សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្ពុជា និងថៃ នឹងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅតំបន់មានជម្លោះ

ក្រុម​ការងារ​វាស់វែង​ចម្រុះ​កម្ពុជា-ថៃ ថតរូប​ពីលើ​អាកាស​ដោយ​ប្រើ​ដ្រូន ដើម្បី​បង្កើត​ផែនទី​រូបថត មុន​នឹង​បោះ​បង្គោល​បណ្ដោះ​អាសន្ន​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​លេខ ៤២ និង​លេខ ៤៧ ដែល​គ្របដណ្ដប់​លើ​ភូមិ​ព្រៃចាន់ និង​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ប្រទេស​កម្ពុជា និង​ស្រុក​គោកស៊ូង ខេត្ត​ស្រះកែវ ប្រទេស​ថៃ។ (AKP)
ក្រុម​ការងារ​វាស់វែង​ចម្រុះ​កម្ពុជា-ថៃ ថតរូប​ពីលើ​អាកាស​ដោយ​ប្រើ​ដ្រូន ដើម្បី​បង្កើត​ផែនទី​រូបថត មុន​នឹង​បោះ​បង្គោល​បណ្ដោះ​អាសន្ន​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​លេខ ៤២ និង​លេខ ៤៧ ដែល​គ្របដណ្ដប់​លើ​ភូមិ​ព្រៃចាន់ និង​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ប្រទេស​កម្ពុជា និង​ស្រុក​គោកស៊ូង ខេត្ត​ស្រះកែវ ប្រទេស​ថៃ។ (AKP)

កម្ពុជា​ និង​ថៃ នឹង​ចាប់​ផ្ដើម​អនុវត្ត​ការងារ​បោះ​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន ដើម្បីកំណត់​ខណ្ឌសីមា​តំបន់​មាន​ជម្លោះ នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ក្រោយ​ពី​ក្រុមការងារ​បាន​ចុះ​វាស់វែង​រួម​គ្នា​លើ​ផ្ទៃដី​ប្រវែង ៥,៣ គីឡូម៉ែត្រ ដោយ​ប្រើប្រាស់​រូបភាព​ពី​អាកាស​ដែល​បាន​មក​ពី​ការ​ថត​ដោយប្រើ​ដ្រូន។

ទោះយ៉ាងណា អ្នកវិភាគបានលើកឡើងថា ជម្លោះកន្លងមកបង្ហាញមេរៀនសំខាន់មួយគឺ ការរក្សាការសម្ងាត់ និងសកម្មភាពឯកតោភាគីដើម្បីបង្កើត «អង្គហេតុជាក់ស្តែង» អាចធ្វើឱ្យ​ដំណើរ​​ការបោះខណ្ឌសីមាដែលជាបច្ចេកទេស ក្លាយជាវិបត្តិជាតិបាន។

ក្រុមការងារវាស់វែងចម្រុះ បានថតរូបភាពពីលើអាកាសនៅចន្លោះបង្គោលព្រំដែន ដោយគ្របដណ្ដប់ ៧៦ ភាគរយ នៃផ្ទៃដីដែលត្រូវការ ចាប់ពីបង្គោលលេខ ៤២ ដល់ ៤៧ ចាប់តាំងពីថ្ងៃទី ១៩ ខែវិច្ឆិកា មក បន្ទាប់ពីមានកិច្ចប្រជុំពិសេសនៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ កាលពីខែតុលា។

ការ​ថត​រូបភាព​ពីលើ​អាកាស​ដោយ​ប្រើ​ដ្រូន បាន​បង្កើត​ផែនទី​រូបថត ដើម្បី​ជួយ​ដល់​ការ​បោះ​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន នៅ​តាម​បង្គោល​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ព្រៃចាន់ និង​ភូមិ​ជោគជ័យ ដែល​មាន​ជម្លោះ ក្នុង​ខេត្ត​បន្ទាយមានជ័យ។ ថៃ​អះអាង​ថា តំបន់​ទាំង​នេះ​ជា​ផ្នែក​មួយ​នៃភូមិ​បាន​ណងយ៉ាកែវ និង​ភូមិ​ក្នុង​ខេត្ត​ស្រះកែវ នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ AKP កាល​ពី​យប់​មិញ។

ដោយ​ឡែក ក្រុម​ការងារ​វាស់វែង​ចម្រុះ បាន​បោះ​បង្គោល​បណ្ដោះអាសន្ន​ចំនួន ១៥៨ ក្នុង​ចំណោម ១៦៦ បង្គោល រវាង​បង្គោល​លេខ ៥២ និង ៥៩ ក្នុង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ដែល​សម្រេច​បាន​ប្រហែល ៩៥%។ ការងារ​នេះ​បាន​ដំណើរការ​ចាប់​ពី​ថ្ងៃ​ទី៨ ដល់​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា។ ភាគី​ទាំង​សង​ខាង​រំពឹង​ថា នឹង​បញ្ចប់​ការងារ​ដែល​នៅ​សេសសល់​ត្រឹម​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ហើយ​នឹង​បន្ត​ការ​ថត​រូបភាព​ពី​អាកាស​ដោយ​ប្រើ​ដ្រូន តាម​បណ្ដោយ​ខ្សែ​ព្រំដែន​នេះ ចាប់​ពី​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា។ 

បើ​តាម​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​អង្គារ ការបោះ​ខណ្ឌសីមា​ព្រំដែន​បណ្ដោះអាសន្ន ដែល​បាន​បង្កើន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​ទឹកដីគឺ «មិន​មែន​ជា​កិច្ចការ​ថ្មី​ទាំងស្រុង​នោះ​ទេ»

លោក​បាន​ពន្យល់​ថា ការ​បោះ​បង្គោល​ព្រំដែន គឺ​ជា​ដំណើរការ​បច្ចេកទេស​ដែល​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ការ​ជាមួយ​គ្នា​អស់​រយៈពេល​ជិត ២០ឆ្នាំ​មក​ហើយ ដោយ​កត់​សម្គាល់​ថា បង្គោល​បណ្ដោះអាសន្ន គឺ​ស្រប​តាម​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ២០០០ ស្របតាមបែបបទការងារ (TOR) ឆ្នាំ២០០៣ និង​ស្មារតី​នៃកំណត់ហេតុ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​នា​ពេល​ថ្មីៗ​នេះ។

លោកបានបង្ហោះលើហ្វេសប៊ុករបស់លោកថា៖ «ខ្ញុំបានឃើញ មានការជជែកគ្នាជាច្រើននៅតាមបណ្ដាញសង្គម អំពី[ កម្ពុជា]ការបាត់បង់ ឬការទទួលបានដី បន្ទាប់ពីការវាស់វែង និងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននេះ»។​

លោកនាយករដ្ឋមន្រ្តីកម្ពុជា បានបន្ថែមថា៖ «ខ្ញុំសូមបញ្ជាក់ថា គោលដៅនៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្នខាងលើនេះមិនមែនដើម្បីគណនាអំពីការចំណេញ ឬខាតដីនោះទេ ប៉ុន្តែគោលដៅចម្បង គឺដើម្បីកំណត់នូវការខណ្ឌសីមានៅលើដីជាក់ស្តែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវ និងច្បាស់លាស់រវាងប្រទេសកម្ពុជានិងថៃ ដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង និងច្បាប់អន្តរជាតិ»

ក្រុម​ការងារ​វាស់វែង​ចម្រុះ​កម្ពុជា-ថៃ ថតរូប​ពីលើ​អាកាស​ដោយ​ប្រើ​ដ្រូន ដើម្បី​បង្កើត​ផែនទី​រូបថត មុន​នឹង​បោះ​បង្គោល​បណ្ដោះ​អាសន្ន​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​លេខ ៤២ និង​លេខ ៤៧ ដែល​គ្របដណ្ដប់​លើ​ភូមិ​ព្រៃចាន់ និង​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ប្រទេស​កម្ពុជា និង​ស្រុក​គោកស៊ូង ខេត្ត​ស្រះកែវ ប្រទេស​ថៃ។ (AKP)

អ្នក​វិភាគ​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា លោក សេង វ៉ាន់លី បានមានប្រសាសន៍ថា ទោះបីជាបង្គោលបណ្ដោះអាសន្នមានន័យថា គ្រាន់តែជាបណ្ដោះអាសន្នក៏ដោយ ក៏នៅតែមានហានិភ័យដែរ ប្រសិនបើភាគីណាមួយចាប់ផ្ដើមចាត់ទុកខ្សែព្រំដែនបណ្ដោះអាសន្នជាព្រំដែន «ពិតប្រាកដចុងក្រោយ»នៅក្នុងជីវភាពប្រចាំថ្ងៃ ដូចជាការប្រើប្រាស់នគរបាល ការហាមឃាត់ការធ្វើកសិកម្ម ឬការផ្លាស់ប្ដូរទីតាំងការិយាល័យរដ្ឋបាលមូលដ្ឋានជាដើម។ សកម្មភាពទាំងនោះនឹងធ្វើឱ្យខ្សែបន្ទាត់បណ្ដោះអាសន្ននោះអាចក្លាយជា«ព្រំដែនជាក់ស្តែងបន្តិចម្ដងៗ» ទោះបី​ជាឯកសារផ្លូវការនិយាយថាគ្រាន់តែបណ្តោះអាសន្នក៏ដោយ។

លោកបានថ្លែងថា៖ «បង្គោលទាំងនេះទំនងជានឹងមានឥទ្ធិពលលើសន្ធិសញ្ញាចុងក្រោយ ដោយផ្តល់ឱ្យភាគីទាំងពីរនូវមូលដ្ឋានបច្ចេកទេសរួមគ្នា តាមរយៈការប្រើប្រាស់ដ្រូន និងផែនទីពីលើអាកាស ដែលកាត់បន្ថយភាពមិនច្បាស់លាស់។ ប៉ុន្តែ ពួកវាក៏អាចបង្កើតជាផលប៉ះពាល់មួយផងដែរ ពីព្រោះនៅពេលដែលអ្នកភូមិរស់នៅតំបន់ខ្សែព្រំដែនដែលបានកំណត់រួចហើយ ឱកាសដើម្បីកែសម្រួលវានៅពេលក្រោយនឹងកាន់តែរួមតូច»

លោក វ៉ាន់លី បាន​កត់​សម្គាល់​ថា ដើម្បី​ធានា​ដល់​ប្រជាជន​កម្ពុជា​ថា គ្មាន​ទឹកដី​ណាត្រូវ​បាន​បាត់បង់​នោះ​ទេ រដ្ឋាភិបាល​អាច​បោះពុម្ព​សេចក្ដី​សង្ខេប​នៃ​សេចក្ដី​ណែនាំ​បច្ចេកទេស និង​វិធីសាស្ត្រ​វាស់វែង​ដែល​បាន​ប្រើ​សម្រាប់​បង្គោល​លេខ ៤២ ដល់ ៤៧ និង ៥២ ដល់ ៥៩​។

លោកបានបន្ថែមថា ពួកគេក៏គួរតែសន្យាជាសាធារណៈថា គ្មានការផ្លាស់ប្ដូររដ្ឋបាលស៊ីវិល ឬអាជ្ញាធរដីធ្លីណាមួយទេ ខណៈដែលបង្គោលទាំងនេះនៅតែជាបណ្ដោះអាសន្ន។ ពួកគេក៏គួរតែកំណត់កាលវិភាគច្បាស់លាស់សម្រាប់ការត្រួតពិនិត្យឡើងវិញ ដែលភ្ជាប់ទៅនឹងកិច្ចប្រជុំ JBC លើកក្រោយ ទាំងអស់នេះគឺស្របតាមកិច្ចព្រមព្រៀង «ដោយគ្មានការរើសអើង»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia and Thailand to Install Temporary Demarcation Border Posts At Disputed Zones

286 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម