សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សេដ្ឋកិច្ច

ទឹកជ្រោះប៊ូស្រាខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ (ខេមបូចា/ឃួន ណារីម)

ព្រលានយន្តហោះថ្មីមណ្ឌលគិរីនឹងជួយជំរុញកំណើនទេសចរណ៍ សេដ្ឋកិច្ច តែក៏មានក្ដីបារម្ភពីការបាត់បង់ព្រៃឈើ

រដ្ឋាភិបាលកម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​មួយ​ឈ្មោះ​ថា​​ Focus Trans Global Venture Co Ltd (FTGV) សិក្សា​ពី​ការ​សាង​សង់​អាកាស​យានដ្ឋាន​ថ្មី​មួយ​ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​ជា​ការ​វិនិយោគ​តាម​ទម្រង់​សាងសង់ ធ្វើអាជីវកម្ម និង​ផ្ទេរ ឬ​ហៅ​កាត់​ថា​ BOT នេះ​បើ​តាមសេចក្តីសម្រេចរបស់ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ២០២៤​។ ​អ្នក​នាំពាក្យ​អាកាស​ចរណ៍​ស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា បាន​ឲ្យ​ដឹង​ថា​អាកាស​យានដ្ឋាន​នេះ​​គ្រោង​ចំណាយថវិកាចំនួន​​៣០០​លាន​ដុល្លារ ប៉ុន្តែ​ថវិកា​អាច​កើន​​ឡើង​ដល់​រាប់​ពាន់​លាន​ដុល្លារ​ដោយ​រួមបញ្ចូល​ទាំង​ការ​សាងសង់​ទីក្រុង​រណប និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពហុបំណង​។​​ លោក​មាន​ប្រសាសន៍​ថា​ក្រុម​ហ៊ុន​…
អង្គការយូណេស្កូបានបង្ហាញក្ដីបារម្ភលើគម្រោងក្រុមហ៊ុនNagaCorp សាងសង់រមនីយដ្ឋាន និងសួនកម្សាន្តនៅក្បែរបុរាណស្ថានអង្គរ ក្នុងខេត្តសៀមរាប។ ខេមបូចា/ព្រីង សំរាំង

អង្គការយូណេស្កូព្រមានថា៖ គម្រោងរមណីយដ្ឋានរបស់ក្រុមហ៊ុន NagaCorp អាចប៉ះពាល់តម្លៃសកលរបស់អង្គរ

រមនីយដ្ឋានផ្ដល់នូវការកម្សាន្តបែបចម្រុះមួយឈ្មោះថា «បឹងអង្គរដ៏អច្ឆរិយ» (Angkor Lake of Wonder) ដែលវិនិយោគដោយក្រុមហ៊ុន NagaCorp ក្នុងទឹកប្រាក់៣៥០លានដុល្លារ នៅជិតតំបន់ឧទ្យានអង្គរ ត្រូវបានភ្នាក់ងារអង្គការសហប្រជាជាតិថា «អាចធ្វើឲ្យប៉ះពាល់ដល់តម្លៃជាសកល» នៃទីក្រុងបុរាណ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមួយនេះ ។
បុគ្គលិកចាក់សាំងម៉ូតូឲ្យអតិថិជន នៅស្ថានីយមួយក្នុងទីក្រុងភ្នំពេញ។ បញ្ញា ឆព័ណ្ណ

រោងចក្រចម្រាញ់ប្រេងពន្យាពេលសាងសង់ ខណៈប្រេងឆៅកម្ពុជាត្រូវនាំចេញទាំងស្រុង

មន្ត្រីនៃក្រសួងរ៉ែ និងថាមពល ឲ្យដឹងថាតម្លៃប្រេងនៅកម្ពុនឹងមិនអាចធ្លាក់ចុះបានទេ ទោះបីជាកម្ពុជាបានជាប់ឈ្មោះជាប្រទេសផលិតប្រេងកាលពីខែមុន ដោយថា១០០ភាគរយនៃប្រេងឆៅនឹងនាំចេញទៅក្រៅប្រទេស ខណៈរោងចក្រចម្រាញ់ប្រេងកម្ពុជាមិនទាន់បានសាងសង់នៅឡើយ។
កំណើនវិនិយោគចិនបានមើលឃើញថាមានភាពប្រហាក់ប្រហែលនឹងការកើនឡើងក្រុមហ៊ុនសំណង់ពីប្រទេសចិន ចូលមកកម្ពុជាដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ បញ្ញា ឆព័ណ្ណ

អ្នកជំនាញថា វិនិយោគចិនកើនកាន់តែច្រើន ធ្វើឲ្យកម្ពុជាពឹងពាក់ចិនកាន់តែខ្លាំង

ស្ថានទូតចិនប្រចាំទីក្រុងភ្នំពេញប្រកាសថាការវិនិយោគរបស់ប្រទេសខ្លួនក្នុងប្រទេសកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង ខណៈក្រុមអ្នកឃ្លាំមើលថានេះជាកាដូសម្រាប់ភាពស្មោះត្រង់របស់កម្ពុជាលើមិត្តជិតស្និទ្ធមួយនេះ។
ទិដ្ឋភាពនៅអណ្ដូងប្រេង ដែលប្រតិបត្តិការដោយក្រុមហ៊ុន KrisEnergy និងរដ្ឋាភិបាលកម្ពុជាក្នុងឈូងសមុទ្រថៃ។ KrisEnergy

កម្ពុជាទទួលបានដំណក់ប្រេងលើកដំបូង បន្ទាប់ពីបានពន្យាពេលជាច្រើនឆ្នាំ

កម្ពុជាចាប់​ផ្ដើម​បូមប្រេង​លើក​ដំបូង​របស់​ខ្លួន​ ដែល​ការអភិវឌ្ឍ​នេះ ត្រូវ​​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ហៅ​ថា «ជាពរជ័យ» ខណៈ​ក្រុម​អ្នក​ឃ្លាំ​មើល​ទាមទារ​ឲ្យ​មាន​តម្លាភាព​លើ​ការ​គ្រប់គ្រង​ចំណូលបានពី​ប្រេង ដើម្បី​ចៀង​វាង​ «បណ្ដាសារប្រេង» ដែលអាច​បំផ្លាញ​ដល់​ផលិត​កម្មធំៗ​ផ្សេង​ទៀត​របស់ជាតិ​។​
អ្នកធ្វើប្រហុកកំពុងរើសត្រី និងលាងសម្អាតត្រីរៀល សម្រាប់ធ្វើប្រហុក។ បញ្ញា ឆព័ណ្ណ

ត្រីឡើងថ្លៃ និងបរិមាណមានតិច ធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មប្រហុក

នៅ​ច្រាំង​ទន្លេ​សាប​ក្នុង​​ស្រុក​ពញាឮ ខេត្ត​កណ្ដាល មនុស្ស​ច្រើន​កុះករ​កំពុងរង់ចាំទិញត្រីពីក្រុម​អ្នក​នេសាទតូចៗ ដែល​ទទួល​ត្រី​បន្តពី​ម្ចាស់​ដាយ ដែល​ទទួល​បាន​អាជ្ញាបណ្ណ​ចាប់ត្រី នៅ​ទន្លេ​សាប។ នៅ​ទី​នោះ​មនុស្ស​ជា​ច្រើន​បាន​រង់ចាំ​យ៉ាងអន្ទះសា​ដើម្បី​ទិញ​ត្រី​សម្រាប់​ធ្វើ​ប្រហុក​។​

កម្ពុជា​ចុះ​​​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​មួយ​ចិន​

មន្រ្តី​ជាន់ខ្ពស់ចិន​និង​កម្ពុជា​នៅ​ថ្ងៃទី១២ ខែ​តុលា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-ចិន​ (CCFTA) ដែល​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំចូល​ទំនិញ​ទៅ​កាន់​ទី​ផ្សារ​ចិន​បាន​កាន់​តែ​ច្រើន និង​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​កម្ពុជា ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​យុទ្ធសាស្ត្រ​​ជា​មួយ​សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​ដ៏​មាន​ឥទ្ធិពល​របស់​ខ្លួន​។

ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរត្រូវបានដំឡើងពីរដុល្លារសម្រាប់ឆ្នាំ ២០២១

រដ្ឋាភិបាល​កម្ពុជា​​​សម្រេច​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​នៅ​ក្នុង​វិស័យ​វាយនភណ្ឌកាត់ដេរ និង​ស្បែកជើង​ចំនួន​ពីរ​ដុល្លារ ដោយឡើង​ដល់ ១៩២​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ឆ្នាំ ២០២១។ សេចក្តី​សម្រេច​នេះ​បាន​ធ្វើ​ឲ្យ​សហជីព​ និង​និយោជក​មិនសូវពេញចិត្តនោះទេ បន្ទាប់​ពី​ភាគី​ទាំងពីរ​មិនបាន​ព្រមព្រៀង​គ្នា​ក្នុង​កិច្ចប្រជុំ​​មួយ ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី១០ ខែ​កញ្ញា​កន្លង​ទៅ​នេះ។

សហជីព​ស្នើ​ឲ្យ​​ដំឡើង​ប្រាក់ឈ្នួលជិត​១២ដុល្លារបន្ថែម មុនការចរចាប្រាក់ឈ្នួល​គោលអប្បបរមា

សហជីពបានដាក់​ចំនួនតួលេខជិត​១២​ដុល្លារសម្រាប់ការ​ចរចា​ដំឡើង​ប្រាក់ឈ្នួលគោល​អប្បបរមា​សម្រាប់​កម្មករ​ក្នុង​វិស័យ​កាត់ដេរសម្លៀងបំពាក់ និង​​ស្បែកជើង ដែលក្រុម​ការងារ​ត្រីភាគីមាន​មកពី​តំណាង​រោងចក្រ និង​ក្រសួង​ការងារ​ គ្រោង​នឹង​រៀបចំពិភាក្សាសម្រាប់​​ឆ្នាំ២០២១។​

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម