការ ដើម្បីការពារវីរុសកូវីដ-១៩ ។

លោក សាវ៉េត មានប្រសាសន៍ថា៖ «យើងគ្រាន់តែរំលឹកដល់កងកម្លាំងនិងមន្ត្រីរបស់យើងឲ្យយកចិត្តទុកដាក់បន្ថែម»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Border COVID-19 surveillance enhanced ahead of Chinese New Year, vaccinations to begin next week

116 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម