សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហៅកាត់ថា CITA បានចាប់ផ្ដើមដំណើរធម្មយាត្រារបស់ខ្លួនតាមការគ្រោងទុក ដោយចាកចេញពីរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ឆ្ពោះទៅខេត្តពោធិ៍សាត់ ដែលត្រូវឆ្លងកាត់ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង ក្នុងរយៈពេលប្រហែល ១០ថ្ងៃ និងមានអ្នកចូលរួមប្រមាណ ៥០នាក់ ក្រោមប្រធានបទ “សីលធម៌សង្គម” ។
គិតត្រឹមថ្ងៃទី៦នៃធម្មយាត្រា ទាំងមន្ត្រីសិទ្ធិមនុស្សដែលតាមឃ្លាំមើល ទាំងអ្នកហែក្បួនបានឱ្យដឹងថា ដំណើរឆ្លងកាត់ទឹកដីខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង ពុំមានសញ្ញាណាដែលបង្ហាញពីការរឹតត្បិតឬបំភិតបំភ័យដល់ក្រុមអ្នកហែក្បួនឡើយក្រៅពីការតាមឆ្មក់ថតរូបភាព ។ ដោយឡែកពេលចូលដល់ទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ មានអ្នកតាមប្រមាញ់និងថតសកម្មភាពរហូត ទាំងពេលហែក្បួនទាំងពេលឈប់សម្រាកតាមដំណាក់ផ្លូវ ។
38 views