សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិទ្ធិមនុស្ស

រថយន្ត​ពន្ធនាគារ​ដឹក​អ្នក​ទោស​រួម​ទាំង​លោក​ ម៉ម រិទ្ធី ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញដើម្បី​បើក​សវនាការ​នៅ​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ (ខេមបូចា/ ព្រីង សំរោង) 

ប្រធានសហជីព លោក ម៉ម រិទ្ធី ស្នើតុលាការទម្លាក់បទចោទ

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ ​បាន​បើក​សវនាការ​លើ​សំណុំ​រឿង​ប្រធាន​សហជីព​លោក ម៉ម រិទ្ធី បន្ទាប់​ពី​លោក​សម្តែង​ការ​ខក​ចិត្ត​ដែល​តុលាការ​បាន​បើក​សវនាការ​កាត់​ទោស​កំបាំង​មុខ​លោក​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល១៨ខែ។
លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ បានដាក់ញត្តិនៅព្រះបរមរាជវាំង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សាលាដំបូង​រាជធានី​​ភ្នំពេញ​បើក​សវនាការ​លើ​សំណុំរឿង​លោក កើត សារ៉ាយ ខណៈ​មេធាវី​ស្នើសុំឱ្យទម្លាក់បទចោទ

លោក កើ​ត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) បានបដិ​​សេធការចោទប្រកាន់ពីបទញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ​ទាក់ទងនឹងជម្លោះដីធ្លីនៅ​ក្នុងខេត្តព្រះវិហារ នេះបើយោងតាមអង្គការក្រៅរដ្ឋាភិបាល ដែលបានចូលរួមសវនាការកាលពីថ្ងៃទី៩ ខែតុលា។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ាន ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។ រូបភាពបង្ហោះនៅលើហ្វេសប៊ុករបស់លោក។

លោក ស៊ុន ចាន់ថុល បង្ហាញ​អត្ថប្រយោជន៍​​ព្រែកជីក​ហ្វូណន​ ដល់​វិនិយោគិន​អាមេរិក ហើយ​​សង្កត់ធ្ងន់ថា “សេរីភាពនៃការបញ្ចេញមតិមានភាពល្អប្រសើរ”

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលោក ស៊ុន ចាន់ថុល បានប្រាប់ពីសក្តានុពលដល់វិនិយោគិនអាមេរិកថា ព្រែក​ជីក​ហ្វូណនតេជោ ដែលគ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ១,៧ ពាន់​លានដុល្លារ អាចផ្តល់​អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។ លោក​ក៏​បាន​លើក​ឡើងផងដែរ​​ថា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​មាន​ភាព​ប្រសើរ​ឡើង ផ្ទុយ​ពីការយល់​ឃើញ​​​របស់​ក្រុមអង្គការ​​សង្គម​ស៊ីវិល។
នួន តឿន ពលការិនីខ្មែរដែលធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ីអស់រយៈពេលជាច្រើនឆ្នាំនៅមុនពេលត្រូវគេចាប់បញ្ជូនមកប្រទេសកម្ពុជា ដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ។

ការចាប់បញ្ជូន​ខ្លួន​អ្នកធ្វើការ​តាមផ្ទះ​ពី​ប្រទេស​ម៉ាឡេស៊ី​​បង្ហាញសញ្ញានៃ​ការផ្លាស់ប្ដូរ​តំបន់​សុវត្ថិភាព​សម្រាប់​អ្នក​រិះគន់

ពលការិនី​ខ្មែរ​មួយ​រូប​ដែល​ធ្វើការ​តាមផ្ទះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ត្រូវបាននិរទេស​​ដោយសារតែមតិយោបល់ដែល​ពលការិនី​រូបនេះ​បង្ហោះ​នៅលើ​បណ្ដាញសង្គម រិះគន់​មេដឹកនាំ​កម្ពុជា​ ដែលនេះជាសញ្ញា​បង្ហាញថា​សក្ដានុពលរបស់​ប្រទេសម៉ាឡេស៊ី​ជា​ទីកន្លែង​មាន​សុវត្ថិភាព​សម្រាប់​អ្នក​រិះគន់​​​និង​អ្នក​​នយោបាយប្រឆាំង​កំពុង​ផ្លាស់ប្ដូរ​ហើយ ។
លោក ម៉ិច ដារ៉ា ជាអ្នកសារព័ត៌មានសេរី។ (រូបភាពពីហ្វេសប៊ុករបស់លោក ដារ៉ា)

កងរាជអាវុធហត្ថ អះអាងថាការចាប់ខ្លួនអ្នកសារព័ត៌មានមួយរូបយោងតាមដីការបស់តុលាការ

UPDATE: នៅរសៀលថ្ងៃអង្គារ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ លោក ម៉ិច ដារ៉ា ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល។ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន បានប្រាប់ខេមបូចាថា លោក ដារ៉ា បានប្រព្រឹត្តិបទល្មើសតាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គមជាបន្តបន្ទាប់នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ហើយលោកត្រូវបានចោទប្រកាន់តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
សមាជិកសហជីពនៅក្រុមហ៊ុនរថយន្តក្រុង Giant Ibis រង់ចាំនៅមុខក្រសួងការងារ ដើម្បីទទួលសំណងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ (ខេមបូចា/ អ៊ឺង ស៊ា)

សហជីពនៅក្រុមហ៊ុនរថយន្តក្រុង Giant Ibis ព្រមទទួលសំណង ក្រោយមានវិវាទផ្លូវច្បាប់ និងការពន្យារពេលដោះស្រាយ

បន្ទាប់ពីបានស៊ូទ្រាំ ជាមួយនឹងការតវ៉ាអស់រយៈពេលជាច្រើនខែ និងការចរចាជាមួយគ្នាជាច្រើនលើកច្រើនសារនោះ សហជីពនៅក្រុមហ៊ុនរថយន្តក្រុង Giant Ibis  បានទទួលយកប្រាក់បំណាច់អតីតភាពការងារពីក្រុមហ៊ុនរថយន្តក្រុង។ ទោះជាយ៉ាងណា ពួកគេបានលើកឡើងថា ក្រុមហ៊ុនមិនបានផ្តល់ប្រាក់សំណងពេញលេញទៅតាមច្បាប់ការងារនោះទេ ។
ស្ត្រី​អ្នក​ថត​រូប​ម្នាក់​ថត​រូប​ភាព​​​នៅ​​​សិក្ខាសាលា​ថ្នាក់​ជាតិ​សម្រា​ប់​ទិវាសិទ្ធិ​​ទទួល​បាន​ព័ត៌មាន​ជា​សកល​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៤។ (ខេមបូចា​/ព្រីង សំរាំ​ង)

អង្គការ​សង្គមស៊ីវិល​អំពាវនាវ​ឱ្យរដ្ឋាភិបាល​​ពន្លឿន​​​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​

នៅមុនទិវាអន្តរជាតិសម្រាប់សិទ្ធិ​ទទួលបានព័ត៌មានជាសកលរបស់​អង្គការ​សហប្រជា​ជាតិ​ ក្រុមអង្គការ​សង្គមស៊ីវិល និងយុវជន បានទទូច​ឱ្យរដ្ឋាភិបាលក្រោមការ​ដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ឬហៅម្យ៉ាងទៀតថា សេចក្តីព្រាងច្បាប់ A2I ដែលត្រូវ​បាន​ពន្យារពេលយូរមកហើយនោះ។
អគារតុលាការខេត្តរតនគិរី រូបថតបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់តុលាការ។

តុលាការ​ខេត្ត​រតនគិរី​បន្ត​សាកសួរ​អ្នក​ភូមិ​ជន​ជាតិ​​ដើម​ភាគតិចដែល​ពាក់ព័ន្ធ​នឹង​​សំណុំរឿង​ទន្ទ្រាន​យក​ដី​ព្រៃតំបន់ការពារ​

នៅសប្តាហ៍នេះ តុលាការខេត្តរតនគិរី បានសាកសួរ​មេភូមិ និងជន​ជាប់​ចោទ​ពីរនាក់នៅ​ក្នុងសំណុំរឿងដែល​ពាក់​ព័ន្ធ​នឹង​ជនជាតិដើមភាគតិច ដែលត្រូវបាន​​ចោទប្រកាន់ពីបទទន្ទ្រានយកដីក្នុងតំបន់ការពារធម្មជាតិ​ឧទ្យានជាតិវីរៈជ័យ​។
ប៉ូលិសដែលយាមនៅមុខតុលាការកំពូល ចង្អុលប្រាប់ លោក វន់ ពៅ ឱ្យធ្វើដំណើរទៅកាន់ម្ខាងទៀតនៃផ្លូវសម្រាប់ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។ (ខេមបូចា/ វ៉ា សុភានុត)

តុលាការកំពូលតម្កល់សាលដីកាផ្តន្ទាទោស​លោក វន់ ពៅ ដាក់ពន្ធនាគារ៤ឆ្នាំកន្លះ

តុលាការកំពូល បានសម្រេចតម្ដល់សាលដីកាដែលផ្តន្ទាទោស លោក វន់ ពៅ ប្រធានសមាគម​ប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ៦ខែ ពាក់ព័ន្ធនឹងការតវ៉ារបស់កម្មករដែលទាមទារដំឡើងប្រាក់ខែគោល​១៦០​ដុល្លារ​កាលពី១០ឆ្នាំមុន។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម