សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

បរិស្ថាន

ជនជាតិដើមភាគតិចធ្វើដំណើរតាមដងផ្លូវមួយនាទីក្រុងបានលុង ខេត្តរតនគិរី ជាទីដែលការរំញ័រដីតិចតួចកើតឡើងបន្ទាប់ពីមានរញ្ជួយដីមួយនៅប្រទេសវៀតណាម កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ។ (ខេមបូចា)

រញ្ជួយដី​នៅវៀតណាម​រង្គើដល់ខេត្តរតនគិរី និង​បង្ក​ក្ដីបាម្ភ​​ពី​ការត្រៀមលក្ខណៈ​របស់​កម្ពុជា​សម្រាប់​គ្រោះមហន្តរាយ

រំញ័រ​ដី​តិចតួច​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​រតនគិរី​កាលពី​ថ្ងៃអាទិត្យ​មុន បន្ទាប់ពី​មាន​បាតុភូត​រញ្ជួយ​ដី​​កម្រិត៥,១​រិច្ឆទ័រមួយ​នៅខេត្ត​ក្បែរ​ខាង​ក្នុង​ប្រទេសវៀតណាម ដែលនាំ​ឱ្យ​​កើត​មានក្ដីកង្វល់​ក្នុងចំណោម​អ្នកស្រុក​អំពី​ការត្រៀម​លក្ខណៈ​របស់​កម្ពុជា​សម្រាប់​ព្រឹត្តិការណ៍រញ្ជួយ​ដី​​ដែល​ស្រដៀង​គ្នា​នេះ ។​
កងរាជអាវុធហត្ថមួយក្រុមកំពុងជិះគោយន្តកាត់តាមដីចម្ការអំឡុងពេលចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងខេត្តពោធិ៍សាត់។ (រូបភាពកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ទំព័រហ្វេសប៊ុកព័ត៌មានរបស់កងរាជអាវុធហត្ថ)។

យុទ្ធនាការ​បង្ក្រាបបទល្មើស​ធនធានធម្មជាតិទ្រង់ទ្រាយធំនៅខេត្ត​ពោធិ៍សាត់ដកហូតដីធ្លី និងឃាត់ខ្លួនមនុស្ស១៦នាក់

យុទ្ធនាការ​ចុះ​បង្ក្រាប​​បទ​​ល្មើស​​ទន្ទ្រាន​ដី​រដ្ឋ​នៅ​ខេត្ត​ពោធិ៍សាត់​មានការ​ចូល​រួម​ពី​ក្រុម​ការងារ​ចំនួន​១០ ក្នុង​នោះ​មាន​កម្លាំង​អគ្គស្នងការដ្ឋាន​នគរបាលជាតិ កង​រាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេស និង​អាជ្ញាធរខេត្ត​ពោធិ៍សាត់។ ក្នុង​ប្រតិបត្តិការនេះ​​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​​១៦​រូប ដែល​ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ដើម្បី​អនុវត្ត​នីតិវិធីបន្ត​។ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​​បាន​ចូល​កាន់​កាប់​ដី​រដ្ឋ​ខុស​ច្បាប់​។ ការ​ឃាត់​ខ្លួន និ​ង​ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​បទល្មើស​ធនធាន​ធម្មជាតិ​ដែលត្រូវ​អនុវត្ត​ក្នុង​រយៈពេល​មួយ​ខែ​។​
កម្លាំងកងរាជអាវុធហត្ថត្រូវបានដាក់ពង្រាយនៅក្នុងខេត្តពោធិ៍សាត់សម្រាប់ប្រតិបត្តិការរយៈពេលមួយខែ ដើម្បីបង្ក្រាបបទល្មើសធនធានធម្មជាតិ។ រូបថតបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់កងរាជអាវុធហត្ថ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។

កងរាជអាវុធហត្ថចាប់ខ្លួន​មនុស្ស​​១១នាក់នៅពោធិ៍សាត់​ក្នុងការបង្ក្រាបបទល្មើស​ព្រៃឈើ

កងរាជអាវុធហត្ថកម្ពុជា​បានចាប់ខ្លួន​អ្នកភូមិ ១១នាក់នៅក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃអង្គារ បន្ទាប់ពីបានដាក់ពង្រាយកងកម្លាំងរបស់ខ្លួនជិត ៣០០នាក់ ដើម្បី​បង្ក្រាប​បទល្មើសធនធាន​ធម្មជាតិ ។ មន្ត្រីកងរាជអាវុធហត្ថ​បានដកហូតខ្ទមបណ្ដោះអាសន្ន ១១ខ្ទម ម៉ូតូ ៩គ្រឿង ឧបករណ៍ឆក់ត្រី ១គ្រឿង ឈើ ២៣កំណាត់ រណារយន្ត ១០គ្រឿង និងកូនឈើ ៧ដើម ។ នេះ​បើ​យោងតាម​ការចុះផ្សាយមួយ​នៅលើ​ទំព័រហ្វេសប៊ុករបស់​កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃព្រហស្បតិ៍ ។
ធុរកិច្ចបង្កើតថ្មីរបស់ចិន ឈ្មោះ App EV Bike បានបើកទីតាំងមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ កាលពីខែមុន ក្នុងគោលបំណងរៀបចំបើកការិយាល័យ ខណៈដែលវិស័យនេះកំពុងផុលផុសឡើងនៅកម្ពុជា។ (ខេមបូចា/ ទិត ច័ន្ទតារា)

អ្នកបើកបរយានយន្តអគ្គិសនីនៅតែប្រឈមនឹងឧបសគ្គជាច្រើន ទោះបីជារដ្ឋាភិបាលមានគោលដៅបង្កើតហេដ្ឋារចនាសម្ព័ន្ធក្ដី

អ្នកបើកបរ​សេវាដឹកជញ្ជូន​នៅភ្នំពេញ ទេព កក្កដា បានជ្រើសរើសទិញ​ម៉ូតូ​អគ្គិសនី​មួយ​គ្រឿង​​កាលពី​ប្រាំបីខែមុន បន្ទាប់ពី​ប្រើប្រាស់​ម៉ូតូប្រើសាំងប្រចាំថ្ងៃរបស់​លោក​អស់​រយៈពេល​បីឆ្នាំកន្លះ​មក។ សម្រាប់រូបលោក វាមិនមែន​ព្រោះតែថ្លៃហ្គាស​មួយមុខនោះ​ទេ ។
លោក បេន ដេវីស និងលោក ចេន ជុន អនុរក្សសហគមន៍ កំពុងបំពេញការងារនៅដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពកកាលពីខែធ្នូ។ អ្នកទាំងពីរដុតស្មៅ ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃទ្រង់ទ្រាយធំមិនអាចគ្រប់គ្រងបាន ដែលអាចបំផ្លាញព្រៃឈើនាពេលអនាគត។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

ក្រុម​​ល្បាត​ព្រៃរបស់​អង្គការ​​អភិរក្ស​ដែល​ប្រើប្រាស់មន្ត្រីអាវុធហត្ថ​​ប៉ះ​ទង្គិច​ជាមួយ​អ្នក​ភូមិ​ក្នុង​ខេត្ត​ព្រះវិហារ

បុរស​ម្នាក់​ស្លៀក​ខោ​ប៉ារ៉ា​​និងពាក់​​អាវយឺតពណ៌ត្រេអ៊ី​ ​ដែល​មាន​អក្សរ​​ «U.S. Army» ​បានស្ទុះទៅរក​អ្នក​ភូមិ​ម្នាក់​ ដោយ​ដៃស្តាំ​គ្រវី​​ដំបងផ្តៅ​​ រីឯដៃឆ្វេង​កាន់​ខ្នោះ​ដៃ​។ រូបភាពវីដេ​ទូរសព្ទដៃញ័រៗ​​ ដែល​ត្រូវបានសារព័ត៌​មាន​អនឡាញផ្សព្វ​ផ្សាយ​ឡើងវិញ​ និងមានអ្នក​ចូលមើលប្រមាណ ១,៧លានដងនៅលើទំព័រ​ហ្វេសប៊ុកនេះ​ ដែលបាន​​ថតជាប់​​​ជម្លោះរវាងអ្នកភូមិអង្ក្រង និងមន្ត្រីកងរាជអាវុធហត្ថនិងបុគ្គលិកមួយ​ក្រុម​ ដែលធ្វើការឲ្យ​អង្គការអភិរក្សសត្វព្រៃនៅដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ខេត្តព្រះវិហារ។
មន្ត្រីសហគមន៍ប្រទះឃើញការកាប់បំផ្លាញព្រៃឈើនៅចំណុចស្ទឹងដំរី ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ (រូបភាពផ្តល់ឱ្យ)

មន្រ្តីសហគមន៍ព្រួយបារម្ភពីការបាត់បង់ព្រៃឈើនៅតំបន់ព្រៃឡង់ ក្រោយរកឃើញការកាប់បំផ្លាញព្រៃឈើថ្មីៗ

ក្រុមបណ្តាញព្រៃឡង់បានរកឃើញការកាប់បំផ្លាញព្រៃឈើថ្មីៗបន្ថែមទៀតនៅតំបន់ព្រៃឡង់ និងតំបន់សហគមន៍ក្នុងខេត្តកំពង់ធំ ដែលជាក្តីព្រួយបារម្ភពីការហិនហោច​ព្រៃឈើ​ក្នុងតំបន់​​ការពារ​​នេះ ហើយប្រឈមនឹងរលាយអស់ជាមិនខានបើសិនជាក្រសួងពាក់ព័ន្ធ​មិនរិតបន្តឹង​ការការពារនោះទេ។
កម្មការិនីកាត់ដេរសម្លៀកបំពាក់ចេញពីរោងចក្រមួយកន្លែងនៅអំឡុងម៉ោងសម្រាកទទួលទានអាហារថ្ងៃត្រង់ នៅរាជធានីភ្នំពេញ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ។ (ខេមបូចា/ព្រីង សំរាំង)

កម្មកររោងចក្រ​កាត់ដេរ​កម្ពុជា​ទទួលរងផលប៉ះពាល់ពី​បម្រែបម្រួល​អាកាសធាតុ

បម្រែបម្រួល​អាកាសធាតុ​មិនមែនគ្រាន់តែជា​កង្វល់នាពេលអនាគតមួយ​​ចំពោះ​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វាជាបញ្ហាមួយ​ដែល​កំពុង​ជះឥទ្ធិពល​​​មក​លើ​ជីវភាពរស់នៅរបស់ពួកគេនាបច្ចុប្បន្ន​​រួចជាស្រេចហើយ  នេះ​បើ​យោងតាម​របាយការណ៍មួយ​ដែល​ចេញផ្សាយ​ដោយ​អង្គការ​ ស៊ី-ដ (NGO-CEDAW) ។
ប្រជាពលរដ្ឋនៅភូមិចម្ការអូរ និងភូមិស្រែល្វាកំពុងតវ៉ាទាមទារឱ្យអាជ្ញាធរបញ្ឈប់ការបូមខ្សាច់ចេញពីបឹងស្វាយស កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ដោយកាន់រូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ដើម្បីឱ្យជួយអន្តរាគមន៍ករណីនេះ។ (រូបភាពផ្តល់ឱ្យ)

ពលរដ្ឋស្រុកបាកានទាមទារ​ឱ្យ​អាជ្ញាធរ​បញ្ឈប់ការបូមខ្សាច់ពីបឹងធម្មជាតិមួយដោយបារម្ភពីផលប៉ះពាល់ទៅថ្ងៃក្រោយ

ប្រជាពលរដ្ឋជិត៨០នាក់តំណាងឱ្យពលរដ្ឋប្រមាណ៣០០គ្រួសារក្នុងឃុំត្រពាំងជង ស្រុក​បាកាន ខេត្តពោធិ៍សាត់កាលពីសប្តាហ៍កន្លងទៅបានប្រមូលផ្តុំ គ្នាតវ៉ាទាមទារ ឱ្យអាជ្ញាធរ បញ្ឈប់សកម្មភាពបូមខ្សាច់ចេញពីបឹងធម្មជាតិមួយឈ្មោះ«បឹងស្វាយស» ដោយពួកគាត់​បារម្ភ​ថា ការបូមខ្សាច់នោះអាចធ្វើឱ្យដីស្រែចំការ និងផ្ទះសម្បែងរបស់ពួកគាត់​នៅក្បែរនោះបាក់​ចូល​ផ្ទៃ​បឹង។
ទិដ្ឋភាពវាលស្រែនៅខេត្តកណ្តាល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ។ (ខេមបូចា/ ព្រីង សំរាំង)

អាកាសធាតុក្តៅខ្លាំងនា​រដូវប្រាំងនឹង​​មកដល់ឆាប់ៗនេះ ខណៈក្រសួងកសិកម្មអំពាវ​នាវឱ្យមានការដាំដុះដំណាំដែលធន់នឹងអាកាសធាតុ

ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ចាប់ពីខែកុម្ភៈដល់ដើមខែឧសភា សីតុណ្ហភាព​រំពឹងថា នឹងកើនឡើងដល់ ៤១អង្សាសេ ដោយបានអំ​ពាវ​នាវដល់សា​ធារណជន ជាពិសេសប្រជាពលរដ្ឋនៅតាមជនបទ ប្រើប្រាស់ទឹកដោយសន្សំសំចៃ​។ 

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម