សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិទ្ធិមនុស្ស

ព្រះតេជព្រះគុណ សាំង រិទ្ធី និងព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋ ដែលមកលើកទឹកចិត្តព្រះអង្គ ក្រោយចេញពីបន្ទប់ប្រជុំនៅសាលាគណ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ ( ខេមបូចា/ មាស ភារុណ)

មន្រ្តីសង្ឃ​បាន​សម្រេច​ឱ្យព្រះសង្ឃ​មួយអង្គ​ដែល​ត្រូវបាន​បណ្តេញ​​​​ចេញពីវត្តដំរីស​ឱ្យគង់​នៅវត្តផ្សេង

នៅទីបំផុត​សាលាគណខេត្ត​បាត់ដំបង​បាន​សម្រេច​ឱ្យព្រះតេជព្រះគុណ សាំង រិទ្ធី ដែលត្រូវ​បាន​​ព្រះចៅអធិការវត្តដំរីសបណ្តេញចេញពីវត្ត បន្ទាប់​ពី​បាន​ទៅ​ចូល​រួម​បុណ្យ​រំឭក​ខួប​ថ្ងៃ​បាញ់​សម្លាប់​លោក​បណ្ឌិត​កែម ឡី ​ឱ្យទៅគង់នៅវត្តគរវិញ។
ផ្ទាំងCoolApp បង្ហាញព័ត៌មានដល់អ្នកប្រើប្រាប់អំពីកម្មវិធីអ៊ែប និងរបៀតដោនឡូត(download). (ខេមបូចា/ព្រីង សំរាំង)

កម្ពុជាដាក់​ឱ្យ​ដំណើរការកម្មវិធីបណ្តាញសង្គម CoolApp​ ប៉ុន្តែ​អ្នកឃ្លាំមើលសង្គមសង្ស័យអំពីការ​រក្សា​ព័ត៌មាន​​ឯកជនភាព​

កាល​ពី​ខែ​មុន ប្រទេស​កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរ​ការ​​កម្មវិធី​ទំនាក់ទំនង​​សង្គម​ឆាត​​ដំបូង​របស់​ខ្លួន​ឈ្មោះ​ CoolApp ដែល​ស្រដៀង​នឹង​កម្មវិធី​អ៊ែប​អន្តរជាតិ​ដ៏​ពេញ​និយមផ្សេងទៀត​ដូចជា​ WhatsApp  Signal និង Telegram ដែរ។
មន្ត្រីបរិស្ថាន កងរាជអាវុធហត្ថ និងជនបរទេសម្នាក់ បានមកចាប់ខ្លួនលោក ពក ង៉ែត នៅដីចម្ការវិលជុំរបស់គាត់ ក្នុងស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យដោយសហគមន៍)

ជនជាតិដើមភាគតិចជង​ក្នុង​ខេត្តកោះកុង ប្រឈម​នឹង​ការចាប់ខ្លួន និងបណ្តឹង​នៅតំ​បន់រេដបូក

ជនជាតិដើមភាគតិចជង​បន្តប្រឈមមុខនឹងការចាប់ខ្លួន និងបណ្តឹង​ បន្ទាប់ពីប្រកប​របរ​ធ្វើស្រែ​​ចម្ការ​វិលជុំ​លើដីដែលមិនទាន់មានព្រំប្រទល់កំណត់​ជា​តំបន់​ការ​ពារនិងជា​តំបន់​រេដបូក (REDD+) ​ច្បាស់​លាស់​នៅឡើយ។
អាជ្ញាធរថៃពិនិត្យឯកសាពលរដ្ឋខ្មែរដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយមនុស្សប្រាំពីរនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាពផ្ដល់ឱ្យ)

អាជ្ញាធរថៃដោះលែងជនភៀសខ្លួនខ្មែរប្រាំមួយនាក់ ក្រោយឃុំខ្លួនប្រាំមួយខែ

ជនភៀសខ្លួន​ខ្មែរ​ចំនួន​ប្រាំមួយ​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ២០២៣ ពេល​រៀបចំវគ្គបណ្ដុះបណ្ដាល​ស្ដីពី​កិច្ចព្រម​ព្រៀងសន្ដិភាព​ក្រុង​ប៉ារីស ត្រូវបានដោះលែង​​វិញ​ហើយ​នៅពេល​នេះ។ អ្នក​ទាំង​ប្រាំមួយ​ត្រូវ​ឃុំ​ខ្លួន​នៅ​មណ្ឌល​ឃុំខ្លួ​ន​ជនអន្តោប្រវេសន៍​ Suan Plu ក្នុង​ប្រទេស​ និង​ត្រូវ​បាន​ដោះ​លែង​វិញ​ជា​បន្ត​បន្ទាប់​គិត​ពី​ពាក់​កណ្ដាល​ខែ​មិថុនា ដល់​ថ្ងៃទី​២៥​ ខែមិថុនា។ ក្នុង​ចំណោម​នោះ​មាន​បី​នាក់​បាន​ទៅ​ដល់​ប្រទេស​ទី​បី​ហើយ​។​
សហជីពប្រហែល៧០នាក់បានតវ៉ានៅមុខការិយាល័យមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់នៅទីក្រុងភ្នំពេញកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។(ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

អង្គការសង់ត្រាល់បញ្ជាក់ថា របាយការណ៍គឺដើម្បី​កែលម្អ​លក្ខខណ្ឌការងាររបស់​កម្មករ ខណៈក្រសួងមហាផ្ទៃ​បើក​ការ​ស៊ើបអង្កេត

មជ្ឈមណ្ឌលសម្ព័ន្ធភាព​ការងារ​និងសិទ្ធិមនុស្ស ហៅកាត់ សង់ត្រាល់ (CENTRAL) បានបញ្ជាក់ថា របាយការណ៍របស់ខ្លួន ដែល​លើកឡើង​ពីការរឹតត្បិត​សេរីភាពនៃសមាគម​ មានចេតនា​សំដៅ​កែលម្អ​លក្ខខណ្ឌ​របស់​កម្មករ​ និង​ធានាការគោរព​សិទ្ធិ​របស់​សហជីពកម្មករនិងមេដឹកនាំ​សហជីព ។
សិស្សមេធាវីចូលស្បថធ្វើសច្ចាប្រណិធាននៅចំពោះមុខសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖ គណៈមេធាវី)

គណៈមេធាវីនឹងធ្វើយុទ្ធនាការផ្សព្វ​ផ្សាយ​ច្បាប់ដល់មន្រ្តីមូលដ្ឋាន ដើម្បីពង្រឹងវិស័យច្បាប់ដោះស្រាយវិវាទផ្សេងៗ

គណៈមេធាវីនឹងធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ និងបណ្តុះបណ្តាលច្បាប់ដល់មន្រ្តីមូលដ្ឋាន រួមមាន ភូមិ ឃុំ សង្កាត់ ស្រុក ខណ្ឌ នៅទូទាំងប្រទេស ដើម្បីបញ្ច្រាបបន្តទៅពលរដ្ឋតាម​សហគមន៍ក្នុងការដោះស្រាយវិវាទផ្សេងៗ ខណៈមន្រ្តីសង្គមស៊ីវិលថា នៅមានមន្រ្តីមូលដ្ឋានមួយចំនួនបានរំលោភសិទ្ធិពលរដ្ឋនៅតាមសហគមន៍ចំនួន។
ប៉ូលិសខេត្តព្រះសីហនុបានឆ្មក់ចូលបង្ក្រាបក្នុងអគារមួយកន្លែងដែលមានការឆបោកតាមអនឡាញខុសច្បាប់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។ ហ្វេសប៊ុកប៉ូលិសខេត្តព្រះសីហនុ

របាយការណ៍សហរដ្ឋអាមេរិករិះគន់​ករណី​ជួញដូរមនុស្ស​នៅកម្ពុជា និង​វិធានការ​​ឆ្លើយតបចំពោះ​អំពើ​​ឆ​បោកតាម​អនឡាញ​​

សហរដ្ឋ​អាមេរិកបន្ត​​ដាក់​ប្រទេសកម្ពុជាស្ថិត​​ក្នុង​ចំណាត់ថ្នាក់ទាបបំផុត​បី​ឆ្នាំជាប់គ្នាចំពោះ​វិធាន​ការឆ្លើយ​តបរបស់ខ្លួន​លើ​ករណី​ជួញដូរមនុស្ស ដោយ​របា​យ​ការណ៍ថ្មីមួយ​បាន​អះអាង​ថា មន្ត្រីកម្ពុជាមិនទាន់​បានសម្រេច​បាន​​​គ្រប់គ្រាន់ ក្នុង​ការ​​ដោះ​ស្រាយ​​ប​ញ្ហា​ជួញដូរ​មនុស្ស​នៅឡើយ​ទេ ហើយ​មន្ត្រី​​ខ្លះដែលគេមិនបញ្ចេញឈ្មោះ​​​​​បាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​សកម្មភាពជួញដូរមនុស្ស​​​ ដែល​គេយកទៅបម្រើ​ការ​​នៅ​តាម​​ទី​តាំង​​​​ប្រតិបត្តិការ​ឆបោក​អន​ឡាញ​នៅតំ​បន់​​ព្រំដែនកម្ពុជាទៀត​ផង​។ 
សកម្មជនបរិស្ថាន៥នាក់ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនសវនាការរបស់ពួកគេចាប់ផ្តើម នៅច្រកចូលសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

សាលា​ដំបូង​រាជធានី​ភ្នំពេញបញ្ចប់​សវនាការ​សំណុំរឿង​​សកម្មជន​​​មាតា​ធម្មជាតិ និង​គ្រោង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា

សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃចន្ទ បានបញ្ចប់សវនាការលើសំណុំរឿង​របស់​សកម្មជនបរិស្ថាន១០នាក់ រួមទាំងជនជាតិ​អេស្ប៉ាញ​​លោក អាឡិច​ហ្សង់​ដ្រូ ហ្គន់សាឡេស ដេវីដសិន​ ជា​សហស្ថាបនិកអង្គការមា​តា​ធ​ម្មជាតិ ដែលត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងរួម​គំនិត​ក្បត់​ ដើម្បី​ផ្តួលរំលំរដ្ឋាភិបាល ។
អ្នកបម្រើការតាមផ្ទះបានចូលរួមទិវាអន្តរជាតិកម្មករការងារតាមផ្ទះស្ដីពី «គុណតម្លៃនៃអ្នកផ្តល់ការថែទាំ និងកម្មករការងារតាមផ្ទះ» កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

សង្គមស៊ីវិល និងកម្មករការងារតាមផ្ទះ​ជំរុញ​រដ្ឋាភិបាល​​ផ្ដល់​សច្ចាប័នលើអនុសញ្ញាការងារដើម្បីការ​ពារសិទ្ធិ​របស់ពួកគេ

អង្គការ​អុកស្វាមប្រចាំកម្ពុជា និង​សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បាន​ចូល​រួម​ប្រារព្វទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ក្រោម​ប្រធាន​បទ​«គុណតម្លៃនៃអ្នកផ្តល់ការថែទាំ និងកម្មករការងារតាមផ្ទះ» កាល​ពីថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ២០២៤​។ ស្ថា​ប័ន​ទាំង​នេះ​បាន​ជំរុញ​ដល់​រដ្ឋាភិបាល​ឲ្យ​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញាការងារ​ដើម្បី​ធានា​ដល់​កិច្ច​ការពារ​សិទ្ធិ​របស់​កម្មករ​។​

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម