សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

បរិស្ថាន

រូបភាពស្លាកសម្គាល់ឈ្មោះភូមិក្បាលរមាសនៅស្រុកសេសាន ដែលថតកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ។ (ទ្រី ថានី)

សហគមន៍ជនជាតិដើមភាគតិច​ពូនង​នៅ​ខេត្តស្ទឹងត្រែង ដែលរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនី​សេសានក្រោម ២ នៅបន្តទាមទារបណ្ណកម្មសិទ្ធិ​ដីសមូហភាព

អស់រយៈពេលជាង ៧ឆ្នាំបន្ទាប់​ពី​ត្រូវបានបង្ខំចិត្ត​ចាកចោលផ្ទះសម្បែង​ដោយសារអាងទឹកដ៏ធំមួយនៃ​ទំនប់វារីអគ្គិសនី សហគមន៍ជនជាតិដើមភាគតិច​ពូនង​នៃខេត្តស្ទឹងត្រែង​ភាគខាងជើង​របស់​ប្រទេស​កម្ពុជា​នៅតែ​ប្ដេជ្ញាចិត្តក្រាញននៀល​នៅលើ​ដីសេសសល់នៃភូមិកំណើតរបស់ពួកគេ​ដែលត្រូវទឹកជន់លិច​ ។
យុវជនបរិស្ថានចាប់ផ្ដើមជិះកង់របស់ពួកគេក្នុងយុទ្ធនាការ១ ០០០គីឡូម៉ែត្រដើម្បីពង្រឹងការយល់ដឹងពីកិច្ចការពារបរិស្ថាន។ (រូបភាព៖ហ្វេសប៊ុកអង្គការបណ្ដាញយុវជនកម្ពុជា)

ក្រុម​យុវជន​ជិះកង់​១ ០០០​គីឡូម៉ែត្រ​ពី​ខេត្ត​រតនគិរីទៅ​ខេត្ត​កែប ដើម្បីចូលរួម​លើកកម្ពស់ការការពារបរិស្ថាន

យុវជន​ចំនូន​២៥​រូប​​ បាន​ចាប់​ផ្ដើម​ធ្វើយុទ្ធនាការ​របស់​ខ្លួន​ក្នុង​ការ​ជិះកង់​ចម្ងាយ​១ ០០០​គីឡូម៉ែត្រ ដើម្បី​ចូល​រួម​ក្នុង​ទិវា​បរិស្ថាន​ពិភព​លោក​ដែល​ត្រូវ​នឹង​ថ្ងៃទី​៥ ខែមិថុនា ក្នុង​ន័យ​លើក​កម្ពស់​ការ​យល់​ដឹង​ពី​ការ​ការពារ​ធនធានធម្មជាតិ និង​ការ​ពារ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​។​
ទំនប់វារីអគ្គិសនីដនសាហុង មានចម្ងាយ២គ.ម.ពីព្រំដែនកម្ពុជានៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។ (សុវណ្ណ ស្រីពេជ្រ)

ទំនប់វារីអគ្គិសនី និងការប្រែប្រួលអាកាសធាតុធ្វើឱ្យរាំងស្ទះទន្លេមេគង្គ៖ ជីវភាព និងប្រព័ន្ធអេកូឡូស៊ីកំពុងរងគ្រោះ

ខេត្តស្ទឹងត្រែង និងក្រចេះ ប្រទេសកម្ពុជា៖ ទន្លេមេគង្គ ដែលជាទន្លេដ៏សំខាន់​ដែល​មនុស្ស​រាប់​លាន​នាក់ពឹង​អាស្រ័យ​លើ​នៅអាស៊ីអាគ្នេយ៍ កំពុងប្រឈមនឹងវិបត្តិអេកូឡូស៊ី។ កម្រិតទឹក​ដែល​​មិនអាចទាយទុក​បានជាមុន ការថយចុះនៃបរិមាណត្រី និងការបាត់បង់សត្វផ្សោត គឺ​គំរាម​កំហែងដល់ការរស់នៅ និងប្រពៃណីរបស់​ប្រជាពលរដ្ឋនៅតាមដង​ទន្លេ។
ព្រះសង្ឃ និងសកម្មជនបរិស្ថានដាក់ញត្តិជូនក្រសួងយុត្តិធម៌ស្ដីពីករណី ឈុត វុទ្ធី នៅរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ។ (ខេមបូចា / ព្រីង សំរាំង)

អង្គការមិនមែនរដ្ឋាភិបាលនិងសកម្មជន​អំពាវនាវឱ្យស៊ើបអង្កេតឡើងវិញលើ​ករណី​ឃាតកម្មលើអ្នកប្រយុទ្ធប្រឆាំងការកាប់បំផ្លាញព្រៃឈើ ឈុត វុទ្ធី

អង្គការមិនមែនរដ្ឋាភិបាល និងសកម្មជន​បានអំពាវនាវ​ឱ្យរដ្ឋាភិបាល​បើកការស៊ើប​អង្កេត​​​ឡើង​វិញ​ទៅលើសំណុំ​រឿង​របស់​សកម្មជនប្រឆាំងការកាប់បំផ្លាញព្រៃឈើ លោក ឈុត វុទ្ធី ដែលត្រូវបានគេបាញ់ស្លាប់​កាលពីថ្ងៃទី២៦ ខែ​មេសា ឆ្នាំ២០១២។
លោក ជួន គន្ធា (បុរសមានសក់វែង ពាក់អាវធំ)កំពុងនៅទីតាំងចែកដីឡូតិ៍ដែលប្រកាសចែកឱ្យពលរដ្ឋមុននឹងការឃាត់ខ្លួន ស្ថិតនៅភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

សមត្ថកិច្ចខេត្ដកំពង់ស្ពឺឃាត់ខ្លួនលោក ជួន គន្ធា ពាក់ព័ន្ធករណីទន្ទ្រានយកដីជម្រកសត្វព្រៃភ្នំឱរ៉ាល់

សមត្ថកិច្ចខេត្ដកំពង់ស្ពឺឃាត់ខ្លួនលោក ជួន គន្ធា ក្រោយពីតុលាការចេញដីកាបញ្ជាឱ្យចូលខ្លួន​ពាក់ព័ន្ធនឹងករណី«ប៉ុនប៉ងឆបោក និងញុះញុងឱ្យមានការប្រព្រឹត្ដបទឧក្រឹដ្ឋជាអាទិ៍»​ដោយ​បានទន្រ្ទានដី ជម្រសត្វព្រៃភ្នំឱរ៉ាល់៤២០ហិកតា ពុះឡូតិ៍ចែកដី ឱ្យពលរដ្ឋដែលជាដីតំបន់ការ​ពារដោយអនុក្រឹត្យ។
ដីដែលទើបនឹងត្រូវកាប់ឆ្ការថ្មីៗដែលជនជាតិដើមភាគតិចពូនងនឹងប្រើប្រាស់សម្រាប់ធ្វើចម្ការនៅក្នុងព្រៃសហគមន៍ពូត្រែង ក្នុងឃុំដាក់ដាំ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ ម៉េង គ្រុយពន្លក)

ព្រៃសហគមន៍រងការកាប់បំផ្លាញដោយសារគ្មានជំនួយពីអង្គការក្រៅរដ្ឋាភិបាល និងបាត់ឱកាសការងារសម្រាប់អ្នកភូមិ

ការ​​ប្រទះ​ឃើញ​ស​ត្វខ្លាហាក់​ដូចជា​​រឿ​ធម្មតា​​​​ចំពោះ​ដូន​តា​របស់លោក ព្យាន ច្រេន ប៉ុន្តែមិន​ទំនង​​ជា​​អាច​កើត​ឡើង​ទេ​នៅក្នុង​ជំនាន់​របស់​លោក​។ ប៉ុន្តែ​​កសិករ​​ជន​ជាតិ​ពូនង​អាយុ៥៧ឆ្នាំ​​រូប​នេះ​​ចង​ចាំ​ពី​គ្រា​​មួយ​ដែល​​អ្នក​ភូមិ​របស់​លោក​​​អាច​ប្រទះ​ឃើញ​សត្វ​​រ​មាស និង​​ក្ងោក​​ក្នុង​ព្រៃ​​សហគមន៍​​ពូ​ត្រែង ដែល​​ជា​តំបន់​ព្រៃ​តូច​​មួយ​នៃ​​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាំលៀរ ក្នុង​​ខេត្ត​មណ្ឌលគិរី។
កម្លាំងប្រដាប់អាវុធមួយក្រុមបានឃាត់រថយន្តដែលបើកឆ្លងកាត់តំបន់ការពារ ខណៈមន្ត្រីមួយរូបទៀតកំពុងថតរូបអ្នកទាំងនោះ។ (រូបភាព៖ ទំព័រហ្វេសប៊ុកមន្ទីរបរិស្ថានខេត្តពោធិ៍សាត់)

បញ្ចប់ប្រតិបត្តិការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងខេត្តពោធិ៍សាត់ មនុស្ស២៣នាក់ត្រូវឃុំខ្លួន

ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ក្នុង​ខេត្ត​ពោធិ៍សាត់​ ដែល​មាន​រយៈពេល​មួយ​ខែ​មក​ហើយ​នោះ​បាន​បិទ​បញ្ចប់​ក្នុង​សប្ដាហ៍​នេះ។ ជា​លទ្ធ​ផល​មាន​មនុស្ស​១៨​នាក់​ត្រូវបាន​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ចំណែក​មនុស្ស​ប្រាំ​នាក់​ផ្សេង​ទៀត​ថ្វីបើ​មិន​ទាន់​រង​បទ​ចោទ​ណា​មួយ ក៏​ត្រូវ​ឃុំ​ខ្លួន​​នៅ​ពន្ធនាគារ​ខេត្ត​ដោយត្រូវ​រង់ចាំ​ការ​សាក​សួរ​ និង​បន្ត​នីតិវិធី​តុលាការ​។​
ម៉ូតូមួយគ្រឿងក្នុងចំណោមម៉ូតូ៤គ្រឿង ដែលត្រូវបានជនមិនស្គាល់មុខលួចដុតឆេះសល់តែ គ្រោងដែក កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

ម៉ូតូសកម្មជនបរិស្ថានចំនួន៤គ្រឿងត្រូវបានគេលួច​ដុតនៅតំបន់​អភិរក្ស​ភ្នំឱរ៉ាល់ ខណៈពួកគេប្តឹង​ឱ្យ​អាជ្ញាធរស្វែងរកជនល្មើស

លោក តាន់ គឹមសួរ និងក្រុមអ្នកស្រលាញ់បរិស្ថានជំរុញឱ្យសមត្ថកិច្ចវែកមុខជនល្មើស​ដែល​លួច​ដុត​ម៉ូតូរបស់ពួកគាត់ចំនួន៤គ្រឿងនៅភ្នំឱរ៉ាល់ ដោយសង្ស័យថាការលួចដុតនេះ​ជា​ស្នា​ដៃ​​របស់ក្រុមឧក្រិដ្ឋជនព្រៃឈើ ដែលធ្វើឡើងក្នុងបំណងគំរាមកំហែងពួកគាត់ កុំឱ្យឈឺឆ្អាល​នឹងការអភិរក្សព្រៃឈើនៅតំបន់ភ្នំឱរ៉ាល់។
អ្នកនេសាទកំពុងរកត្រីតាមដងទន្លេមេគង្គក្បែរព្រែកតាកែវ ដែលនឹងរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

គម្រោងព្រែក​ជីក​ហ្វូណន​តេជោ​ដ៏​​មហិច្ឆតា​​របស់​កម្ពុជា បង្កក្តី​កង្វល់​ដល់​​​ពល​​​រដ្ឋ​

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជាធានាថា ព្រែកជីកហ្វូណនតេជោ នឹងលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេស និងបណ្តាញផ្លូវទឹកទន្លេមេគង្គ។ ប៉ុន្តែអ្នកភូមិបារម្ភពីការបាត់បង់ផ្ទះសម្បែង និងជីវភាពរបស់ពួកគេ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម