
- បរិស្ថាន -
ធនាគារពិភពលោក៖ បម្រែបម្រួលអាកាសធាតុអាចធ្វើឱ្យកម្ពុជាខាតបង់ផលិតផលក្នុងស្រុកសរុប ដល់ទៅ៩%នៅឆ្នាំ២០៥០
ហានិភ័យអាកាសធាតុនានា ដោយរាប់ទាំងការកើនកម្ដៅផង ត្រូវគេរំពឹងថា នឹងកើនឡើងនៅក្នុងប្រទេសកម្ពុជា ដោយឥទ្ធិពលពីបម្រែបម្រួលអាកាសធាតុទាំងនេះនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅលើពលរដ្ឋកម្ពុជា និងសេដ្ឋកិច្ចរបស់ប្រទេស ព្រមទាំងធ្វើឱ្យការអភិវឌ្ឍមានស្ថានភាពកាន់តែអាក្រក់។ នេះបើយោងតាមការលើកឡើងនៅក្នុងរបាយការណ៍អាកាសធាតុនិងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា (CCDR) របស់ធនាគារពិភពលោក។