សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

គម្រោងឥណទានកាបូននៅតែយាយីជីវភាពជនជាតិដើមភាគតិច

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង​នា​តំបន់​​អារ៉ែង​​ នៃ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង កំពុង​តស៊ូ​​​រក្សាការពារ​​ដី​កេរ​ដូនតា​របស់​ពួកគាត់ ​ពី​ការ​ដាក់​បញ្ចូល​​ក្នុង​គម្រោង​រេដបូកនៃ​​តំបន់​ជួរ​ភ្នំ​​ក្រវាញ​ខាងត្បូង ។ ការអនុវត្តការអភិរក្ស ដែលដឹកនាំដោយក្រសួង​បរិស្ថាន និងក្រុមអភិរក្សនៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) ​នាំ​មក​នូវ​ការចាប់ខ្លួន ការរឹតបន្តឹងការចូលទៅប្រកប​ការងារ​លើ​ដីស្រែចម្ការវិលជុំ និងបង្ក​ឱ្យមាន​​ការភ័យខ្លាចកាន់តែខ្លាំងឡើងៗ ក្នុងចំណោមប្រជាពលរដ្ឋ​ដែលការ​រស់​នៅ​របស់​ពួក​គាត់​ពឹងផ្អែកទាំង​ស្រុង​តែ​​លើ​ដី​ស្រែ​ចម្ការ ។

ទោះបីជាមានការសន្យាអំពីកំណែទម្រង់ក៏ដោយ ក៏ជនជាតិដើមភាគតិចនៅតែ​ប្រឈម​នឹងការគំរាមកំហែងខាង​ផ្លូវ​ច្បាប់ និងបញ្ហាសេដ្ឋកិច្ច ខណៈគម្រោងនេះ​បង្កើត​ឥណទានកាបូនសម្រាប់ទី​ផ្សារ​អន្តរជាតិ ។ វីដេអូឯកសារនេះបង្ហាញ​អំពីតម្លៃ​នៃ​ជីវិត​​មនុស្ស និង​ទីផ្សារកាបូន ព្រមទាំង​ការតស៊ូរវាងការការពារព្រៃឈើ និងការគោរព​សិទ្ធិជនជាតិដើមភាគតិច ៕

49 views
វីដេអូទាំងអស់
មិនមានវីដេអូទៀតទេ