ធនាគារពិភពលោកផ្តល់ឥណទាន៤០លានដុល្លារសម្រាប់គម្រោងបណ្ដុះបណ្ដាលជំនាញដល់ពលរដ្ឋកម្ពុជា
ធនាគារពិភពលោក (World Bank) បានអនុម័តឥណទាន៤០លានដុល្លារសម្រាប់កម្ពុជា ដែលនឹងប្រើប្រាស់លើគម្រោងបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណជា៣៣ ០០០នាក់ ក្នុងន័យពង្រឹងជំនាញពួកគេ និងបង្កើនឱកាសក្នុងទីផ្សារការងារ។ ឥណទានបានពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់អនាគារពិភពលោក ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពការងារទាក់ទងនឹងជំនាញនៅក្នុងចំណោមកម្លាំងពលកម្មក្នុងប្រទេស និងជួយបង្កើនលក្ខណៈសម្បត្តិទទួលបានការងារ និងរកប្រាក់ចំណូលបានរបស់កម្មករ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកកាលពីថ្ងៃសុក្រ។