សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកសារព័ត៌មានពលរដ្ឋ

លោកស្រី កឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ចូលរួមនៅក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិខេត្តបាត់ដំបង។ (រូបថត៖ ឈួន ណារី)

ពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងត្អូច​ត្អែរ​ពាក់ព័ន្ធអាជ្ញាធរជីកគាស់កកាយផ្លូវធ្វើ​ឱ្យ​ខូចខាត និងដីហុយខ្លាំង

ពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបងជាច្រើននាក់បានសម្តែងការមិនសប្បាយចិត្តជាខ្លាំងដោយសារតែ​អាជ្ញាធរជីកគាស់កាយផ្លូវគ្រប់ទីកន្លែងនៅក្នុងក្រុង​ធ្វើឱ្យផ្លូវខូចខាត និងដីហុយជាខ្លាំងដែលនាំឱ្យប៉ះពាល់​សុខភាពផ្លូវដង្ហើមដល់អ្នកដំណើរ ជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង។
មន្ត្រីនៃមន្ទីរអប់រំខេត្តសៀមរាប ចូលរួមក្នុងកម្មវិធីសន្ទនាមតិកន្លងមក។ រូបថត៖ ទក សុគន្ធ

ពលរដ្ឋសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជួយពង្រឹងគុណភាពអប់រំនៅតំបន់ដាច់ស្រយាល

ពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប សំណូមពរដល់អាជ្ញាធរ​ពាក់ព័ន្ធជួយផ្តល់គ្រូបង្រៀនឱ្យគ្រប់គ្រាន់ដល់សាលានៅដាច់ស្រយាល ពីព្រោះការ​សិក្សា​ពិតជាមានសារៈសំខាន់ដែល​អាច​ផ្លាស់​ប្តូរអនាគត​របស់​ពួក​គេទៅថ្ងៃ​មុខ ដែល​បង្ក​ភាព​ងាយ​ស្រួល​ក្នុងការ​រកការងារធ្វើដើម្បីជួយដល់គ្រួសារ និងសង្គមជាតិ។
ប្រជាពលរដ្ឋរស់នៅក្នុង ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាបធ្វើអណ្តូងសម្រាប់យកទឹកប្រើប្រាស់។ រូបថត៖ ភី រចនា

ពលរដ្ឋនៅឃុំសសរស្តម្ភស្នើតភ្ជាប់បណ្តាញទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ

សៀមរាប៖ ប្រជាពលរដ្ឋរស់​នៅក្នុង​ ឃុំ​សសរស្តម្ភ និងឃុំពួក ស្រុកពួក ខេត្តសៀមរាប​ ទទូច​ឲ្យអាជ្ញាធរជួយតបណ្តាញទឹកស្អាតឲ្យពលរដ្ឋបានប្រើប្រាស់ ដើម្បីឲ្យពួក​គេ​មានសុខភាពល្អ។
អាជ្ញាធរជួយពង្រឹងការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការលេងល្បែងស៊ីសង។ រូបភាព៖ ភី រចនា

ប្រជាពលរដ្ឋរស់នៅក្នុងឃុំខ្នាសណ្ដាយ ស្រុកបន្ទាយស្រី សំណូមពរឲ្យអាជ្ញាធរបន្តពង្រឹងការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការលេងល្បែងស៊ីសង

ប្រជាពលរដ្ឋរស់នៅក្នុងឃុំខ្នាសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប សំណូមពរទៅកាន់អាជ្ញាធរជួយពង្រឹងការផ្សព្វផ្សាយអំពី​ផលប៉ះពាល់នៃ​ការលេងល្បែង​ស៊ីសង​បន្តទៀត ដើម្បីឲ្យប្រជាពលរដ្ឋនៅ​ក្នុង​ភូមិ​កាន់តែមានយល់ដឹងបន្ថែមទៀត។
មន្ត្រីសុខាភិបាលចូលរួមក្នុងកម្មវិធីសន្ទនាមតិកន្លងមកស្តីពីការផ្តល់ការថែទាំដល់ជនពិការភាព។ រូបភាព៖ ភី រចនា

ជនមានពិការភាពមួយចំនួននៅសង្កាត់ជ្រាវ ខេត្តសៀមរាប ពេញចិត្តទៅនឹងអាជ្ញាធរលើកកម្ពស់ថែរក្សាសុខភាពដល់ពួកគាត់

ជនមានពិការភាពផ្តល់ថែរក្សាសុខភាពដល់ជនពិការភាព រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ខេត្តសៀមរាប លើកឡើងថា អាជ្ញាធរពាក់ព័ន្ធ បានលើកកម្ពស់ជនមានពិការ យ៉ាងយកចិត្តទុកដាក់ ក្នុង​ការផ្តល់សេវាថែទាំសុខភាពដល់ជនពិការដោយមិនគិតថវិកា និងទុកជនពិការជាជនមានអាទិភាពខ្ពស់។
លោក ម៉ាន់ ផុន ប្រធានសហគមន៍កំពង់ភ្លុក ចូលរួមក្នុងកម្មវិធីសន្ទនាមតិកន្លងមក។ រូបភាព៖ ភី រចនា

ពលរដ្ឋរស់នៅឃុំកំពង់ភ្លុកស្នើឲ្យអាជ្ញាធរទប់ស្កាត់ការទន្រ្ទានព្រៃលិចទឹកឲ្យមានប្រសិទ្ធភាព

សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្ថិតនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ស្នើ​ឲ្យអាជ្ញាធរទប់ស្កាត់ការទន្រ្ទានព្រៃលិចទឹកឲ្យមានប្រសិទ្ធភាព ព្រោះ​វា​បាន​ដើរនាទីយ៉ាងសំខាន់ ក្នុងការរក្សាប្រព័ន្ធអេកូឡូស៊ី និងបង្កជាជម្រកពងកូននៃជីវៈចម្រុះគ្រប់ប្រភេទ ហើយក៏ជាធាតុចូលដ៏សំខាន់ក្នុងការលើកកម្ពស់វិស័យអេកូទេសចរណ៍។
ជនមានពិការភាព ចូលរួមក្នុងកិច្ចប្រជុំកន្លងមក។ រូបថត៖ ឆន រីយ៉ា

អង្គការ EPIC ART កម្ពុជា សំណូមពរឱ្យរដ្ឋាភិបាល ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយពីយេនឌ័រ និងពិការភាពនៅក្នុងសហគមន៍

មន្ត្រី​សម្របសម្រួលកម្មវិធីអង្គការ EPIC ART កម្ពុជា សំណូមពរឱ្យរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីយេនឌ័រ និងពិការភាពនៅក្នុងសហគមន៍ ព្រោះវាជាចលនាមួយដែលជំរុញដល់ជនមានពិការភាព មានឱកាសក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារ សហគមន៍ និង សង្គមជាតិ។
ពលរដ្ឋចោលសំរាមពាសវាលពាសកាលនៅតាមទីសាធារណៈ។ រូបថត៖ ឈឿន ថៃកឿ

រដ្ឋបាលខេត្តបាត់ដំបង ជម្រុញឱ្យពលរដ្ឋចូលរួមថែរក្សាអនាម័យ និងបរិស្ថាន ក្នុងពិធីបុណ្យអុំទូក

រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ដល់ប្រជា​ពលរដ្ឋ​ចូលរួមពិធីបុណ្យអុំទូកបណ្តែត​ប្រទីប នៅក្នុងខែតុលា ត្រូវថែរក្សាអនាម័យ បរិស្ថាន ដោយកុំចោលសំរាមពាលវាលពាសកាល ដែល​នឹងធ្វើ​ឱ្យប៉ះពាល់ដល់សោភណ័ភាពទីក្រុង​។
កម្លាំងប៉ុស្ដិ៍នគរបាល និងប្រជាការពារភូមិ សហការគ្នា ដាក់កម្លាំងឈរចាំមើលចំពោះរថយន្ដដឹកថ្មដែលមិនគ្របត្រឹមត្រូវ។ រូបភាព៖ ឈឿន ថៃកឿ

ប្រជាពលរដ្ឋរស់នៅឃុំតាគ្រាមរងប៉ះពាល់សុខភាព ដោយសារក្រុមហ៊ុនធ្វើអាជីវកម្មកាយថ្មនិងរ៉ែ

ប្រជាពលរដ្ឋរស់នៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង រិះគន់ក្រុមហ៊ុនមួយចំនួន ដែល​ធ្វើអាជីវកម្មកាយថ្មនិងរ៉ែ បង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដោយសារការបំផ្ទុះថ្ម​ធ្វើ​ឲ្យ​ភាយចេញក្លិន​​ខ្យល់អាក្រក់ ព្រម​ទាំង​ធ្វើ​ឲ្យហុយ និង​ខូចផ្លូវនៅពេល​ដឹកជញ្ជូនថ្ម​ចេញ​។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម